* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អធិការរងនគរបាលខណ្ឌជ្រោយចង្វារម្នាក់ ចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោយរងការចោទថា បង្ខំឲ្យយុវជនជាមន្ត្រីជាប់កិច្ចសន្យាចរាចរណ៍លោតទឹកសម្លាប់ខ្លួន

25-06-2026 15:26

(កណ្ដាល)៖ លោក សម រីណា អធិការរងនគរបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោយរងការចោទថា បានបង្ខំឲ្យមន្ត្រីជាប់កិច្ចសន្យាចរាចរណ៍ម្នាក់ ដែលលោតទឹកសម្លាប់ខ្លួនពីលើសាឡាង។

ការលោតទឹកសម្លាប់ខ្លួននេះ​ បានកើតឡើងនៅពេលដែលរូបគេ ត្រូវបានលោក សម រីណា និងកូនចៅ បានទៅឃាត់ដោយចោទថា ជនរងគ្រោះបានលួចគាស់បន្ទ​ប់ជួលភរិយារបស់ខ្លួន ដែលធ្វើឲ្យជនរងគ្រោះភ័យខ្លាចជាប់ទោស ក៏សម្រេចចិត្តលោទទឹកតែម្តង។

យុវជនដែលស្លាប់នេះមានឈ្មោះ ចាន់ ណារ៉ុង អាយុ១៩ឆ្នាំ ជាមន្ត្រីជាប់កិច្ចសន្យានគរបាលចរាចរណ៍។ ហេតុការណ៍នាំឲ្យមានភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៧៖១០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំស២០២៦ នៅតាមដងទន្លេមេគង្គ ក្នុងភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ហើយសពត្រូវបានរកឃើញនៅម្តុំកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាន, ពេលចុះទៅឃាត់មនុស្សក្នុងសម្លៀកបំពាក់ស៊ីវិល និងមិនស្ថិតក្នុងដែលសមត្ថកិច្ចរបស់ខ្លួន, លោកវរសេនីយ៍ទោ សម រីណា ពុំបានសហការ ឬផ្តល់ដំណឹងដល់សមត្ថកិច្ចមូលដ្ឋាននោះទេ។ លុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោយបាត់ខ្លួនកូនប្រុសរកមិនឃើញ ទើបម្តាយជនរងគ្រោះឈ្មោះ យិន ម៉ាលីស មកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល។

បើតាមតាមរបាយការណ៍របស់សមត្ថកិច្ច, កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា កន្លងទៅ ប្រពន្ធរបស់លោក សម រីណា ជាម្ចាស់ផ្ទះជួលបានទូរស័ព្ទទៅឈ្មោះ ចាន់ សម្បត្តិ ជាបងរបស់ជនរងគ្រោះឈ្មោះ ចាន់ ណារ៉ុង មកយកលុយចាយនៅម្តុំផ្សាររាត្រី។ ពេលមកដល់ក៏ត្រូវគេចាប់រុញចូលឡាន ហើយលោក សម រីណា បានសម្លុតឱ្យប្រាប់កន្លែងជនរងគ្រោះ។ ដោយភ័យឈ្មោះ ចាន់ សម្បត្តិ ក៏បានទូរស័ព្ទទៅមិត្តស្រីរបស់ ចាន់ ណារ៉ុង ទើបដឹងថា ប្អូនប្រុសកំពុងនៅជាមួយសង្សារ ឯភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ។

ពេលទៅដល់មុខផ្ទះ, លោក សម រីណា ឈប់ឡានហើយស្រែកហៅ ចាន់ ណារ៉ុង ពេលជនរងគ្រោះចេញមក ក៏នាំគ្នាស្ទុះទៅក្របួចកអាវហើយចាប់ញាត់ចូលឡាន រួចឱ្យគ្នីគ្នាម្នាក់ជិះម៉ូតូជនរងគ្រោះចេញ និងបានប្រាប់សង្សារ ជនរងគ្រោះថា បើចង់ដឹងច្បាស់ទាក់ទងតាមលេខទូរស័ព្ទ ០៨៨ ៣០ ៦៥ ៥៥៥ រួចក៏បើកចេញបាត់ទៅ។

ពេលធ្វើដំណើរក្រុមរបស់លោក សម រីណា បានវាយសួររឿងលួចគាស់បន្ទប់ជួលលួចទ្រព្យសម្បត្តិរហូតជនរងគ្រោះ ចាន់ ណារ៉ុង ទទួលស្គាល់ ហើយពេលសាឡាងកំពុងធ្វើដំណើរជិតដល់ពាក់កណ្តាលទន្លេ ជនរងគ្រោះក៏សុំបត់ ជើងតូច និងបានលោតចូលក្នុងទន្លេតែម្តងទៅ។

បន្ទាប់ពីជនរងគ្រោះលោតទឹកទន្លេបាត់ខ្លួនមក, លោកស្រី ស បញ្ញា ហៅដេត ប្រពន្ធលោក សម រីណា បានទូរស័ព្ទទៅម្តាយជនរងគ្រោះឱ្យប្រញ៉ាប់ឡើងមកភ្នំពេញ ដោះស្រាយសងសំណងចំនួន ៣,០០០ដុល្លារ រឿង ចាន់ ណារ៉ុង លួចគាស់បន្ទប់ជួល ហើយពេលទៅដល់ម្តុំអូតែលសុខា, អ្នកស្រីក៏សុំម៉ូតូដែលក្រុមលោក សម រីណា ដកហូតដើម្បីជិះស្វែងរកកូន ប៉ុន្តែលោកស្រី ស បញ្ញា មិនឱ្យនោះទេ និងបានដេញ២នាក់ ម្តាយកូនចេញពីផ្ទះទៀតផង។

របាយការណ៍ដដែលបានបន្តថា ដោយតាមរកកូនប្រុសមិនឃើញ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកស្រីក៏បានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ និងបានតាមរកសពកូនឃើញអណ្តែតលើ ទន្លេមេគង្គម្តុំកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅរសៀលថ្ងៃខែឆ្នាំ ដដែល នាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត និងស្នើសុំឱ្យសមត្ថកិច្ចជួយផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសាររបស់គាត់ផង៕