ភាពញៀនគ្រឿងញៀន ជាជំងឺខួរក្បាលអាចព្យាបាលបាន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៥ ខែមិថុនា៖ បង្ក្រាប១៤ករណី ឃាត់ខ្លួន៤០នាក់
25-06-2026 17:51
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៤ករណី ឃាត់ខ្លួនជនសង្ស័យ៤០នាក់។
* ករណីជួញដូរ ៦ករណី ឃាត់ខ្លួន១៩នាក់
* ករណីដឹកជញ្ជូនរក្សាទុក៣ករណី ឃាត់ខ្លួន៤នាក់
* ករណីប្រើប្រាស់៥ករណី ឃាត់ខ្លួន១៧នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤៨២៥ករណី ឃាត់ខ្លួន១២៣៦៩នាក់ (ស្រី៧៧០នាក់)៕




