* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សត្វត្មាតផេះវិលទៅដែនជម្រកសត្វព្រៃលំផាត់វិញ បន្ទាប់ពីអវត្តមានអស់រយៈពេលជាង ១០ឆ្នាំ

25-06-2026 16:46

(ភ្នំពេញ)៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានបញ្ជាក់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា សត្វត្មាតផេះ បានបង្ហាញវត្តមានសាជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងខែមិថុនា ឆ្នាំ២០២៦នេះ បន្ទាប់ពីមានករណីបំពុលធ្ងន់ធ្ងរចំនួនពីរលើកកាលពីឆ្នាំ២០១៦។ ការបំពុលទាំងពីរលើកកាលណោះបានបណ្តាលឱ្យប្រភេទសត្វជិតផុតពូជបំផុតមួយនេះស្លាប់យ៉ាងតិច ១៩ក្បាល។

យោងតាមរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា បានបង្ហាញថា៖ «លទ្ធផលនៃការធ្វើជំរឿនសត្វត្មាតដែលបានប្រព្រឹត្តទៅក្នុងខែមិថុនា ឆ្នាំ២០២៦ នៅអាហារដ្ឋានត្មាត ក្នុងដែនជម្រកសត្វព្រៃលំផាត់។ ជាលើកដំបូងក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ សត្វត្មាតផេះ (Gyps bengalensis) ដែលជាប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជបំផុត ត្រូវបានកត់ត្រាវត្តមានសាជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃនេះ ដែលជាសញ្ញាសំខាន់នៃការវិលត្រឡប់របស់ប្រភេទសត្វដែលកំពុងរងគ្រោះជាសកលនេះ»។

ការកត់ត្រាចុងក្រោយនៃវត្តមានសត្វត្មាតផេះនៅក្នុងតំបន់ទេសភាពលំផាត់ គឺនៅក្នុងឆ្នាំ២០១៦ បន្ទាប់ពីមានករណីបំពុលធ្ងន់ធ្ងរចំនួនពីរលើក។ លើកទី១ក្នុងខែកុម្ភៈ ឆ្នាំ២០១៤ មានសត្វត្មាតយ៉ាងតិច ១៦ក្បាល បានស្លាប់ ហើយបន្តដោយករណីបំពុលមួយទៀតនៅខែកញ្ញា ឆ្នាំ២០១៦ ដែលបានសម្លាប់សត្វត្មាតយ៉ាងតិច ៣ក្បាល។ ចាប់តាំងពីពេលនោះមក មិនមានការកត់ត្រាវត្តមានសត្វត្មាតផេះនៅក្នុងតំបន់ទេសភាពនេះទៀតឡើយ រហូតដល់ការកត់ត្រាថ្មីនេះ។

ការវិលត្រឡប់របស់សត្វត្មាតផេះ គឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ការអភិរក្សសត្វត្មាតនៅក្នុងតំបន់ទេសភាពលំផាត់ និងជានិមិត្តសញ្ញានៃក្តីសង្ឃឹមសម្រាប់ការស្តារប្រភេទសត្វនេះឡើងវិញ។ លើសពីនេះ ការធ្វើជំរឿនក៏បានកត់ត្រាវត្តមានសត្វត្មាតភ្លើងចំនួន ៥ក្បាល ក្នុងនោះមានកូនត្មាតចំនួន ២ក្បាល ដែលបញ្ជាក់ពីភាពជោគជ័យនៃការបន្តពូជនៅក្នុងដែនជម្រកសត្វព្រៃនេះ។

ការវិលត្រឡប់របស់សត្វត្មាតផេះ រួមជាមួយនឹងវត្តមានជាបន្តបន្ទាប់របស់សត្វត្មាតភ្លើង គឺជាសញ្ញាបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងអភិរក្សនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ កំពុងផ្តល់លទ្ធផលវិជ្ជមាន។ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងរេដបូក (REDD+) អង្គការជីវិតធម្មជាតិនៅកម្ពុជា បាននិងកំពុងរៀបចំអាហារដ្ឋានត្មាតយ៉ាងហោចណាស់មួយលើកក្នុងមួយខែ ដើម្បីផ្តល់អាហារបន្ថែមសម្រាប់សត្វត្មាត ដែលរស់នៅក្នុងតំបន់ទេសភាពលំផាត់ ជាពិសេសសត្វត្មាតភ្លើង៕