* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលខេត្តកណ្ដាល ណែនាំសមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំងអស់ ត្រូវក្ដាប់ ឱ្យបាន ពី បញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លី ក្នុងមូលដ្ឋានដើម្បីកាត់បន្ថយកង្វល់ របស់ពលរដ្ឋ

25-06-2026 20:51

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានផ្លែងផ្ដាំផ្ញើដល់សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំងអស់ មិនត្រូវបន្តសកម្មភាពតាមទម្លាប់ និងត្រូវក្ដាប់ ឱ្យបាន ពី បញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លី ក្នុងមូលដ្ឋានរៀងៗ ខ្លួន ដើម្បីកាត់បន្ថយកង្វល់ របស់ពលរដ្ឋដែល ក្នុងមូលដ្ឋានរបស់ខ្លួន ។

លោកបានផ្ដាំផ្ញើនយ៉ាងដូច្នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ការគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ» ជូនដល់ក្រុមប្រឹក្សាក្រុង-ស្រុក ទូទាំង ខេត្តកណ្ដាល ក្រោមគណៈអធិបតីភាពលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល។

លោកអភិបាលខេត្តកណ្តាល បានបន្តថា សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំងអស់ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែល ទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តឱ្យបានខ្ជាប់ខ្ជួនក្នុងការបំពេញតួនាទីភារកិច្ចប្រចាំថ្ងៃ ត្រូវបន្តខិតខំ អភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនជាប្រចាំ ទាំងលើផ្នែកច្បាប់ នីតិវិធី និងភាពជាអ្នកដឹកនាំ ដើម្បីធានា ប្រសិទ្ធភាព ខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ច ការធ្វើសេចក្តីសម្រេចចិត្ត និងការអនុម័តនានា ប្រកបដោយស្មារតីទទួលខុសត្រូវ។

ត្រូវដើរតួនាទីយ៉ាងសកម្ម ក្នុងការតាមដានត្រួតពិនិត្យ និងជំរុញគណៈអភិបាលក្រុង-ស្រុក ឱ្យអនុវត្តការងារ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកប ដោយ តម្លាភាព គណនេយ្យភាព ភាពឆាប់រហ័ស និងគ្មាន ការរើសអើង និតបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហការល្អរវាងក្រុមប្រឹក្សា និងគណៈអភិបាល ធានាថារាល់ការពិភាក្សា ការអនុម័តលើផែនការអភិវឌ្ឍន៍ប្រាំឆ្នាំដែលបានរៀបចំឡើងសម្រាប់ផ្តល់ជាចំណេះដឹង និង ពង្រឹង សមត្ថភាព ជូន ដល់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ទូទាំងខេត្តកណ្ដាលរបស់យើង។

លោកសង្ឃឹមថា បន្ទាប់ពីទទួលបានវគ្គបណ្តុះបណ្តាលនេះ នឹងទទួលបាននូវចំណេះដឹងថ្មីៗ ដើមី្បយកទៅប្រើប្រាស់ក្នុងការអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និង លើកកម្ពស់ការអភិវឌ្ឍ ក្នុងមូលដ្ឋានរបស់ខ្លួន និង រួមចំណែកក្នុងការសម្រេចគោលដៅ នៃកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតផង ៕