* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ស្តារស្រះទឹកប្រវែង ១០០ម៉ែត្រ ទទឹង ៨០ម៉ែត្រ ជាអាងទឹកសម្រាប់ចែកចាយដល់ពលរដ្ឋ ៣៨៥គ្រួសារ នៅភូមិវាលដេញ ស្រុកថាឡាបរិវ៉ា

25-06-2026 14:53

(ស្ទឹងត្រែង)៖ ស្រះទឹកដែលមានទំហំប្រវែងបណ្ដោយ ១០០ម៉ែត្រ ទទឹង ៨០ម៉ែត្រ ជម្រៅ ៦ម៉ែត្រ ដែលជាអាងទឹកផ្គត់ផ្គត់ចែកចាយដល់ប្រជាពលរដ្ឋចំនួន ៣៨៥គ្រួសារ នៅភូមិវាលដេញ ស្រុកថាឡាបរិវ៉ា ត្រូវបានរំពឹងថា បញ្ចប់រួចរាល់នៅដើមខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

គម្រោងស្តារស្រះទឹកនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយក្រោម «កម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព» អនុវត្តដោយ ក្រសួងអភិវឌ្ឍន៍ជនបទ និងទទួលបានហិរញ្ញប្បទានពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ស្រះទឹកដ៏ធំនេះដើរតួជាអាងស្តុកទឹកប្រកបដោយសុវត្ថិភាព ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ តាមរយៈប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ ហើយជាគម្រោងដ៏សំខាន់មួយ ក្នុងការដោះស្រាយការខ្វះខាតទឹកស្អាតក្នុងមូលដ្ឋាន។

ជាមួយការស្តារឱ្យរួចរាល់នាពេលឆាប់ៗខាងមុខនេះផងដែរ ថ្មីៗនេះ អង្គភាពគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ដឹកនាំដោយលោកស្រី មិត្ត សុមន្ថា អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងលោក យ៉ា សំអុល ប្រធានក្រុមបេសកកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងប្រតិភូអមដំណើរ បានចុះពិនិត្យវឌ្ឍនភាព ៥ទីតាំង នៃកម្មវិធីផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ក្នុងឃុំអន្លង់ភេ និងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដើម្បីធានាឱ្យសហគមន៍ទទួលបានទឹកស្អាត និងបង្គន់អនាម័យ។

*ទី១៖ ចុះពិនិត្យការសាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ នៅសាលាបឋមសិក្សាទាល់ (ភូមិទាល់ ឃុំអន្លង់ភេ)
*ទី២៖ ពិនិត្យអណ្តូងស្នប់ដែលសាងសង់រួចរាល់ និងជួបសំណេះសំណាលជាមួយគ្រួសារទទួលផលចំនួន ១៥គ្រួសារ នៅភូមិអន្លង់ភេ
*ទី៣៖ ចុះពិនិត្យបង្គន់គ្រួសារចំនួន ២ ដែលសាងសង់រួច និងសួរសុខទុក្ខអ្នកទទួលផល នៅភូមិវាលពោធ៍ (ឃុំអន្លង់ភេ)
*ទី៤៖ ពិនិត្យបង្គន់សាធារណៈនៅសាលាបឋមសិក្សាវាលដេញ និងជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស
និងទី៥ ត្រួតពិនិត្យគម្រោងសាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូច នៅភូមិវាលដេញ (ឃុំអន្លង់ជ្រៃ) ដែលគម្រោងកំពុងធ្វើការស្តារស្រះទឹកទំហំ ៨,០០០ម៉ែត្រការ៉េ។

លោក សាយ កុសល អភិបាលស្រុកថាឡាបរិវ៉ាត់ បានថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទ និងមានការគាំទ្រ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ និងការផ្លាស់ប្តូរទម្លាប់មកទទួលទានទឹកស្អាត ជួយទ្រទ្រង់សុខភាព ប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ មានសុខភាពល្អនិងមានរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ។

លោកស្រី មិត្ត សុមន្ថា អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ជំរុញឱ្យក្រុមហ៊ុនសាងសង់ប្រព័ន្ធចែកចាយទឹកតាមបំពង់ខ្នាតតូចសហគមន៍ ពន្លឿនការងារឱ្យស្របតាមផែនការ ដើម្បីធានាថាប្រជាពលរដ្ឋនៅតាមមូលដ្ឋានទទួលបានសេវាទឹកស្អាតប្រើប្រាស់បានឆាប់រហ័ស ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល៕