* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ កម្ពុជាមិនដែលព្រងើយកន្តើយ ក្នុងការធានាសំឡេង និងសេចក្តីត្រូវការរបស់ជនមានពិការភាព ត្រូវតែបានដាក់បញ្ចូលជាស្នូល នៅក្នុងផែនការមេអាស៊ានឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រអាស៊ានឆ្នាំ២០៤៥

25-06-2026 16:41

(ភ្នំពេញ)៖ លោក យៀប ម៉ាលីណូ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ តំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាមន្ត្រីជាន់ខ្ពស់អាស៊ានទទួល បន្ទុកសង្គមកិច្ច និងអភិវឌ្ឍន៍ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលព្រងើយកន្តើយឡើយ ក្នុងការធានាថា សំឡេង និងសេចក្តីត្រូវការរបស់ជនមានពិការភាព ត្រូវតែបានដាក់បញ្ចូលជាស្នូល នៅក្នុងផែនការមេអាស៊ានឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រអាស៊ានឆ្នាំ២០៤៥។

ការបញ្ជាក់បែបនេះរបស់ លោក យៀប ម៉ាលីណូ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី លទ្ធផលស្រាវជ្រាវថ្នាក់តំបន់នៃការអនុវត្តផែនការមេអាស៊ានក្រោយឆ្នាំ២០២៥ នៅសណ្ឋាគារ សាន់វ៉េ Sunway Hotel។ ដោយមានការចូលរួមពី លោក ងិន សៅរ័ត្ន ប្រធានប្រតិបត្តិអង្គការ DYNO និងជាតំណាងគណៈកម្មាធិការលេខាធិការដ្ឋាន ADF ប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័ន តំណាងអង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់។

នាឱកាសនោះដែរ លោក យៀប ម៉ាលីណូ ក៏សូមពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះ លោក លោកស្រី និងបងប្អូនទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីមករួមគ្នាគិតគូរអំពីអនាគត និងសុខុមាលភាពរបស់បងប្អូនជនមានពិការភាព នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ានរបស់យើងទាំងមូល។

ទន្ទឹមនឹងដំណើរការឆ្ពោះទៅមុខប្រកបដោយចិរភាពនេះ លោក យៀប ម៉ាលីណូ បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងមិនអាចកសាងអនាគត ដ៏រឹងមាំបានឡើយ បើសិនជាយើងមិនបានសិក្សា និងដកស្រង់បទពិសោធន៍ពីអតីតកាល។ ហេតុនេះហើយ ភារកិច្ច ចម្បង និងបន្ទាន់បំផុតមួយរបស់សិក្ខាសាលារបស់យើងនៅថ្ងៃនេះ គឺការរួមគ្នាធ្វើការពិនិត្យឡើងវិញលើលទ្ធផល និង បញ្ហាប្រឈមដែលបានរកឃើញនៅក្នុងរបាយការណ៍ MTR នេះ ដើម្បីដោះស្រាយគម្លាត (Gaps) យន្តការដែលមិន ទាន់មានប្រសិទ្ធភាព ឬឧបសគ្គនានាដែលបងប្អូនជនមានពិការភាពនៅតែបន្តជួបប្រទះ ជាពិសេសស្ត្រី កុមារ យុវជន និងមនុស្សចាស់ដែលមានពិការភាព»

យើងត្រូវយកលទ្ធផលនៃការស្រាវជ្រាវ និងការវាយតម្លៃ MTR មកធ្វើជាមូលដ្ឋានគ្រឹះ ក្នុងការជជែកដេញដោលពិភាក្សាគ្នា និងផ្តួចផ្តើមបង្កើតនូវអនុសាសន៍ថ្មីៗ ជឿនលឿន និងឆ្លើយតបបានទាន់សភាពការណ៍ជាក់ស្តែង។ រាល់អនុ សាសន៍ទាំងនេះ មិនត្រូវទុកត្រឹមតែនៅលើក្រដាសនោះទេ ប៉ុន្តែត្រូវតែរៀបចំជាយុទ្ធសាស្ត្រ ដើម្បីយកទៅដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងផែនការមេថ្មី ទាំងក្នុងកម្រិតថ្នាក់ជាតិ និងកម្រិតថ្នាក់តំបន់អាស៊ានក្រោយឆ្នាំ២០២៥ ឱ្យមានលក្ខណៈ គ្រប់ជ្រុងជ្រោយបំផុត។

បន្ថែមពីនេះ លោក ងិន សៅរ័ត្ន បានបន្ដថា បេសកកម្មចម្បងរបស់បណ្តាញយុជនមានពិការភាព DYNO គឺការផ្លាស់ប្តូរផ្នត់គំនិតសង្គម។ DYNO ចង់ឃើញយុវជនមានពិការភាព ក្លាយជាមនុស្សមានទ្រព្យសម្បត្តិស្តុកស្តម្ភ មានសេដ្ឋកិច្ចរឹងមាំ និងរស់នៅក្នុងជីវិតមួយប្រកបដោយសេចក្តីថ្លៃថ្នូរ និងកិត្តិយសខ្ពង់ខ្ពស់បំផុត។ យើងលែងចង់ឃើញរូបភាពជនមានពិការភាពអង្គុយរង់ចាំតែការសហការរៀបចំសប្បុរសធម៌ ឬភាពក្រីក្រទៀតហើយ។ ដើម្បីសម្រេចបាននូវទស្សនវិស័យនេះ អង្គការ DYNO បាននឹងកំពុងពង្រីកបណ្តាញយ៉ាងរឹងមាំ ដោយបច្ចុប្បន្នយើងមាន យុវជនបង្គោល Youth Focal Points នៅទូទាំង ២៤ ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយឈរលើគោលការណ៍តម្លាភាព និងគណនេយ្យភាពជាចម្បង។

បច្ចុប្បន្ន បេសកកម្មយុទ្ធសាស្ត្ររបស់អង្គការ DYNO បាននិងកំពុងគ្របដណ្តប់លើវិស័យគន្លឹះជាច្រើន រួមមាន៖
ទី១៖ កសិកម្មឆ្លាតវៃ Smart Agriculture យើងបានបង្កើតកសិដ្ឋានគំរូ Prosperity AI Demo Farm នៅខេត្តកណ្តាល ដោយផ្តោតលើការចិញ្ចឹមមាន់ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលជាគំរូសេដ្ឋកិច្ចបៃតងដំបូងបង្អស់សម្រាប់យុវជនមានពិការភាព។
ទី២៖ ការប្រែប្រួលអាកាសធាតុ Climate Change និងជំនាញឌីជីថល Digital Skills សំដៅធានាបរិយាបន្នបច្ចេកវិទ្យា។
ទី៣៖ ការអប់រំកុមារ និងការថែទាំសុខភាព Education & Health Care ដើម្បីដោះស្រាយបញ្ហាពីឫសគល់របស់បងប្អូនជនំានពិការភាព។
និងទី៤៖ សេវាកម្មប្រឹក្សាយោបល់ Consultancy Services យើងផ្តល់សេវាវាយតម្លៃលក្ខណៈងាយស្រួល Accessibility Auditនិងការរៀបចំគោលនយោបាយសម្រាប់ក្រុមហ៊ុនឯកជន និងអង្គការអន្តរជាតិ INGOs ដោយផ្អែកលើភស្តុតាងស្រាវជ្រាវច្បាស់លាស់៕