* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មូលនិធិគន្ធបុប្ផាកម្ពុជា កោតសរសើរ និងការលះបង់របស់លោក ទីវ តារារិទ្ធិ ដែលជិះកង់ឆ្លងទ្វីបរៃអង្គាសប្រាក់ ដើម្បីសង្គ្រោះជីវិតកុមារ និងអំពាវនាវឱ្យយុវជនរួមគ្នា ដើម្បីការងារមនុស្សធម៌នៅកម្ពុជា (Video inside)

25-06-2026 13:33

(ភ្នំពេញ)៖ លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានវាយតម្លៃខ្ពស់ និងសូមកោតសរសើរចំពោះការលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្តរបស់លោក ទីវ តារារិទ្ធិ ដែលបានធ្វើដំណើរដោយជិះកង់យ៉ាងឆ្ងាយលើប្រវែងផ្លូវ ៥៧ ០០០គីឡូម៉ែត្រ ដោយឆ្លងកាត់ប្រទេសចំនួន៤០ នៅទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក ដើម្បីកៀរគថវិកាសម្រាប់ជួយសង្គ្រោះកុមារនៅកម្ពុជា។

ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញ បន្ទាប់ពីជំនួបពិភាក្សាជាមួយក្រុមគ្រួសារលោក ទីវ តារារិទ្ធិ នៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ, លោក ឃាន តួក ក៏បានអំពាវនាវយុវជនកម្ពុជា យកគំរូតាមលោក ទីវ តារារិទ្ធិ រួមគ្នាបង្កើតកម្មវិធីកៀរគថវិកាសង្គ្រោះកុមារកម្ពុជាដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា។

ជាមួយគ្នានេះដែរ លោក ឃាន តួក បានចាត់ទុកបេសកកម្មជិះកង់រៃអង្គាសប្រាក់ដើម្បីសង្គ្រោះជីវិតកុមារកម្ពុជារបស់លោក ទីវ តារារិទ្ធិ ពិតជាមានសារៈសំខាន់ខ្លាំងក្នុងការចូលរួមធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្ត្រីនៅកម្ពុជា ជាបន្តទៀត។

ក្នុងគោលដៅជិះកង់រៃអង្គាសថវិកាឱ្យបាន ២៥ម៉ឺនដុល្លារ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផាសម្រាប់កិច្ចការសង្រ្គោះជីវិតកុមារកម្ពុជា កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ លោក ទីវ តារារិទ្ធិ បានជិះកង់ចេញពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ទៅកាន់ប្រទេសចំនួន៤០ លើចម្ងាយផ្លូវ៥៧០០០គីឡូម៉ែត្រ រយៈពេល ៧៣០ថ្ងៃ។

ក្នុងដំណើរផ្សងព្រេងជិះកង់ដោយប្រើកម្លាំងលើផ្លូវដ៏វែងឆ្ងាយឆ្លងកាត់អាកាសធាតុអាក្រក់ លោក ទីវ តារារិទ្ធិ ក៏រៀបរាប់ថាលោកជួបប្រទះស្ថានភាពអាក្រក់ជាច្រើនស្ទើរតែបណ្ដាលឱ្យបាត់បង់ជីវិត ក្នុងនោះប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលធ្វើដំណើរនៅលើផ្លូវដែលមានរថយន្តបើកក្នុងល្បឿនលឿន ជួបប្រទះអាកាសធាតុត្រជាក់ខ្លាំងរហូតដល់-៤០អង្សារ ការធ្វើដំណើរឆ្លងកាត់តំបន់កងទ័ពតាលីបង់ដែលមិនគោរពច្បាប់ ក្នុងប្រទេសអាហ្គានីស្ថាន ជួបប្រទះសត្វព្រៃកាចសាហាវ។

