* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា បន្តសន្ទុះវិជ្ជមានក្នុងវិស័យទេសចរណ៍ ខណៈទេសចរជាតិជាង ២០,៣លាននាក់ ដើរកម្សាន្តក្នុងស្រុករយៈពេល ៥ខែដើមឆ្នាំ២០២៦

25-06-2026 21:25

(ភ្នំពេញ)៖ វិស័យទេសចរណ៍កម្ពុជា បន្តបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៦នេះ ដោយចំនួនភ្ញៀវទេសចរជាតិដើរកម្សាន្តក្នុងស្រុក បានកើនឡើងដល់ជាង ២០,៣លាននាក់ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ ស្មើនឹងកំណើន ៥៤,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កំណើនដ៏គួរឱ្យមោទនភាពនេះ កើតឡើងក្រោមការអនុវត្តយន្តការគន្លឹះទាំង៦ សម្រាប់ជំរុញវិស័យទេសចរណ៍ និងការដាក់ចេញនូវយុទ្ធនាការទេសចរណ៍ថ្មីៗ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមមានយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» និង «រដូវកាលទេសចរណ៍សាមគ្គីភាព» ដែលបានជួយជំរុញការធ្វើដំណើរកម្សាន្តក្នុងស្រុក និងបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍នានាទូទាំងប្រទេស។

ទន្ទឹមនឹងនេះ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងកម្សាន្តជាច្រើននៅតាមបណ្តាខេត្ត-រាជធានី បានរួមចំណែកបង្កើតបរិយាកាសអំណោយផល និងជំរុញឱ្យប្រជាពលរដ្ឋកាន់តែច្រើនចេញដើរលេងកម្សាន្តក្នុងស្រុក។

ជាពិសេស ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធតាមគោលដៅទេសចរណ៍សំខាន់ៗ បានជួយបង្កើនជម្រើសសម្រាប់ភ្ញៀវទេសចរ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋស្វែងយល់ពីសក្តានុពលទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជាកាន់តែច្រើនឡើង។

កំណើនទេសចរជាតិជាង ២០,៣លាននាក់ក្នុងរយៈពេលត្រឹមតែ ៥ខែនេះ ត្រូវបានចាត់ទុកថា ជានិន្នាការវិជ្ជមានថ្មីមួយ និងជាសញ្ញាបង្ហាញពីភាពរឹងមាំនៃទីផ្សារទេសចរណ៍ក្នុងស្រុក ដែលកំពុងដើរតួនាទីសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ទេសចរណ៍ទូទាំងប្រទេស៕