* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

និស្សិតកម្ពុជា ៤១រូប ទទួលបានអាហារូបករណ៍ពេញលេញ ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌា

26-06-2026 07:47

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានរៀបចំពិធីអបអរសាទរ និងជូនដំណើរដល់និស្សិតកម្ពុជាចំនួន ៤១រូប ដែលត្រូវបានជ្រើសរើសឱ្យទទួលបានអាហារូបករណ៍ក្រោមកម្មវិធីអាហារូបករណ៍របស់ក្រុមប្រឹក្សាឥណ្ឌាសម្រាប់ទំនាក់ទំនងវប្បធម៌ (ICCR) សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧។

និស្សិតជ័យលាភីទាំងអស់នឹងបន្តការសិក្សានៅកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាឈានមុខនានាក្នុងប្រទេសឥណ្ឌា ក្រោមកម្មវិធីអាហារូបករណ៍ពេញលេញដែលឧបត្ថម្ភដោយរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងស្ថានទូតឥណ្ឌា ព្រមទាំងនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ផងដែរ។

ថ្លែងអបអរសាទរទៅកាន់និស្សិតជ័យលាភី លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានមានប្រសាសន៍ថា ប្រទេសឥណ្ឌាគឺជាទឹកដីនៃមជ្ឈមណ្ឌលសិក្សាធិការដ៏ចំណាស់ជាងគេបំផុតមួយក្នុងពិភពលោក និងមានប្រព័ន្ធអប់រំឧត្តមសិក្សាដ៏ធំបំផុតមួយផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកទឹកចិត្តដល់និស្សិតទាំងអស់ឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹង និងទាញយកប្រយោជន៍ជាអតិបរមាពីឱកាសសិក្សាដ៏មានតម្លៃនេះនៅក្នុងប្រទេសឥណ្ឌា។

លោកក៏បានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា អាហារូបករណ៍នេះនឹងបើកនូវកាលានុវត្តភាពថ្មីៗសម្រាប់និស្សិតគ្រប់រូប។ ជាមួយគ្នានេះក៏បានសម្តែងនូវក្តីសោមនស្សរីករាយដែលនិស្សិតកម្ពុជាជាច្រើននឹងមានឱកាសចូលសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា (IITs) និងគ្រឹះស្ថានឧត្តមសិក្សាលំដាប់ពិភពលោកដទៃទៀតរបស់ឥណ្ឌា ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះឧត្តមភាពផ្នែកការសិក្សា និងសមិទ្ធផលស្រាវជ្រាវ តាមរយៈកម្មវិធីអាហារូបករណ៍ ICCR នេះ។

លោកបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកម្មវិធីអាហារូបករណ៍ និងបទពិសោធន៍សិក្សានៅប្រទេសឥណ្ឌា និស្សិតទាំងអស់នឹងអាចរួមចំណែកដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា ក្រោយពេលបញ្ចប់ការសិក្សា ហើយថែមទាំងជួយពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតថែមទៀត។

សូមជម្រាបថា ICCR គឺជាស្ថាប័នស្វយ័តមួយស្ថិតក្រោមក្រសួងកិច្ចការបរទេសនៃរដ្ឋាភិបាលឥណ្ឌា ដែលគ្រប់គ្រងអាហារូបករណ៍ប្រមាណ ៤,០០០ កន្លែងជារៀងរាល់ឆ្នាំ ក្រោមកម្មវិធីអាហារូបករណ៍ជាង ២០ប្រភេទ សម្រាប់និស្សិតមកពីជិត ១៨០ ប្រទេស។ ជារៀងរាល់ឆ្នាំ មាននិស្សិតអន្តរជាតិជាង ៦,០០០ នាក់កំពុងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌា ក្រោមកម្មវិធីដែលគាំទ្រដោយ ICCR។ គិតមកទល់បច្ចុប្បន្ន មាននិស្សិតកម្ពុជាជាង ៣៥០ នាក់ហើយ ដែលបានទទួលអត្ថប្រយោជន៍ពីអាហារូបករណ៍ ICCR ក្នុងនោះរួមមានទាំងអ្នកដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងអ្នកដែលកំពុងបន្តការសិក្សានៅប្រទេសឥណ្ឌា។

កម្មវិធីអាហារូបករណ៍ ICCR ផ្តល់ឱកាសដល់និស្សិតកម្ពុជាក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាល្បីៗមួយចំនួនរបស់ឥណ្ឌា រួមមាន៖ វិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា (IITs) វិទ្យាស្ថានបច្ចេកវិទ្យាជាតិ (NITs) សាកលវិទ្យាល័យដេលី (University of Delhi) សាកលវិទ្យាល័យណាលន្ទា (Nalanda University) សាកលវិទ្យាល័យអន្ធ្រា (Andhra University) និងគ្រឹះស្ថានសិក្សាល្បីល្បាញជាច្រើនទៀត ដែលលេចធ្លោខាងផ្នែកស្រាវជ្រាវ និងការអប់រំ។ កម្មវិធីនេះគ្របដណ្តប់លើមុខជំនាញយ៉ាងទូលំទូលាយ រួមមាន វិស្វកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា មនុស្សសាស្ត្រ ពុទ្ធសាសនវិទ្យា ទស្សនវិជ្ជា គ្រប់គ្រង ព្រមទាំងវិទ្យាសាស្ត្រសង្គម៕