* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមហ៊ុនកូរ៉េ ចុះសិក្សាគម្រោងវិនិយោគផ្គត់ផ្គង់ទឹកស្អាត និងអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តតាកែវ

25-06-2026 15:07

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានស្វាគមន៍ចំពោះក្រុមហ៊ុនកូរ៉េ ដែលមានបំណងចុះមកសិក្សាដើម្បីធ្វើការវិនិយោគទៅលើការផ្គត់ផ្គង់ទឹកស្អាត និងធ្វើអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងខេត្តតាកែវ។

ថ្លែងនៅក្នុងជំនួបជាមួយតំណាងក្រុមហ៊ុន Inya Water របស់កូរ៉េខាងត្បូង នៅសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី២៥​ ខែមិថុនា ឆ្នាំ២០២៦ លោក វ៉ី សំណាង បានលើកឡើងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋខេត្តតាកែវ មានទឹកស្អាតប្រើប្រាស់ប្រមាណ ៤៥ភាគរយ ហើយ ៥៥ភាគរយទៀត ប្រើប្រាស់ទឹកត្រពាំង ស្រះ ឬទឹកភ្លៀង តាមរយៈសិប្បករផ្គត់ផ្គង់ទឹកនៅមូលដ្ឋាន។ ដោយឡែកអាងប្រព្រឹត្តកម្មទឹកកខ្វក់ខេត្តមិនទាន់មានទេ ក៏ប៉ុន្តែខេត្តមានគម្រោងនឹងធ្វើនៅពេលខាងមុខឆាប់ៗនេះ។

អភិបាលខេត្តតាកែវ បានបន្ថែមថា ដោយសារអាត្រាប្រជាពលរដ្ឋខេត្តតាកែវ មានការកើនឡើង ជាពិសេសកំណើនរោងចក្រសហគ្រាសនៅក្នុងខេត្តតាកែវ កាន់តែច្រើន តម្រូវឱ្យការប្រើប្រាស់ទឹកស្អាត និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីបញ្ចេញកាកសំណល់ពីរោងចក្រ សហគ្រាស ដូច្នោះក្រុមហ៊ុនអាចធ្វើការសិក្សាគម្រោងវិនិយោគនេះនៅស្រុកចំនួន២ ដែលមានរោងចក្រសហគ្រាសច្រើន គឺនៅស្រុកបាទី និងស្រុកសំរោង។

នៅក្នុងឱកាសនោះ អភិបាលខេត្តតាកែវ ក៏បានស្នើឱ្យក្រុមហ៊ុនកុំសិក្សាយូរពេកប្រៀបដូចជាការអាំងដំរី ព្រោះកន្លងមកកាសិក្សាពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន និងអង្គការខ្លះចំណាយពេលយូរឆ្នាំដែលធ្វើឱ្យកន្លែង អភិវឌ្ឍន៍ត្រូវបានប្រជាពលរដ្ឋរស់នៅពាសពេញ។

នៅក្នុងឱកាសនោះ តំណាងក្រុមហ៊ុន Inya Water បានលើកឡើងថា ក្រុមហ៊ុននឹងធ្វើការសិក្សាពីគម្រោងវិនិយោគផ្គត់ផ្គង់ទឹកស្អាត និងការកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានឆាប់បំផុតពោល គឺប្រហែល៦ខែហើយខាង ក្រុមហ៊ុនក៏បានស្នើឱ្យអាជ្ញាធខេត្តជួយសម្របសម្រួលពីការចុះមកសិក្សាគម្រោងវិនិយោគផងដែរ៕