* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បុរសកម្ពុជាជិះកង់ឆ្លងទ្វីបចម្ងាយជិត ៦ម៉ឺនគីឡូម៉ែត្រ ទីវ តារារិទ្ធិ ស្នើយុវជនប្រើចំណេះ និងទេពកោសល្យជួយសង្គម ចៀសជាងទៅធ្វើអ្វីដែល​សង្គមស្អប់ខ្ពើម (Video inside)

25-06-2026 16:19

(ភ្នំពេញ)៖ លោក ទីវ តារារិទ្ធិ អ្នកជិះកង់ដើម្បីកុមារកម្ពុជា បានអំពាវ​នាវដល់យុវជនកម្ពុជាទាំងអស់ សូមយកភាពវៃឆ្លាត សមត្ថភាព ទេពកោសល្យ និងចំណេះដឹងដែល​ខ្លួនមានធ្វើអ្វីដែលមានប្រយោជន៍ជួយដល់សង្គមជាតិ ចៀសជាងយកចំណុចទាំងនេះ ​ទៅធ្វើអ្វីដែល​លេងសើចជ្រុលហួសហេតុពេក ឬធ្វើអ្វីដែលមិន​មានប្រយោជន៍។

ការស្នើបែបនេះរបស់យុវជន ទីវ តារារិទ្ធិ បានធ្វើឡើងបន្ទាប់ពីលោកមើលឃើញយុវជនមួយចំនួនតូច ​បានផលិតវីដេអូចែករំលែកនៅលើបណ្តាញសង្គម ដែលប៉ះពាល់ដល់គុណតម្លៃ សេចក្តីថ្លៃថ្នូរ និងប្រើប្រាស់កាយវិការមិនសមរម្យ ជាពិសេសរូបភាពអាសអាភាស ឬពាក្យពេចន៍គ្មានសីលធម៌។

ថ្លែងក្នុងឱកាសផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន នៅមន្ទីរពេទ្យគន្ធបុប្ផា នារសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់បេសកកម្មជិះកង់ឆ្លងទ្វីប ដើម្បីកុមារកម្ពុជា, លោក ទីវ តារារិទ្ធិ បានបន្ថែមថា កិច្ចការដែល​អាចជួយសង្គមបានអាចមានដូចជា៖ ការជួយសម្អាត​បរិស្ថាន ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឬរកថវិកាជួយគ្រួសារ សាលារៀន ឬជួយកុមារ​កម្ពុជាដូចរូបលោកជាដើម។

សូមជម្រាបថា លោក ទីវ តារារិទ្ធិ អ្នកជិះកង់ដើម្បី​កុមារកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកកម្ពុជាវិញ នាថ្ងៃទី២២ មិថុនា ឆ្នាំ២០២៦ បន្ទាប់ពីជិះកង់អស់ជិត ៦ម៉ឺនគីឡូ​ម៉ែត្រ ដោយឆ្លងកាត់ប្រទេសចំនួន៤០ និងប្រើរយៈពេល២ឆ្នាំ។

គួរបញ្ជាក់ថា លោក ទីវ តារារិទ្ធិ បានចាប់ផ្ដើមចេញដំណើរចេញពីមន្ទីរពេទ្យកុមារអង្គរ ដែលស្ថិតក្នុងក្រុងសៀមរាប កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ហើយឆ្លងកាត់ ៣ទ្វីប គឺទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិកខាងត្បូង។ យោងតាមបណ្តាញផ្លូវការរបស់លោក ពេលមកកម្ពុជាវិញ ការងារសំខាន់ៗត្រូវធ្វើគឺការផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន រៀបចំធ្វើដំណើរជិះកង់ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តសៀមរាប បិទកម្មវិធីជិះកង់សប្បុរសធម៌នៅមន្ទីពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរ ផលិតខ្សែភាពយន្តឯកសារខ្លីនៃការធ្វើដំណើររបស់ខ្ញុំ “២ ឆ្នាំជាមួយកង់ TWO YEARS ON A BIKE” រៀបចំចងក្រង សៀវភៅ “២ ឆ្នាំជាមួយកង់ TWO YEARS ON A BIKE”៕