* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

តំណាងទេសរដ្ឋមន្រ្តី គន់ គីម បើកវគ្គបណ្ដុះបណ្ដាលការងាររដ្ឋបាល និងបេឡាមរណសង្រ្គោះជូនក្រុមការងារគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់ខេត្តបាត់ដំបង និងបាត់ប៉ៃលិន

25-06-2026 16:04

(បាត់ដំបង)៖ លោក អ៊ុក ឃ្នួច អគ្គលេខាធិការរងតំណាង នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន (អ.ន.ក) ខេត្តបាត់ដំបង បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះសមាគមអតីតយុទ្ធជន និងនិវត្តជនជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

វគ្គបណ្ដុះបណ្ដាលនេះបានធ្វើឡើងនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

លោក សុខ លូ បានបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០២៦ អតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តបាត់ដំបងមានចំនួន ១៨,១១៧នាក់ បានចូលជាសមាជិក អ.ន.ក. ខេត្ត ចំនួន ១១,៨២៥នាក់ ក្នុងនោះមាន៖ ជនពិការ ៥,៦១៤នាក់, និវត្តជន ៤,១៨៩នាក់,គ្រួសារជនពលី១,៦៧៤នាក់ គ្រួសារជនមរណៈ ២២៦នាក់, ជនបាត់បង់សមត្ថភាពការងារ១២២នាក់។

លោកអភិបាលខេត្តបានបន្តថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាពការងាររដ្ឋបាល ការទទួលខុសត្រូវ និងការគ្រប់ គ្រងទិន្នន័យឱ្យបានច្បាស់លាស់ ឆ្លើយតបទៅនឹងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម។ ភាពចាំបាច់នៃបេឡាមរណៈសង្គ្រោះ គឺជាការងារដោះស្រាយផលប្រយោជន៍ និងការសម្រាលទុក្ខលំបាករបស់គ្រួសារសមាជិក អ.ន.ក. ពេលទទួលមរណភាព។ ដូច្នេះ ទាមទារឱ្យមានតម្លាភាព ភាពត្រឹមត្រូវ និងទាន់ពេលវេលាដោយមិនត្រូវទុកឱ្យឯកសារគាំង ឬយឺតយ៉ាវឡើយ។

លោកបានសង្កត់ធ្ងន់ថា ការធ្វើបច្ចុប្បន្នភាពទិន្នន័យត្រូវក្តាប់ឱ្យបានច្បាស់លាស់នូវចំនួនសមាជិក អ.ន.ក.ជាក់ស្តែងក្នុងមូលដ្ឋាន ទាំងអ្នកកំពុងរស់នៅ អ្នកផ្លាស់ប្តូរទីលំនៅ និងអ្នកទទួលមរណភាពដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងផ្ដល់ការឧបត្ថម្ភ។ ការធ្វើលិខិតស្នាម ការបញ្ជូនរបាយការណ៍ពីសាខាឃុំ សង្កាត់ មកថ្នាក់ក្រុង ស្រុក និងបន្តមកថ្នាក់ខេត្ត ត្រូវធ្វើឡើងតាមទម្រង់បទដ្ឋានរដ្ឋបាលដែលបានរៀនសូត្រ និងធានាឱ្យបានលឿនរហ័ស។ ចំពោះការបញ្ចូលសមាជិកថ្មី ត្រូវសហការរៀបចំបញ្ចូល និងទទួលស្គាល់សមាជិកសកម្មថ្មីៗ ទាំងអតីតយុទ្ធជន និងនិវត្តជនឱ្យបានឆាប់រហ័ស ដើម្បីពង្រីកវិសាលភាពគាំពារ។

លោក សុខ លូ បានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ការឧទ្ទេសនាមរបស់ក្រុមសម្របសម្រួលថ្នាក់ជាតិ ក្រេបជញ្ជក់ចំណេះដឹង បទពិសោធន៍ និងលើកឡើងនូវរាល់បញ្ហាប្រឈមជាក់ស្តែង ដែលធ្លាប់ជួបប្រទះក្នុងមូលដ្ឋាន ដើម្បីយកមកពិភាក្សា រកដំណោះស្រាយរួមគ្នាក្នុងវគ្គបណ្តុះបណ្តាលនេះ។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល ត្រូវយកចំណេះដឹងទាំងនេះទៅអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីជាការតបស្នងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនចំពោះជាតិមាតុភូមិ។

លោក អ៊ុក ឃ្នួច បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ អ.ន.ក ខេត្តបាត់ដំបង និងខេត្តប៉ៃលិនគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញការងារបម្រើដល់អតីតយុទ្ធជន និងនិវត្តជនបានយ៉ាងល្អប្រសើរ៕