កាន់តែងាយស្រួល! បងប្អូនអាចស្នើសុំសេវាសាធារណៈទាក់ទងនឹងជីកសិកម្ម និងថ្នាំកសិកម្ម តាមប្រព័ន្ធឌីជីថល
26-06-2026 09:06
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ឲ្យដំណើរការ «សេវាសាធារណៈតាមឌីជីថល» ជាផ្លូវការហើយ។
បងប្អូនអាចស្នើសុំវិញ្ញាបនបត្រ និងលិខិតអនុញ្ញាតចំនួន ៨សេវា ទាក់ទងនឹង ជីកសិកម្ម និងថ្នាំកសិកម្ម (ចុះបញ្ជី, បើកឃ្លាំងសន្និធិ, បញ្ជាទិញ-ចែកចាយ, និងការលាយផ្សំ/វេចខ្ចប់ឡើងវិញ) ដោយផ្ទាល់តាមអនឡាញ៕




