* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ ៧ប្រទេស ហាលអាវជាផ្លូវការ និងទទួលបានទឹកប្រាក់ ១០.៥លាន ត្រឡប់ទៅផ្ទះវិញ

26-06-2026 10:22

(បរទេស)៖ ៧ក្រុមដែលបានធ្លាក់ចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ជាស្ថាពរ ក៏នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តប្រមាណ ១០.៥លានដុល្លារ ក្នុង ១ក្រុម ដើម្បីត្រឡប់ទៅវិញដែរ។

ក្រុមទាំងនោះរួមមាន សាធារណរដ្ឋឆេក កាតា ហៃទី កូរ៉ាសៅ ទុយនេស៊ី អ៊ូសបេគីស្ថាន និងប៉ាណាម៉ា ដែលឈរបាត តារាងនៃពូលរៀងៗខ្លួនសម្រាប់ World Cup លើកទី២៣ ដោយមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាធ្វើម្ចាស់ផ្ទះរួមគ្នា ចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនាមក ដោយខ្លះទើបលេងបាន ២ប្រកួត និងខ្លះទៀត បញ្ចប់វគ្គសន្សំពិន្ទុរួចរាល់។

មែនទែនទៅបើយោងតាមការចេញផ្សាយនៅលើគេហទំព័រ FIFA បានគូសបញ្ជាក់ថា បណ្តាក្រុមហាលអាវចាប់ពីលេខ៣៣ ដល់លេខ៤៨ (១៦ក្រុម) ដែលមិនអាចឆ្លងទៅវគ្គ ៣២ក្រុមបាននោះ នឹងទទួលបានប្រាក់ពីការលេង ៣ប្រកួតក្នុងពូលតែ ៩លានដុល្លារទេ ក៏ប៉ុន្តែសហព័ន្ធគ្រប់គ្រងបាល់ទាត់ខាងលើបានផ្តល់ប្រាក់ ១.៥លានដុល្លារស្មើៗគ្នា ចំពោះទាំង ៤៨ក្រុម ដែលបានឡើងមកលេង World Cup 2026 នេះ។

នៅចាំបានថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល FIFA កាលពីចុងឆ្នាំ២០២៥ សហព័ន្ធកំពូលមួយនេះក៏បានអនុម័តកញ្ចប់ថវិកាសរុប ៧២៧លានដុល្លារ ដើម្បីធ្វើជាប្រាក់រង្វាន់នៅ World Cup ឆ្នាំនេះ និងមានការកើនឡើង ៥០% ផងដែរបើធៀបនឹង World Cup កាលពី ៤ឆ្នាំមុន ដែលរៀបចំនៅប្រទេសកាតា។

- ជើងឯក៖ ៥០លានដុល្លារ
- ជើងឯករង៖ ៣៣លានដុល្លារ
- ក្រុមលេខ៣៖ ២៩លានដុល្លារ
- ក្រុមលេខ៤៖ ២៧លានដុល្លារ
- លេខ៥-៨៖ ១៩លានដុល្លារ
- លេខ៩-១៦៖ ១៥លានដុល្លារ
- លេខ១៧-៣២៖ ១១លានដុល្លារ
- លេខ៣៣-៤៨៖ ៩លានដុល្លារ៕