* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ផ្ដល់ជំនួយជា ឱសថ ឧបករណ៍វេជ្ជសាស្រ្ត និងសម្ភារប្រើប្រាស់ចាំបាច់ក្នុងទំហំទឹកប្រាក់ ៥លានដុល្លារដល់រដ្ឋបាលខេត្តបាត់ដំបង

25-06-2026 22:07

(បាត់ដំបង)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ(គណៈកម្មការទី
១០)នៃព្រឹទ្ធសភា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា និងគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល(GLS)នៃសាធារណរដ្ឋកូរ៉េ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ព្រឹទ្ធសភាតាមរយៈគណៈកម្មការទី១០ បានចុះអនុស្សារណៈស្ដីពីការផ្ដល់ជំនួយមនុស្សធម៌ដែលរួមមាន៖ ឱសថ ឧបករណ៍វេជ្ជសា
ស្រ្ត និងសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ប្រគល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបងចំនួន ៥លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ដាក់ឱ្យអនុវត្តន៍រយៈពេល ៥ឆ្នាំដោយគិតពីឆ្នាំ២០២៦-២០៣១ ក្នុងគោលបំណងចូលរួមលើកកម្ពស់គុណភាពជីវិត របស់ប្រជាជនក្រីក្រ និងប្រជាជនងាយរងគ្រោះនៅមូលដ្ឋាន ពិសេសផ្នែកសុខភាព អប់រំ និងសុខមាលភាពឱ្យបានកាន់តែល្អប្រសើរ។

លោកសង្កត់ធ្ងន់ថា មូលនិធិ GLS បានចាប់ផ្តើម និងបានផ្តល់ជំនួយរបស់ខ្លួនចំនួន ២២លើក ក្នុងទឹកប្រាក់សរុបចំនួន
៣៤លានដុល្លារអាម៉េរិក ចាប់ពីឆ្នាំ២០២២ មកទល់បច្ចុប្បន្ននេះ ហើយក្នុងឆ្នាំ២០២៧ មូលនិធិមានគម្រោងវិសាល
ភាពបញ្ចូលទៅខេត្តផ្សេងទៀតផងដែរ។

លោក គីម ជុងណាម ប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ បានសម្ដែងក្ដីរីករាយ និងបង្ហាញពីបំណងបន្តជួយដល់ប្រទេសកម្ពុជាឱ្យបានគ្របដណ្ដប់នៅទូទាំង២៥ រាជធានី ខេត្ត។

លោក គីម ជុងណាម នឹងពិនិត្យលទ្ធភាពផ្ដល់ជូនបន្ថែមនូវសម្ភារវេជ្ជសាស្រ្តដល់រដ្ឋបាលខេត្តបាត់ដំបងដើម្បីបំពេញសេចក្ដីត្រូវការចាំបាច់ក្នុងវិស័យសុខាភិ
បាលផងដែរ។

លោក សុខ លូ បានសម្ដែងនូវការកោតសរសើរបំផុតចំពោះទស្សនវិស័យ និងបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លារបស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលក្រោមការដឹកនាំរបស់លោកប្រធានដែល តែងតែបង្ហាញនូវទឹកចិត្តសប្បុរសធម៌ក្នុងការចែករំលែកនិងជួយសង្គ្រោះជីវិតមនុស្សលោក
ដោយមិនប្រកាន់ពូជសាសន៍ និងពណ៌សម្បុរ។ សកម្មភាពដ៏មានតម្លៃទាំងនេះ គឺពិតជាស្របទៅនឹងគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈអនុស្សរណៈនៃការយោគយល់នេះនឹងក្លាយជាសកម្មភាពថ្មីមួយក្នុង ការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការយូរអង្វែង ពិសេសលើការបង្កើតឱ្យមានគម្រោងមនុស្សធម៌នានា ការផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកទេស និងការជួយឧបត្ថម្ភគាំទ្រដល់វិស័យសុខុមាលភាព ដើម្បីលើកកម្ពស់គុណភាពជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបង ឱ្យកាន់តែប្រសើរឡើង។

លោក បានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រៀមខ្លួនជាស្រេចក្នុងការសហការ និងបង្កលក្ខណៈងាយស្រួលគ្រប់ បែបយ៉ាងដើម្បីឱ្យរាល់គម្រោង និងគោលបំណងរបស់មូលនិធិទទួលបានជោគជ័យតាមការគ្រោងទុក៕