* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីអង្គការមនុស្សធម៌នៃក្តីស្រលាញ់ និងមូលនិធិចក្ខុខ្មែរ សហការជាមួយធនាគារជាតិ ចុះពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋ ក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយឥតគិតថ្លៃ

26-06-2026 09:51

(កំពង់ធំ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីអង្គការមនុស្សធម៌នៃក្តីស្រលាញ់ និងមូលនិធិចក្ខុខ្មែរ រួមជាមួយក្រុមយុវជនស្ម័គ្រចិត្តធនាគារជាតិនៃកម្ពុជា និងដៃគូពាក់ព័ន្ធនានា សហការចុះពិនិត្យ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋ ក្នុងស្រុកសណ្ដាន់ដោយឥតគិតថ្លៃ ដើម្បីចូលរួម លើកកម្ពស់សុខភាពភ្នែករបស់ប្រជាពលរដ្ឋឱ្យល្អប្រសើរ។

លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងកម្មវិធីពិនិត្យ និងព្យាបាលភ្នែកជូនប្រជា- ពលរដ្ឋ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអ្នកបន្តមរតកដឹកនាំក្រោមដំបូលសន្តិភាពពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យសំខាន់ៗនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម ក្នុងនោះមានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ យុទ្ធសាស្ត្រទី១ ផ្តោតជាសំខាន់ទៅលើ ធនធានមនុស្ស ដែលរួមមានសុខុមាលភាពប្រជាជនជាកត្តាចម្បង។

បញ្ហានេះរាជរដ្ឋាភិបាលចាត់ទុកវិស័យសុខាភិបាល ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង៦ ត្រូវបាននិង កំពុងបន្តពង្រឹងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងពង្រឹងសុខមាលភាពប្រជាពលរដ្ឋឆ្ពោះទៅការគ្របដណ្ដប់សុខភាព ជាសកលរួមមាន៖
១៖ ការពង្រីកសេវាសុខាភិបាលរហូតដល់ទៅ ៧ថ្ងៃ/២៤ម៉ោង នៅតាមបណ្តាមន្ទីរពេទ្យ និងមណ្ឌលសុខភាព។
២៖ ការដាក់សម្ពោធមន្ទីរពេទ្យបង្អែកនៅសៀមរាប ដែលអាចទទួលព្យាបាលអ្នកជំងឺធ្ងន់ធ្ងរមកពីខេត្តនៅក្បែរនោះ។
៣៖ ការពង្រឹងសមត្ថ- ភាព និងគុណភាពគ្រូពេទ្យ និងបរិក្ខារពេទ្យនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព។
៤៖ ការបំពាក់ប្រព័ន្ធអឺនធើណែតសម្រាប់ ក្រុមគ្រូពេទ្យនៅតាមបណ្តាខេត្ត អាចទាក់ទងពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យនៅភ្នំពេញជាដើម។

លោកបានបន្តថា ជាក់ស្ដែងថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនូន២៩រូប មកពីអង្គការមនុស្សធម៌នៃក្តីស្រលាញ់ របស់ប្រទេស សិង្ហបុរី និងមូលនិធិចក្ខុខ្មែរ សហការជាមួយជាមួយក្រុមយុវជនស្ម័គ្រចិត្តធនាគារជាតិនៃកម្ពុជាចំនួន ១៩ រូប ការចូលរួមពីសំណាក់ ធនាគារអេស៊ីលីដា, ធនាគារ AMK, ធនាគារ KB Prasac, ព្រមទាំងយុវជន ស.ស.យ.ក ស្រុកសណ្តាន់ ដើម្បីផ្តល់ជូនការពិនិត្យ និង ព្យាបាល ភ្នែកដោយឥតគិតថ្លៃ ជូនអ៊ំ ពូ មីង និងបងប្អូន ប្រជាពលរដ្ឋក្នុងស្រុកសណ្ដាន់ និងមកពីស្រុកប្រាសាទសំបូរមួយចំនួន សរុបប្រមាណជាង ១ ពាន់នាក់ ដែលកម្មវិធីនេះគ្រោងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៥ ដល់ថ្ងៃ ២៦ ដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យសុខភាព ភ្នែករបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ដើម្បីអាចមានលទ្ធភាពចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចឱ្យកាន់តែសកម្ម ដែលជាផលវិជ្ជមានទៅ ដល់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិទាំងមូលផងដែរ៕