* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

វិភាគអន្តរជាតិ៖ តើអ៊ុយក្រែនកំពុងមានប្រៀបក្នុងសង្រ្គាមជាមួយរុស្ស៉ី ឬ?

25-06-2026 19:58

(វ៉ាស៊ីនតោន)៖ ជ័យជម្នះខាងនយោបាយ បូករួមទាំងការវាយប្រហារដោយជោគជ័យជាបន្តបន្ទាប់ចូលជ្រៅក្នុងទឹកដីរុស្ស៉ី បានស្ដារឡើងវិញនូវក្ដីសង្ឃឹមដែលសង្រ្គាមអាចនឹងផ្លាស់ប្ដូរទៅរកស្ថានភាពអំណោយផលសម្រាប់អ៊ុយក្រែន។ តែព្រមពេលជាមួយគ្នា ក្រុមអ្នកវិភាគបានព្រមានថាកិច្ចប្រឹងប្រែងដើម្បីបង្កើនការខាតបង់លើរុស្ស៉ី អាចប្រថុយនឹងការបង្កើនជម្លោះ។ រយៈពេលជាង ៤ឆ្នាំមកនេះបន្ទាប់ពីរុស្ស៉ីបើកធ្វើសង្រ្គាម អ៊ុយក្រែនក្នុងពេលបច្ចុប្បន្នមានសមត្ថភាពវាយប្រហារដោយដ្រូនមិនធ្លាប់មានពីមុនមកលើរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Gazprom ក្នុងទីក្រុងមូស្គូ ដោយបង្កឱ្យមានការផ្ទុះយ៉ាងសម្បើម និងផ្សែង ហុយខ្មួលខ្មាញ់ពាសពេញអាកាសនៃរដ្ឋធានីរុស្ស៉ី។

ការវាយប្រហារនេះត្រូវបានក្រុមអ្នកវិភាគលោកខាងលិចចាត់ទុកថាជាការបង្ហាញពីការកើនឡើងសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការដឹកនាំប្រតិបត្តិការវាយប្រហាររយៈចម្ងាយឆ្ងាយដោយប្រើដ្រូន និងពង្រីក ការវាយប្រហារជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធថាមពលរុស្ស៉ី។ អ៊ុយក្រែនក៏កំពុងបង្កើនការវាយប្រហារលើតំបន់គ្រីមៀគ្រប់គ្រងដោយរុស្ស៉ីតាំងពីឆ្នាំ២០១៤ផងដែរ ដើម្បីកាត់ផ្ដាច់ឧបទ្វីបមួយនេះឱ្យឯកោ ហើយទទួលបានផលចំណេញខាងនយោបាយកាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ ជាក់ស្ដែង លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឱ្យសញ្ញាពីលទ្ធភាពនៃការផ្ដល់ការគាំទ្រឡើងវិញរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ខណៈជ័យជម្នះក្នុងការបោះឆ្នោតរបស់នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសហុងគ្រី លោក Peter Magyar បានដករបាំងឧបសគ្គដ៏ធំមួយជុំវិញការធ្វើសមាហរណកម្មរបស់អ៊ុយក្រែនចូលក្នុងសហភាពអឺរ៉ុប។

លើសពីនេះទៅទៀត កិច្ចព្រមព្រៀងសន្តិភាពបឋមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ហាក់កំពុងជំរុញឱ្យសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែនត្រឡប់ទៅរករបៀបវារៈភូមិសាស្រនយោបាយអន្តរជាតិវិញ រីឯការធ្លាក់ចុះតម្លៃប្រេង អាចនឹងកាត់បន្ថយចំណូលរបស់រុស្ស៉ីពីការលក់ប្រេង។ តែទោះជាយ៉ាងនេះក្ដី ក្រុមអ្នកវិភាគបាននិយាយថាការខ្វះខាតប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែននៅតែជាឧបសគ្គដ៏ធំមួយរាំងស្ទះដល់ជោគជ័យនៅលើសមរភូមិ ហើយលទ្ធភាពដែលរុស្ស៉ីអាចនឹងបង្កើនជម្លោះនៅតែជាគ្រោះថ្នាក់ដ៏ធំ។

លោក Grégoire Roos ជានាយកម្មវិធីអឺរ៉ុប រុស្ស៉ី និងតំបន់អឺរ៉ាស៊ីមកពីស្ថាប័ន Chatham House មើលឃើញថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងក្នុងទីក្រុងមូស្គូ គឺជាការវិវត្តដ៏គួរឱ្យចាប់អារម្មណ៍ក្នុងរយៈពេលមួយឆ្នាំមកនេះ ព្រមទាំងបង្ហាញពីការកើនឡើងទំនុកចិត្តខាងយោធារបស់អ៊ុយក្រែន និងគូសបញ្ជាក់ពីការយល់ដឹងរបស់ទីក្រុងកៀវថាខ្លួនត្រូវតែបន្តវាយឱ្យចំកន្លែងដែលធ្វើឱ្យរុស្ស៉ីឈឺ នោះគឺកាត់បន្ថយ ឬកាត់ផ្ដាច់ចំណូលរបស់រុស្ស៉ីបានមកពីវិស័យថាមពល។

