* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»

25-06-2026 15:32

(ភ្នំពេញ)៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារ ដែលគិតគូរលើការថែទាំ» ដោយមានការអញ្ជើញចូលរួមពីមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត ប្រមាណ ៣៥នាក់ នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយកិច្ចសហប្រតិបត្តិការនៃការអនុវត្តអនុស្សរណៈយោគយល់គ្នាលើកទី៨ សម្រាប់ឆ្នាំ២០២៣-២០២៧ រវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ក្នុងគោលបំណងពង្រឹងការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើបញ្ហាសមភាពយេនឌ័រ ការទប់ស្កាត់ការរើសអើង និងអំពើហិង្សា ផ្អែកលើយេនឌ័រនៅកន្លែងធ្វើការ ព្រមទាំងការលើកកម្ពស់ការងារថែទាំដែលមានលក្ខណៈបរិយាបន្ន និងប្រកបដោយសមធម៌។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិខាងការងារ (ILO) និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបានបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការងារសមរម្យនៅកន្លែងធ្វើការ។

លោកស្រីបានគូសបញ្ជាក់ថា វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ គឺជាវិស័យស្នូលមួយនៃសេដ្ឋកិច្ចកម្ពុជា ដែលផ្តល់ការងារដល់កម្មករ-និយោជិតរាប់លាននាក់ ក្នុងនោះស្ត្រីមានចំនួនជាង ៧០ភាគរយ នៃកម្មករ-និយោជិតសរុប។ ការចូលរួមរបស់ស្ត្រីក្នុងវិស័យនេះ បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពគ្រួសារ កាត់បន្ថយភាពក្រីក្រ និងពង្រឹងការអភិវឌ្ឍសង្គម ប៉ុន្តែនៅតែមានបញ្ហាប្រឈមពាក់ព័ន្ធនឹងយេនឌ័រ ដូចជា៖ ការរើសអើង ការបៀតបៀនផ្លូវភេទ ភាពមិនស្មើគ្នាក្នុងឱកាសដឹកនាំ និងបន្ទុកការងារថែទាំក្នុងគ្រួសារដែលភាគច្រើនធ្លាក់លើស្ត្រី។

ទន្ទឹមនេះ លោកជំទាវបានសង្កត់ធ្ងន់ថា កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើ «ការងារថែទាំ» តាមរយៈការចែករំលែកការទទួលខុសត្រូវក្នុងការងារថែទាំ ការពង្រីកសេវាថែទាំដែលមានគុណភាព និងការបង្កើតគោលនយោបាយគាំទ្រគ្រួសារ។ លោកជំទាវក៏បានអំពាវនាវដល់មន្ត្រីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងការអនុវត្តច្បាប់ កសាងសមត្ថភាព និងរួមគ្នាលើកកម្ពស់សមភាពយេនឌ័រ ដើម្បីធានាថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា មានលក្ខណៈបរិយាបន្ន និងមិនទុកនរណាម្នាក់ចោល។ បន្ថែមពីនេះ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែមិថុនានេះ ផ្តល់ចំណេះដឹង បទពិសោធ និងគំនិតថ្មីៗដល់អ្នកចូលរួមទាំងអស់ ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព៕