CoolApp ជំនាន់ចុងក្រោយ៖ កែលម្អប្រព័ន្ធ Call និយាយសន្ទនាគ្នាសមត្ថភាពកាន់តែខ្ពស់ សម្លេងច្បាស់ដំណើរការទំនាក់ទំនងកាន់តែរហ័ស !
25-06-2026 16:24
(ភ្នំពេញ)៖ នៅក្នុងយុគសម័យឌីជីថល ការទំនាក់ទំនងប្រកបដោយគុណភាព និងសុវត្ថិភាព គឺជាតម្រូវការចាំបាច់បំផុតសម្រាប់ជីវិតរស់នៅ និងការបំពេញការងារប្រចាំថ្ងៃ។ ឆ្លើយតបទៅនឹងតម្រូវការនេះ កម្មវិធីផ្ញើសារ និងទំនាក់ទំនងឈានមុខគេរបស់ខ្មែរ CoolApp នៅក្នុងកំណែទម្រង់ចុងក្រោយ iOS version 55 និង Android version 32. បានធ្វើការកែលម្អប្រព័ន្ធ Call & Video Call ឱ្យកាន់តែមានសមត្ថភាពខ្ពស់ ធានាបាននូវការ Call ជជែកគ្នាកាន់តែច្បាស់ និងរលូនឥតទាក់។
ក្រៅពីអភិវឌ្ឍន៍កែលម្អបន្ថែមលើមុខងារ Call កម្មវិធីផ្ញើសារ CoolApp បានបោះជំហានថ្មីមួយទៀតដោយបញ្ចេញមុខងារ Channel ដាក់ឲ្យប្រើប្រាស់ទទួលបានបទពិសោធន៍ថ្មី ហើយក្រោយពីប្រកាសដាក់ឲ្យប្រើប្រាស់ Channel ទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះកើនឡើងដល់ជិត៥០០ឆាណែល៕
Please download:
https://downloads.coolapp.com.kh













