* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បណ្ឌិត សុខ ទូច លើកទឹកចិត្តដល់អ្នកជំនាញផ្នែកកសិកម្មរួមគ្នាសិក្សាស្រាវជ្រាវ ដើម្បីពង្រឹងគុណភាព និងចែករំលែកចំណេះដឹងដល់ប្រជាជន (Video inside)

25-06-2026 18:57

(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកទឹកចិត្តដល់អ្នកជំនាញផ្នែកកសិកម្ម ឱ្យរួមគ្នាសិក្សាស្រាវជ្រាវរកអ្វីដែលថ្មី ដើម្បីពង្រឹងគុណភាព «ផលិតផលជាតិ» និងចែករំលែកចំណេះដឹងដល់ប្រជាជន។ ការធ្វើបែបនេះ គឺដើម្បីផលប្រយោជន៍ជាតិកម្ពុជាទាំងអស់គ្នា ពីព្រោះបច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរភាគច្រើនផ្តោតលើសុខភាពជាសំខាន់។

ការលើកទឹកចិត្តបែបនេះរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងឱកាសលោកបណ្ឌិតអញ្ជើះបិទសិក្ខាសាលាស្តីពី «ការលើកកម្ពស់ផលិតកម្មដំណាំពោត ដោយការកែលម្អផលិតភាព និងផលិតផលដំណាំពោតជាចំណីសត្វ» ដែលរៀបចំឡើងដោយវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា។

នាឱកាសនោះដែរ លោកបណ្ឌិត សុខ ទូច បានថ្លែងថា វិស័យកសិកម្ម គឺមានគ្រប់រូបភាពនៅក្នុងជីវិតមនុស្ស ខណៈគ្រាន់តែដំណាំពោទតតែមួយមុខ គឺមនុស្សអាចយកទៅកែច្នៃបានជាច្រើនមុខ ដើម្បីបម្រើឱ្យសេចក្តីត្រូវសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែ ប្រសិនបើពោតមិនទាន់កែច្នៃ ច្បាស់ណាស់លើចេញនៅលើទីផ្សារនឹងមិនមានតម្លៃសមរម្យនោះទេ ក៏ប៉ុន្តែ បើមានការកែច្នៃ វេចខ្ចប់ឱ្យបានត្រឹមត្រូវនោះនឹងទទួលបានតម្លៃថ្លៃ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា តាមរយៈសិល្បនៃការកែច្នៃផលិតផលកសិកម្មនេះ វាជាផ្នែកមួយដ៏សំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅកម្ពុជា បានភ្លក្សរសជាតិផលិតផលច្នៃពីដំណាំកសិកម្មដែលមានគុណភាព ត្រង់ចំណុចនេះនឹងធ្វើឱ្យភ្ញៀវទេសចរចង់ចាំកម្ពុជា។ ដូច្នេះ នេះគឺជាតម្លៃមួយដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នា ដើម្បីទាក់ទាញទេសចរណ៍ នេះហើយជាកសិកម្ម បម្រើឱ្យវិស័យទេសចរណ៍ កសិកម្មបម្រើឱ្យវិស័យម្ហូបអាហារ ដែលទាមទារឱ្យអ្នកជំនាញគ្រប់រូបធ្វើការរួមគ្នា ដើម្បីធ្វើយ៉ាងណាឱ្យវិស័យកសិកម្មមានការរីកចម្រើនបន្ថែមទៀត។

លោកបណ្ឌិត សុខ ទូច ក៏បានលើកទឹកចិត្តដល់យុវជន យុវនារី ដែលមានបំណងចង់សិក្សាលើវិស័យកសិកម្ម សូមចុះឈ្មោះចូលរៀនឱ្យបានច្រើន ដើម្បីចូលរួមចំណែកស្រាវជ្រាវអ្វីៗដែលថ្មី និងមានប្រយោជន៍ចំពោះសង្គមជាតិ ជាពិសេសចូលរួមលើកស្ទួយ ចែករំលែកចំណេះដឹងនេះដល់ប្រជាសិករជាដើម។ ព្រមទាំងផ្តល់យោបល់ដល់យុវជន ត្រូវសិក្សាទៅលើទេពកោសល្យដែលខ្លួនមានឱ្យអស់ពីសក្តានុពល និងសូមកុំរៀនតាមគ្នាឱ្យសោះ។

លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា៖ «អ្នកដែលមានជំនាញខាងកសិកម្ម សូមគ្នាធ្វើកិច្ចការងារហ្នឹង (ស្រាវជ្រាវរកអ្វីដែលថ្មីៗ) ដើម្បីរកធាតុចូលទៅកាន់ប្រជាជន ដើម្បីកុំឱ្យប្រជាជនធ្វើតាមគ្នាជាទម្លាប់ នាំឱ្យពួកគាត់ខាតប្រយោជន៍។ ដូច្នេះ យើងត្រូវការរួមគ្នាធ្វើ រួមគ្នាគិត រួមគ្នាពិចារណា កុំយកបញ្ហាមកធ្វើជាទម្ងន់ តែត្រូវដោះស្រាយបញ្ហាដោយខ្លួនយើង»

បន្ថែមពីនេះ លោកបណ្ឌិត សុខ ទូច បានឱ្យដឹងថា យើងជាប្រជាជាតិមួយត្រូវឈរឱ្យខ្ពស់ មើលឱ្យឆ្ងាយ និងឈានទៅឱ្យដល់ សូមកុំលឺគេថា និងចាំមើលគេធ្វើឱ្យសោះ ប្រសិនបើមានចម្ងល់ត្រូវប្រើប្រាស់ខួរក្បាល សម្រាប់ត្រិះរិះពិចារណាឱ្យបានម៉តចត់ ដើម្បីធ្វើយ៉ាងចូលរួមចំណែកលើកស្ទួយផលប្រយោជន៍សង្គមជាតិទាំងអស់គ្នា។

លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នសិក្សាស្រាវជ្រាវ គឺមានទីតាំងឧទ្យានជាតិតេជោសែន ឬស្សីត្រឹប ព្រមទាំងមានពូជគោយកទឹកដោះ ១០០ក្បាល, សត្វគោយកសាច់ ១៦០ក្បាល, សត្វក្របី ២០០ក្បាល ហើយទៅថ្ងៃអនាគត រាជបណ្ឌិត្យសភាកម្ពុជា និងពង្រីកចំនួនបន្ថែមទៀត។ ដូច្នេះ តាមរយៈប្រធានបទនេះបានចូលរួមចំណែកក្នុងការចែករំលែកចំណេះដឹងដ៏មានតម្លៃពីវិធីសាស្ត្រនៃការប្រើប្រាស់ជីធម្មជាតិ ការប្រើប្រាស់សារធាតុបន្ថែម ឱ្យបានត្រឹមត្រូវនៅក្នុងផលិតកម្មដំណាំពោត និងក្នុងការផលិតចំណីពោតផ្អាប់ជាចមណីសត្វ ដើម្បីធ្វើយ៉ាងណាឱ្យទទួលបានទិន្នផលខ្ពស់ ធានាបាននូវការផ្គត់ផ្គង់ចំណីមានគុណភាព និងប្រកបដោយនិរន្តភាព៕