* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រី៖ វិស័យព័ត៌មានជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយចំណេះដឹង និងជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមក្នុងយុគសម័យឌីជីថល

25-06-2026 16:06

(សៀមរាប)៖ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានទទួលបន្ទុករួម ខេត្តសៀមរាប បានលើកឡើងថា បច្ចុប្បន្នវិស័យព័ត៌មានជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយចំណេះដឹង និងដើរតួជាកញ្ចក់ឆ្លុះបញ្ចាំងសង្គមក្នុងយុគសម័យឌីជីថល។ ស្របពេលបច្ចេកវិទ្យាកាន់តែជឿនលឿនព័ត៌មានក្លែងក្លាយក៏បានជះឥទ្ធិពលអាក្រក់ជាច្រើនដល់សង្គមជាតិ យ៉ាងធ្ងន់ធ្ងរក្នុងយុគសម័យឌីជីថល ដែលបំផ្លាញទំនុកចិត្តសាធារណៈ បង្កការភ័យខ្លាច និងអាចញុះញង់ឱ្យមានជម្លោះក្នុងសង្គម។

ការថ្លែងយ៉ាងដូច្នេះរបស់លោក យឿន ចាន់ បានធ្វើឡើងនៅក្នុងទស្សនាកិច្ចសិក្សា និងពង្រឹងសមត្ថភាពអ្នករាយការណ៍សហគមន៍ លើការផលិតព័ត៌មាន និងមាតិកា របស់យុវជននៃសហគមយុវជនខ្មែរ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរព័ត៌មានខេត្តសៀមរាប ដើម្បីពង្រឹងសមត្ថភាពអ្នករាយការណ៍សហគមន៍ លើការយល់ដឹងអំពីវិស័យប្រព័ន្ធផ្សព្វផ្សាយ ការសរសេរអត្ថបទព័ត៌មាន និងការផលិតមាតិកាដោយគោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈ។

លោកបានបន្តថា ទស្សនកិច្ចរបស់ប្អូនៗនាពេលនេះ ជាឱកាសដ៏ល្អមួយសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹងលើការផលិតព័ត៌មាន និងមាតិកាដល់ប្អូនៗ ដើម្បីផ្តល់ការបំពាក់បំប៉នជំនាញថ្មីមួយនេះ សម្រាប់យុវជននៅក្នុងការផ្សព្វផ្សាយការងារ សមិទ្ធផលនានា ក្នុងសហគមន៍ និងមូលដ្ឋាន ដើម្បីជាឆ្លើយតបនិងលុបបំបាត់ព័ត៌មានក្លែងក្លាយក្នុងសហគមន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ដែលបង្ហាញអំពីគុណតម្លៃ និងកិច្ចខំប្រឹងប្រែងពង្រឹងសក្ដានុពលយុវជនរបស់ប្រទេសកម្ពុជា។

លោកបានបន្ថែមថា នៅក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ ការចែករំលែកនូវព័ត៌មានជាច្រើននៅលើបណ្តាញសង្គម កាន់តែកើនឡើងគួរឱ្យកត់សម្គាល់ ស្របពេលដែលព័ត៌មានក្លែងក្លាយក៏មានលាយឡំនៅក្នុងនោះផងដែរ។

លោក យឿន ចាន់ បញ្ជាក់ថា ដើម្បីឆ្លើយតបនឹងបញ្ហានេះ មន្ទីរព័ត៌មានខេត្តសៀមរាប ក៏នឹងត្រៀមបន្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅតាមបណ្តាវិទ្យាល័យមួយចំនួនក្នុងខេត្តសៀមរាប ដើម្បីផ្តល់ចំណេះដឹងបន្ថែមទៅដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ ពង្រឹងអក្ខរកម្មព័ត៌មាន បង្កើនការប្រុងប្រយ័ត្ន ការចេះពិចារណាផ្ទៀងផ្ទាត់ប្រភពព័ត៌មានផ្លូវការ និងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ មុននឹងសម្រេចចិត្តចែករំលែកព័ត៌មានណាមួយ។

លោកស្រី ប្រាក់ មន្នីរ័ត្ន ប្រធានសមាគមយុវជនខ្មែរ បានបង្ហាញថា ទស្សនកិច្ចនេះ គឺដើម្បីពង្រឹងសមត្ថភាពទៅដល់អ្នករាយការណ៍សហគមន៍អំពីវិស័យប្រព័ន្ធ ផ្សព្វផ្សាយ នៅក្នុងការសរសេរ និងផលិតមាតិកា ដែលមានគោលបំណងនៅក្នុងការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រ តាមរយៈមាតិកាផ្សព្វផ្សាយ ព្រមទាំងបង្កើតបណ្តាញណែនាំ ដោយភ្ជាប់រវាងអ្នករាយការណ៍ សហគមន៍ជាមួយអ្នកសារព័ត៌មានអាជីព ដើម្បីផ្តល់ការគាំទ្រ និងអភិវឌ្ឍជំនាញជាក់ស្ដែង។

លោកស្រីបានបញ្ជាក់ថា តាមរយៈការចែករំលែកបទពិសោធន៍ពីមន្ទីរព័ត៌មានខេត្តសៀមរាប នឹងជួយឱ្យយុវជនទទួលបានចំណេះដឹង និងជំនាញថ្មីៗ ក្នុងការផលិតមាតិកាព័ត៌មាននៅលើបណ្ដាញសង្គម ដោយរក្សាបាននូវភាពត្រឹមត្រូវ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានការទទួលខុសត្រូវចំពោះសង្គម៕