* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រធានស្តីទីព្រឹទ្ធសភា អនុញ្ញាតជូន លោក គីម ជុងណាម ប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងបំពាក់គ្រឿងឥស្សរិយយស

25-06-2026 20:45

(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃកម្ពុជា បានអនុញ្ញាតឲ្យលោក គីម ជុងណាម ប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅសាលភក្តីវិក្រម៣ វិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួបនោះ លោកប្រធានស្តីទី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនលោក គីម ជុងណាម ប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកល(GLS) និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនៈកិច្ចការងារ មនុស្សធម៌ជាថ្មីម្តងទៀតនៅកម្ពុជា ដោយសង្កត់ធ្ងន់ថា វត្តមានរបស់លោកប្រធាន គីម ជុងណាម និងគណៈប្រតិភូនាពេលនេះ ជាសាក្ខីភាពបង្ហាញពីភាពរីកចម្រើនឥតឈប់ឈរនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងប្រទេសជាតិទាំងពីរ ដែលត្រូវបានពូនជ្រុំដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងអតីតប្រធានាធិបតី លោក គីម យ៉ុងសាម ដែលជាសហស្ថាបនិកនៃការផ្សាភ្ជាប់ឡើងវិញនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាលពីឆ្នាំ១៩៩៦។

លោកប្រធានស្តីទី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក គីម ជុងណាម ប្រធានមូលនិធិនិធិចែករំលែកសង្គ្រោះជីវិតសកល និងសហការី ដែលជាបន្តបន្ទាប់ គិតចាប់តាំងពីឆ្នាំ២០២២មក មូលនិធិGLS បាននិងកំពុងបន្តផ្តល់ជំនួយមនុស្សធម៌ជូនដល់ប្រជាជនកម្ពុជា ក្នុងវិស័យសុខាភិបាល អប់រំ សង្គមកិច្ច។ល។ នៅតាមបណ្តារាជធានី ខេត្តមួយចំនួននៅទូទាំងប្រទេសកម្ពុជា។

ក្នុងក្របខណ្ឌអនុវត្តតាមស្មារតីនៃអនុ-ស្សរណៈយោគយល់គ្នានេះ លោកប្រធានស្តីទីព្រឹទ្ធសភា បានសម្តែងនូវការពេញចិត្ត និងកោតសរសើរ ចំពោះ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងលោក គីម ជុងណាម ប្រធានមូលនិធិចែករមលែកសង្គ្រោះជីវិតសកល ដែលនឹងចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នា ជាលើកទី៣ ដើម្បីផ្តល់ជំនួយមនុស្សធម៌បន្ថែមដល់ព្រឹទ្ធសភាកម្ពុជា សម្រាប់ជួយដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះនៅខេត្តកែប ខេត្តព្រៃវែង និងខេត្តបាត់ដំបង ក្នុងទំហំទឹកប្រាក់សរុបចំនួន ១៥លានដុល្លាអាមេរិក សម្រាប់អនុ-វត្តរយៈពេល ៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣១ បន្ថែមលើអនុស្សារណៈដែលមានស្រាប់។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ មូលនិធិចែករំលែកសង្គ្រោះជីវិតកល បានប្រគល់ជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា ចំនួន ២២លើករួចមកហើយក្នុងទំហំទឹកប្រាក់ប្រមាណជាង ៣៤លានដុល្លារអាមេរិក
តាងនាម សម្តេចប្រធានព្រឹទ្ធសភា និងប្រជាជនកម្ពុជា លោកប្រធានស្តីទីព្រឹទ្ធសភា បានបំពាក់គ្រឿង ឥស្សរិយយសជូនដល់ លោកប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកល និងគណៈប្រតិភូ ដើម្បីជាការថ្លែងអំណរគុណ និងលើកទឹកចិត្តដល់លោក គីម ជុងណាម និងមូលនិធិចែករំលែកសង្គ្រោះជីវិសកល នៃសាធារណរដ្ឋកូរ៉េ ដែជានិច្ចកាលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីកៀរគររកជំនួយសប្បុរសធម៌មកជួយលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពប្រជាជនកម្ពុជាឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

ជាការឆ្លើយតប លោក គីម ជុងណាម ប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ដែលបានផ្តល់ឱកាស និងពេលវេលាដ៏មានតម្លៃសម្រាប់ជំនួបដ៏មានសារៈខាន់នេះ។

លោកប្រធានមូលនិធិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសជាមួយគណៈកម្មការទី១០ ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ឱ្យបានកាន់តែរឹងមាំ និងពង្រីកទំហំជំនួយមនុស្សធម៌ឱ្យកើនដល់ ១០០លានដុល្លាអាមេរិក សម្រាប់ជួយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជាឱ្យបានកាន់តែប្រសើរនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនៃការបំពេញទស្សនកិច្ចការងារមនុស្សធម៌នៅកម្ពុជា គណៈប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា និងគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ដែលរួមមានៈ ឱសថ សម្លៀកបំពាក់ សម្ភារសិក្សា និងទឹកដោះគោ ព្រមទាំងថវិកាមួយចំនួន ជូនដល់មជ្ឈមណ្ឌលកុមារកំព្រា និងអង្គការកុមារកំព្រាក្នុងសេចក្តីសង្ឃឹមថ្មីនៅខេត្តកំពង់ស្ពឺ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលារៀន ឌ្រីម ស្វាយអំពារ ខេត្តកណ្តាល៕