* ហេតុអ្វីអ៊ុយក្រែនបង្កើនការវាយប្រហារលើតំបន់គ្រីមៀ?
លោកស្រី Natia Seskuria ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់ស្ដីពីរុស្ស៉ី និងសន្តិសុខតំបន់អឺរ៉ាស៊ី មកពីវិទ្យាស្ថាន RUSI មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ បាននិយាយថាការវាយប្រហារដោយដ្រូនរយៈចម្ងាយមធ្យមរហូតដល់ រយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៉ី ជាការវាយប្រហារមួយប្រកបដោយយុទ្ធសាស្ត្រ។ «អ៊ុយក្រែនកំពុងព្យាយាមបង្ហាញទៅកាន់ប្រជាជនរុស្ស៉ីថាការខាតបង់បង្កឡើងដោយសង្រ្គាមនេះមានតែកើនឡើង ជាលំដាប់ ហើយការខាតបង់នេះទៀតសោតមិនមែនធ្លាក់តែទៅលើរបបដឹកនាំរបស់លោក ពូទីនប៉ុណ្ណោះទេ តែក៏ធ្លាក់លើប្រជាជនរុស្ស៉ីទូទៅផងដែរ»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Seskuria។

លោកស្រីបន្ថែមថាអស់រយៈពេលជាយូរមកហើយ លោក ពូទីនបានអះអាងប្រាប់ប្រជាជនរុស្ស៉ីថាតំបន់គ្រីមៀមានសុវត្ថិភាព ហើយសង្រ្គាមនឹងមិនត្រឡប់ចូលក្នុងទឹកដីរុស្ស៉ីវិញនោះទេ។ តែឥលូវប្រជាជនរុស្ស៉ីបែរជា កំពុងរងការវាយប្រហារពីអ៊ុយក្រែន និងកំពុងប្រឈមនឹងវិបត្តិប្រេងឥន្ធនៈធ្ងន់ធ្ងរទៅវិញ។ យ៉ាងណាក៏ដោយ លោកស្រី Seskuria បាននិយាយថាវាហាក់ដូចជាលឿនពេកហើយក្នុងការសន្និដ្ឋានថាការវាយប្រហាររបស់ អ៊ុយក្រែនអាចកាត់ផ្ដាច់តំបន់គ្រីមៀឱ្យឯកោទាំងស្រុង។ ក៏ប៉ុន្តែ ការវាយប្រហារជាប់លាប់លើឧបទ្វីបនេះប្រហែលជាអាចនឹងធ្វើឱ្យប្រតិបត្តិការវាយលុកណាមួយរបស់រុស្ស៉ីអាចនឹងកាន់តែមានការលំបាក។ អាជ្ញាធររុស្ស៉ី ដែលបានប្រកាសរួចទៅហើយពីការរឹតត្បិតការប្រើប្រាស់ប្រេងឥន្ធនៈក្នុងតំបន់គ្រីមៀ កាលពីពេលថ្មីៗនេះបានផ្អាកការផ្គត់ផ្គង់ឥន្ធនៈជាបណ្ដោះអាសន្នទៅឱ្យប្រជាជនរស់ក្នុងលើតំបន់នេះ នៅចំពោះមុខការវាយប្រហារជាប្រចាំពីអ៊ុយក្រែន។

បើតាមលោក Grégoire Roos វាពិតជាពិបាកស្រមៃខ្លាំងថាលោក ពូទីនអាចនឹងយល់ព្រមបញ្ចប់សង្រ្គាមដែលមើលទៅធ្វើឱ្យគេគ្រប់គ្នាមើលឃើញថារុស្ស៉ីជាអ្នកត្រូវបាក់មុខ ហើយលោកអាចបាត់បង់ឥទ្ធិពល នយោបាយ។ ក្នុងន័យនេះវាប្រៀបបានដូចជាការឡើងភ្នំ នៅពេលដែលអ្នកឡើងដល់កំពូលភ្នំកាន់តែខ្ពស់ អ្នកនឹងកាន់តែពិបាកចុះមកវិញ។ នេះហើយជាអ្វីដែលអឺរ៉ុបកំពុងព្រួយបារម្ភ ក៏ព្រោះតែហានិភ័យនៃការកើនឡើងជម្លោះមិនរលាយបាត់ទៅណាឡើយ៕