* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ទិវារំលឹកគុណលោកឪពុកអ្នកម្តាយ បានដាស់ស្មារតីយុវសិស្សឱ្យចេះគោរព ស្រឡាញ់ និងតបស្នងសងគុណអ្នកមានគុណ

25-06-2026 21:32

(ព្រះវិហារ)៖ ដើម្បីលើកកម្ពស់សីលធម៌ គុណធម៌ និងស្មារតីដឹងគុណចំពោះអ្នកមានគុណ «គម្រោងយើងរួមគ្នា» នៃអង្គការអាដ្រា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ អាជ្ញាធរឃុំស្រយង់ និងគណៈគ្រប់គ្រងសាលាអនុវិទ្យាល័យស្រយង់ បានរៀបចំទិវា «រំលឹកគុណលោកឪពុកអ្នកម្តាយ» នៅសាលាអនុវិទ្យាល័យស្រយង់ ស្ថិតក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានការឧបត្ថម្ភគាំទ្រពីមូលនិធិសាកលកាណាដា និងអង្គការអាដ្រាកាណាដា ក្រោមវត្តមានចូលរួមពីលោក ព្រឹប រ៉ន សមាជិកក្រុមប្រឹក្សាឃុំស្រយង់ និងមានការចូលរួមពីលោក ប៉ិល កូឡាន មន្ត្រីការិយាល័យសុខភាពសិក្សា តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ លោក រ័ត្ន រម្យនា ប្រធានគម្រោង «យើងរួមគ្នា» នៃអង្គការអាដ្រាប្រចាំខេត្តព្រះវិហារ លោក ធួន សារៀត អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកគូលែន ព្រមទាំងអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ថ្លែងក្នុងកម្មវិធីនេះ ថ្នាក់ដឹកនាំ និងអ្នករៀបចំកម្មវិធីបានគូសបញ្ជាក់ថា ឪពុកម្តាយគឺជាអ្នកមានគុណដ៏ធំបំផុតក្នុងជីវិត ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យកូនៗបានសិក្សារៀនសូត្រ ក្លាយជាពលរដ្ឋល្អក្នុងសង្គម។

កម្មវិធី «រំលឹកគុណលោកឪពុកអ្នកម្តាយ» ត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្តុះស្មារតីយុវសិស្សឱ្យចេះគោរព ស្រឡាញ់ ដឹងគុណ និងតបស្នងសងគុណចំពោះឪពុកម្តាយ ខណៈដែលសង្គមបច្ចុប្បន្នកំពុងប្រឈមនឹងការប្រែប្រួលផ្នែកសង្គម និងឥរិយាបថរបស់យុវវ័យមួយចំនួន។

អ្នកចូលរួមបានលើកឡើងពីសារសំខាន់ៗមួយចំនួនដើម្បីដាស់ស្មារតីយុវវ័យ រួមមាន៖

ឪពុកម្តាយជាមនុស្សដែលស្រឡាញ់ និងលះបង់គ្រប់យ៉ាងដើម្បីកូន ដោយមិនរំពឹងការតបស្នង។ ការគោរពស្តាប់បង្គាប់ និងខិតខំរៀនសូត្រ គឺជាការតបស្នងគុណដ៏មានតម្លៃបំផុតសម្រាប់ឪពុកម្តាយ។ កុំចាំដល់ពេលបាត់បង់ ទើបដឹងពីតម្លៃ និងសេចក្តីស្រឡាញ់របស់លោកឪពុកអ្នកម្តាយ។ យុវវ័យត្រូវជៀសវាងអំពើអបាយមុខ គ្រឿងញៀន និងទង្វើដែលធ្វើឱ្យឪពុកម្តាយព្រួយបារម្ភ។ ត្រូវចេះថ្លែងអំណរគុណ ស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះឪពុកម្តាយជារៀងរាល់ថ្ងៃ មិនមែនរង់ចាំតែថ្ងៃពិសេសនោះទេ។ ភាពជោគជ័យរបស់កូន គឺជាក្តីសុខ និងមោទនភាពដ៏ធំបំផុតរបស់ឪពុកម្តាយ។

តាមរយៈទិវានេះ សិស្សានុសិស្សជាច្រើនបានបង្ហាញពីការយល់ដឹងកាន់តែច្បាស់អំពីគុណបំណាច់របស់អ្នកមានគុណ និងបានប្តេជ្ញាចិត្តខិតខំរៀនសូត្រ ប្រព្រឹត្តល្អក្នុងសង្គម និងធ្វើជាកូនល្អ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព និងសីលធម៌សម្រាប់គ្រួសារ៕