* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចបវធិបតី ហ៊ុន ម៉ាណែត៖ ការងាកមកគាំទ្រផលិតផលក្នុងស្រុក គឺជាកត្តាសំខាន់បំផុត ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ, «ខ្មែរគាំទ្រផលិតផលខ្មែរ» និង «ខ្មែរធ្វើបាន» មិនមែនគ្រាន់តែជាពាក្យស្លោកទេ ប៉ុន្តែជាចលនាសេដ្ឋកិច្ចជាតិ ! (Video inside)

26-06-2026 10:29

(ភ្នំំពេញ)៖ តាមរយៈសារលិខិតអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការងាកមកគាំទ្រផលិតផលក្នុងស្រុក គឺជាកត្តាសំខាន់បំផុតក្នុងការពង្រឹង សេដ្ឋកិច្ចជាតិ ហើយជាមួយគ្នានេះ ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ត្រូវតែបន្តពង្រឹង និងពង្រីកខ្លួនឯងផងដែរ ក្នុងការកែលម្អគុណភាពផលិតផល និងសេវាកម្ម ការវេចខ្ចប់ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់។

សម្តេចបវធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងស្មារតីស្នេហាជាតិ ការងាកមកគាំទ្រផលិតផលក្នុងស្រុកគឺជាកត្តាសំខាន់បំផុតក្នុងការពង្រឹងសេដ្ឋកិច្ចជាតិ ក្នុងន័យនេះ «ខ្មែរគាំទ្រផលិតផលខ្មែរ» និង «ខ្មែរធ្វើបាន» មិនមែនគ្រាន់តែជាពាក្យ ស្លោកទេ ប៉ុន្តែជាចលនាសេដ្ឋកិច្ចជាតិ ដែលជួយបង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និង កាត់បន្ថយការពឹងផ្អែកលើការនាំចូល។

សម្តេចបវធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា «ការជ្រើសរើសប្រើប្រាស់ផលិតផលនិងសេវាកម្មក្នុងស្រុកគឺជាការ ចូលរួមកសាងសេដ្ឋកិច្ចជាតិដោយផ្ទាល់ ហើយមិនត្រឹមតែជាការគាំទ្រដល់អ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជា ការបង្ហាញនូវមោទនភាពជាតិនិងការយល់ដឹងអំពីតម្លៃនៃផលិតផលដែលកើតចេញពីកម្លាំងញើសឈាម ចំណេះដឹង និងនវានុវត្តន៍របស់ខ្មែរ ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើនទាំងសេដ្ឋកិច្ច បច្ចេកវិទ្យា និង ធនធានមនុស្ស»។

ស្របជាមួយនឹងការគាំទ្រពីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍ សម្តេចបវធិបតី បានណែនាំដល់ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវតែបន្តពង្រឹងនិងពង្រីកខ្លួនឯងផងដែរ។ ការកែលម្អគុណភាពផលិតផលនិងសេវាកម្ម ការវេចខ្ចប់ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍម៉ាកសញ្ញា និងការគ្រប់គ្រងអាជីវកម្មប្រកបដោយ វិជ្ជាជីវៈគឺជាគន្លឹះសំខាន់សម្រាប់ការចូលទៅកាន់ទីផ្សារថ្មីៗនិងការប្រកួតប្រជែងប្រកបដោយចីរភាព។ ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវចាប់យក ភាពស្របច្បាប់» «អនុលោមភាព និង “ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ” ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍផលិតផលនិងការចូលទីផ្សារ។

សម្តេចបវធិបតីបន្តថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរួមមាន ស្តង់ដាដើម្បីធានាគុណភាពនិងសុវត្ថិភាពផលិតផល មាត្រាសាស្ត្រ ដើម្បីធានារង្វាស់រង្វាល់ត្រឹមត្រូវនិងភាពជឿជាក់ ការវាយតម្លៃអនុលោមភាព ដើម្បីបញ្ជាក់ថា ផលិតផលអនុលោមតាមតម្រូវការទីផ្សារនិងមន្ទីរពិសោធន៍ជាតិ ដើម្បីគាំទ្រការធ្វើតេស្តនិងបញ្ជាក់គុណភាព ផលិតផល។ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិគឺជាស្ពានដ៏សំខាន់សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការឆ្លើយតបទៅនឹងរបាំងបច្ចេកទេសពាណិជ្ជកម្មនិងបើកផ្លូវឱ្យផលិតផលកម្ពុជាចូលទៅកាន់ ទីផ្សារតំបន់និងពិភពលោកប្រកបដោយទំនុកចិត្ត។ ការប្តេជ្ញាចិត្តនិងការវិនិយោគ ដើម្បីភាពយូរអង្វែងនៃ អាជីវកម្ម ព្រមទាំងការផ្តោតយកចិត្តទុកដាក់លើសុវត្ថិភាព សុខុមាលភាព និងគុណតម្លៃសម្រាប់អ្នកប្រើប្រាស់ គឺជាគន្លឹះ ដែលនាំឱ្យសេដ្ឋកិច្ចជាតិយើងឈរជើងរឹងមាំនិងជោគជ័យ។

សម្តេចបវធិបតីបានបញ្ជាក់បន្ថែថា រដ្ឋាភិបាលមានគោលនយោបាយនិងយន្តការជាច្រើនត្រូវបានដាក់ចេញ ដើម្បីគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម មានដូចជា យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨ កម្មវិធីជំរុញសហគ្រាសធុនមីក្រូ តូច និងមធ្យម ការគាំទ្រហិរញ្ញប្បទានតាមរយៈធនាគារ សហគ្រាសធុនតូចនិងមធ្យម ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម សាជីវកម្មធានាឥណទានកម្ពុជា និងមូលនិធិ អភិវឌ្ឍន៍ជំនាញ ព្រមទាំងការជំរុញការធ្វើឌីជីថលូបនីយកម្ម ការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យម ពីការផលិតរហូតដល់ទីផ្សារដោយមានយន្តការគាំទ្រដូចជា សហគ្រិនខ្មែរនិង គេហទំព័រ KhmerSME ជាដើម។ គ្រប់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិបាននិង កំពុងកែលម្អនិងពង្រឹងការផ្តល់សេវាសាធារណៈឱ្យបានកាន់តែល្អ ងាយស្រួល និងលឿនរហ័សដោយប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលនិងអនុវត្តនូវគម្រោងនានាដើម្បីគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម៕