* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អបអរសាទរ! ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ជាប់ជ័យលាភី «ពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦» ក្នុងវេទិកាសេវាសាធារណៈ នៅហ្សកហ្ស៊ី   (Video inside)

25-06-2026 15:33

(ហ្សកហ្ស៊ី)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់ សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ជាសេវាសាធារណៈដែលមានតម្លាភាពនិងគណនេយ្យភាព បន្ទាប់ពីឆ្លងកាត់ការជម្រុះជាច្រើនលើក ក្នុងចំណោមប្រព័ន្ធចំនួនជាង ៧០០ មកពី ៦២ប្រទេសជុំវិញពិភពលោក។

ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនកម្ពុជានៅក្នុងវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ (United Nations Public Service Forum) ក្រោមប្រធានបទ «បរិវត្តកម្មស្ថាប័នសាធារណៈ៖ ការលើកកម្ពស់នវានុវត្តន៍ គណនេយ្យភាព ការចូលរួម និង បរិយាបន្ន» នៅទីក្រុងប៊ីលីស៊ី ប្រទេសហ្សកហ្ស៊ី។

ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានសម្រេចដាក់ ឱ្យប្រើប្រាស់ថ្នាល verify.gov.kh ជាថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២៣ ដើម្បីលុបបំបាត់ ការក្លែងបន្លំឯកសារ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំង ជំរុញបរិវត្តកម្មឌីជីថលសេវាសាធារណៈ។

ក្រោមចក្ខុវិស័យដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក.ប.ទ. តែងតែ យកចិត្តទុកដាក់និងខិតខំអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ដើម្បីជំរុញល្បឿនបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។

ផ្ទាល verify.gov.kh ត្រូវបានធ្វើវិសិដ្ឋកម្មជាបន្តបន្ទាប់ ដែលធ្វើឱ្យផ្ទាលនេះកាន់តែមានសក្តានុពល ដោយបាន បំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មាត្រសម្បទា មានភាពបត់បែន និងភាពធន់ផ្នែកសន្តិសុខសាយប័រ ស្របតាម ឧត្តមានុវត្តន៍អន្តរជាតិ រហូតធ្វើឱ្យថ្នាល verify.gov.kh ត្រូវបានទទួលស្គាល់ថាជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឌីជីថលទី៤ នៅលើសកលលោក និងបាននិងកំពុងចែករំលែកជាមួយបណ្តាប្រទេសមួយចំនួនផងដែរ។

គួរបញ្ជាក់ផងដែរថា កន្លងមក ថ្នាល verify.gov.kh របស់កម្ពុជា ក៏ធ្លាប់ដណ្តើមបានមេដាយមាស នៃពានរង្វាន់ ឌីជីថលអាស៊ាន ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី និងពានរង្វាន់សេវាឌីជីថលឆ្នើមនៃវេទិកាកំពូលសកលស្តីពីសង្គម ព័ត៌មានវិទ្យា លើកទី២០ នៅប្រទេសស្វីសផងដែរ។

ជោគជ័យនេះបានបង្ហាញអំពីសមិទ្ធផលប្រកបដោយផ្លែផ្កានៃការខិតខំ បង្កើតដំណោះស្រាយឌីជីថលរបស់ ក.ប.ទ. និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីបម្រើសេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរ ដែលមានការទទួលស្គាល់ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ព្រមទាំងធ្វើឱ្យពិភពលោកបានស្គាល់ នូវស្នាដៃរបស់កូនខ្មែរ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល៕