* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ជនសង្ស័យ ៣នាក់បន្ថែមទៀត ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធករណីធាក់យកម៉ូតូនៅស្ពានក្អែក

25-06-2026 20:52

(សៀមរាប)៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌខេត្តសៀមរាប បានចុះអនុវត្តដីកាបញ្ជាឱ្យចាប់ខ្លួន លេខ១០២ ចខ/ឃ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចាប់ខ្លួនមុខសញ្ញាសេសសល់ ក្នុងករណីវាយយកម៉ូតូនៅខាងលិចស្ពានក្អែក ដែលកម្លាំងសមត្ថកិច្ចទើបបង្ក្រាបបានចំនួន ០៨នាក់ នាពេលថ្មីៗនេះ។

ប្រតិបត្តិការ នេះដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងលោក កើត វណ្ណារ៉េតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ជាលទ្ធផលកម្លាំងជំនាញបានតាមចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ធឿន សំណាង ឬ សឿត សំណាង ហៅ ណាង ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ គ្មាន រស់នៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយពីសាកសួរតាមនីតិវិធីជំនាញ សមត្ថកិច្ចបានរកឃើញថា ជនសង្ស័យរូបនេះ ក៏ជាប់ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) នៅចំណុចស្ពានក្អែក ភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីវេលាម៉ោង ១២:៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដោយមានបក្ខពួកចំនួន ០២ នាក់ផ្សេងទៀតចូលរួមធ្វើសកម្មភាព។

ក្រោយមកកម្លាំងនគរបាលជំនាញយើង បានស្នើសុំ និងទទួលបាន ការអនុញ្ញាតបើកការស៊ើបអង្កេតបឋម ពីស្ថាប័នតុលាការ យើងបានបន្តធ្វើការស្រាវជ្រាវ និងនាំខ្លួនបក្ខពួកជនសង្ស័យបានចំនួន០២ នាក់បន្ថែមទៀត យកមកសាកសួរ នាំរួមមាន៖

ទី១៖ ឈ្មោះ ហួត ប៊ូសា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរគ្មាន មានស្រុកកំណើតនៅខណ្ឌចំការមន រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ទី២៖ ឈ្មោះ លី សុហេង ហៅ ហេងស៊ីន ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បច្ចុប្បន្នរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យទាំង ០២នាក់នេះ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពធាក់យកម៉ូតូ នៅចំណុចភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីវេលាម៉ោង ១២:៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ជាមួយឈ្មោះ ធឿន សំណាង ឬ សឿត សំណាង ហៅ ណាង ពិតប្រាកដមែន ហើយក្រោយធ្វើសកម្មភាពរួច បាននាំគ្នាយកម៉ូតូ របស់ជនរងគ្រោះទៅលាក់ទុកនៅក្រុងប៉ោយប៉ែត។

យោងតាមចម្លើយសារភាព របស់ក្រុមជនសង្ស័យ កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ បានបន្តសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវ និងដកហូតបានម៉ូតូចំនួន ០២ គ្រឿងមកវិញ រួមមាន៖

ទី១៖ ម៉ូតូម៉ាកសង់ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AT-1820 ជាកម្មសិទ្ធិ របស់ជនរងគ្រោះឈ្មោះ សឿន ហាន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ រស់នៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប មានប្រពន្ធឈ្មោះ ព្រឿន ធីតា ភេទស្រី អាយុ ២៥ឆ្នាំ ដែលត្រូវក្រុមជនសង្ស័យ ធាក់ផ្តួលយកម៉ូតូ នៅចំណុចស្ពានក្អែក។

ទី២៖ ម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1Z-8966 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ សេន ដារ៉ា ហៅ តឿ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានបាត់កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០២:៥០ នាទី។ ជាមួយគ្នានេះកម្លាំងសមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំង ០៣នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានចំនួន ០១នាក់ គឺឈ្មោះ ហួត ប៊ូសា។

សូមជម្រាបជូនថា ម៉ូតូទាំង០២ គ្រឿង ដែលទើបដកហូតបានមកវិញនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញចំនួន០១ គ្រឿង នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ។ ចំណែកម៉ូតូ០១ គ្រឿងទៀត ក៏ត្រូវបានលោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការប្រគល់ ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញនារសៀលថ្ងៃនេះផងដែរ។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាព ព្រមទាំងវត្ថុតាងដែលនគរបាលជំនាញយើង ប្រមូលបានបច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿង បញ្ជូនទៅស្ថាប័នតុលាការ ដើម្បីចាត់ការតាមនីតិវិធី និងផ្ដន្ទាទោសតាមផ្លូវច្បាប់៕