* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ

25-06-2026 19:02

(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក Du Jianhao ដឹកនាំប្រតិភូក្រុមហ៊ុន Shaoxing Shangyu Xin Yinbang Biochemical Co., Ltd. ដែលជាក្រុមហ៊ុនផលិតថ្នាំកសិកម្ម និងជាសមាជិកក្រុមប្រឹក្សា នៃសមាគមឧស្សាហកម្មថ្នាំកសិកម្មចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់ពីឱកាសនិងលទ្ធភាពវិនិយោគលើថ្នាំកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា។

លោក Du Jianhao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃទទួលជួបគណៈប្រតិភូ និងបានជម្រាបជូនអំពីសាវតា បទពិសោធ សក្តានុពល និងសមត្ថភាពផលិតកម្មក្រុមហ៊ុន ដែលមានផលរបរប្រមាណ២ពាន់លានដុល្លារអាម៉េរិក និងបាននាំចេញទៅកាន់បណ្តាប្រទេសនានាលើសកលលោក។

លោកបានជម្រាបជូនថា វិស័យកសិកម្ម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច ដ៏សំខាន់ ហើយក្រុមហ៊ុនមានបំណងបង្កើតរោងចក្រនៅកម្ពុជា នាំចូលតែវត្ថុធាតុដើមមកផ្សំនៅក្នុងស្រុកដោយប្រើប្រាស់ បច្ចេកវិទ្យា ដែលអាចកាត់បន្ថយថ្លៃដើមផលិត ធានាសុវត្ថិភាពខ្ពស់ជូនដល់កម្មករ បុគ្គលិក ធានាបាននូវបរិស្ថាន បៃតង និងលទ្ធភាពប្រកួតប្រជែងលើទីផ្សារ។

លោកបានបញ្ជាក់ថា ផលិតផលថ្នាំកសិកម្មដែលក្រុមហ៊ុនផលិតមានកម្រិតជាតិពុលទាបបំផុត (ទាបជាងគេ) មិនប៉ះពាល់ដល់សុខភាពមនុស្ស ហើយតាមរយៈការវិនិយោគនេះ ក្រុមហ៊ុននឹងរួមចំណែកជំរុញវិស័យផលិតកម្មឱ្យមានការលូតលាស់ ជួយកសិករខ្មែរ ក្នុងការកាត់បន្ថយការចំណាយ សន្សំសំចៃថវិកា បង្កើនទិន្នផលដំណាំ ដែលនឹងចូលរួមគាំទ្រដល់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងកាត់បន្ថយការនាំចូលថ្នាំកសិកម្មពីបរទេស។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន Shaoxing Shangyu Xin Yinbang Biochemical Co., Ltd. ដែលមានបំណងមកវិនិយោគនៅកម្ពុជា។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែស្វាគមន៍ជានិច្ច និងផ្តល់ការគាំទ្រ ព្រមទាំងផ្តល់នូវបរិស្ថានវិនិយោគអនុគ្រោះ ដល់វិនិយោគិនល្អៗ ដែលមានបំណងវិនិយោគពិតប្រាកដ ពិសេសក្នុងវិស័យកសិកម្មនេះ។

ក្នុងន័យនេះ ទោះបីជាផលិតផលថ្នាំកសិកម្មជាតម្រូវការក្តី ប៉ុន្តែកម្ពុជាក៏មានការប្រយ័ត្នប្រយែងដែរ ត្បិតព្រោះថ្នាំកសិកម្មអាចផ្តល់ផលប្រយោជន៍ក៏ពិតមែន ប៉ុន្តែបើផលិតខុសបច្ចេកទេស គ្មានស្តង់ដា ឬមិនចេះប្រើប្រាស់ ឬប្រើប្រាស់ខុសបច្ចេកទេស នឹងបង្កផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន។ ដូច្នេះ ក្រុមហ៊ុនត្រូវតែគិតគូរឱ្យបានហ្មត់ចត់លើគុណភាព ស្តង់ដាបច្ចេកទេស និងការណែនាំការប្រើប្រាស់ដល់កសិករឱ្យបានត្រឹមត្រូវ។

លោកបានបន្ថែមថា ការប្រើប្រាស់ថ្នាំកសិកម្មដែលមានស្តង់ដា និងបច្ចេកទេសត្រឹមត្រូវ នឹងជួយជំរុញដល់ការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន តំបន់ និងលើពិភពលោក នាពេលខាងមុខផងដែរ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានអរគុណដល់ក្រុមហ៊ុន Shaoxing Shangyu Xin Yinbang Biochemical Co., Ltd. ដែលមានបំណងចាប់អារម្មណ៍វិនិយោគក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលជាខេត្តមានផ្ទៃដីធំ ស្ថិតនៅចំកណ្ដាលប្រទេស ប្រភពទឹកសំបូរបែប ចំនួនប្រជាជនច្រើនគួរសម និងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក អគ្គិសនី សមស្រប ជាប្រព័ន្ធ Ecosystem ព្រមទាំងជាមជ្ឈមណ្ឌលប្រមូលផ្តុំកសិកម្ម កសិ-ឧស្សាហកម្មដ៏មានសក្តានុពល ដែលបាននិងកំពុងទាក់ទាញការវិនិយោគជាច្រើនពីក្រុមហ៊ុនបរទេសធំៗ ហើយថែមទាំងមានការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស សម្រាប់កែច្នៃកសិកម្ម និងកសិឧស្សាហកម្ម និងគម្រោងសួនឧស្សាហកម្មស្វាយចន្ទី (CIP) ទៀតផង។

ជាទីបញ្ចប់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានជូនពរឱ្យក្រុមហ៊ុនទទួលបានជោគជ័យក្នុងការសិក្សា និងឈានទៅសម្រេចបាននូវការវិនិយោគពិតប្រាកដ នៅព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខនេះ៕