បេសកកម្មជិះកង់ផ្សងព្រេងឆ្លងកាត់របស់លោក ទីវ តារារិទ្ធិ ត្រូវបានបញ្ចប់ទៅដោយមិនអាចរក​ប្រាក់បានគ្រប់ ២៥ម៉ឺនដុល្លារ តាមផែនការលោកបានកំណត់មុនពេលធ្វើដំណើរឡើយ។ លោកឱ្យដឹងថា លោករៃអង្គាសប្រាក់បានជាង ២១មួយម៉ឺនដុល្លារប៉ុណ្ណោះ ដូច្នេះហើយដើម្បីរៃអង្គាសប្រាក់ឱ្យគ្រប់លោកនឹងជិះកង់ពីភ្នំពេញទៅសៀមរាប ដើម្បីរៃអង្គាសប្រាក់ឱ្យគ្រប់តាមការកំណត់។ យ៉ាងណា ភ្លាមៗក្រោយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបញ្ចប់ទៅ លោក ទីវ តារារិទ្ធិ​ ទទួលបានការឧបត្ថម្ភប្រាក់ចំនួន ៣ ៥០០០ដុល្លារ ពីក្រុមហ៊ុនភេសជ្ជៈវើក ចំណុចនេះជួយឱ្យផែនការរៃអង្គាសប្រាក់ឱ្យបាន២៥ម៉ឺនដុល្លាររ បស់លោកទទួលបានជោគជ័យ។

ជាផែនការបន្ទាប់ពីការជិះកង់លើផ្លូវដ៏វែងឆ្ងាយនេះ លោក តារារិទ្ធិ​ គ្រោងផលិតភាពយន្តឯកសារនឹងសរសេរសៀវភៅអំពីរឿងរ៉ាវអនុស្សាវរីយ៍ បទពិសោធន៍ល្វីង ជូរចត់ ការប្រឈមគ្រោះថ្នាក់ស្ទើរតែបាត់បង់ជីវិត កើតចេញពីការជិះកង់រយៈពេល២ឆ្នាំ រួចបោះពុម្ពដើម្បីរកប្រាក់បរិច្ចាគជូនមន្ទីរពេទ្យព្យាបាលកុមារបន្តទៀត។

លោក ទីវ តារារិទ្ធិ ក៏អំពាវនាវយុវជនកម្ពុជាត្រូវចេះទាញប្រយោជន៍ពីអ្វីដែលខ្លួនស្រឡាញ់ចូលចិត្ត បង្កើតជាប្រយោជន៍រួមសម្រាប់សង្គម ជាពិសេសបង្កើតព្រឹត្តិការណ៍រៃអង្គាសជួយដល់កុមារដែលកំពុងត្រូវការការសង្គ្រោះជីវិតនៅតាមមន្ទីរពេទ្យ ដោយមិនត្រូវធ្វើអ្វីតាមអំពើចិត្តខ្លួនបំពុលសង្គមឡើយ។

គួរបញ្ជាក់ថា លោ ទីវ តារារិទ្ធិ បានចាប់ផ្ដើមចេញដំណើរចេញពីមន្ទីរពេទ្យកុមារអង្គរ ដែលស្ថិតក្នុងក្រុងសៀមរាប កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ហើយឆ្លងកាត់ ៣ទ្វីប គឺទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិកខាងត្បូង។ យោងតាមបណ្តាញផ្លូវការរបស់លោក ពេលមកកម្ពុជាវិញ ការងារសំខាន់ៗត្រូវធ្វើ គឺការផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន រៀបចំធ្វើដំណើរជិះកង់ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តសៀមរាប បិទកម្មវិធីជិះកង់សប្បុរសធម៌នៅមន្ទីពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរ ផលិតខ្សែភាពយន្តឯកសារខ្លីនៃការធ្វើដំណើររបស់ខ្ញុំ “២ ឆ្នាំជាមួយកង់ TWO YEARS ON A BIKE” រៀបចំចងក្រង សៀវភៅ “២ ឆ្នាំជាមួយកង់ TWO YEARS ON A BIKE”