* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឯកអគ្គរដ្ឋទូតរុស្ស៉ី៖ ជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ពូទីន បើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៉ី (Video inside)

26-06-2026 10:59

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៉ីប្រចាំកម្ពុជា លោក Anatoly Borovik បានថ្លែងថា ជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី ក្នុងឱកាសកិច្ចប្រជុំកំពូលរុស្ស៉ី-អាស៊ាន នៅទីក្រុងកាហ្សាន កាលពីថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពីគោលនយោបាយការបរទេសរបស់រុស្ស៉ី ស្ថានការណ៍អន្តរជាតិ និងកិច្ចសហប្រតិបត្តិការរវាងរុស្ស៉ី និងកម្ពុជា ដែលរៀបចំដោយស្ថានទូតសហព័ន្ធរុស្ស៉ីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ជំនួបរវាងមេដឹកនាំទាំងពីរ គឺជាជំនួបផ្ទាល់លើកដំបូងក្នុងរយៈពេល៨ឆ្នាំ និងកើតឡើងស្របពេលឆ្នាំ២០២៦ ជាឆ្នាំប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៉ី។

បើតាមការបញ្ជាក់របស់លោក ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ វប្បធម៌ ថាមពល និងការអភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រ។ ភាគីរុស្ស៉ីក៏បានបង្ហាញការប្តេជ្ញាចិត្តបន្តពង្រីកទំនាក់ទំនងជាមួយកម្ពុជា តាមរយៈគណៈកម្មការអន្តររដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការផ្សេងៗ។

លោកឯកអគ្គរដ្ឋទូត បានឱ្យដឹងទៀតថា កិច្ចប្រជុំកំពូលរុស្ស៉ី-អាស៊ានឆ្នាំនេះ បានអនុម័ត និងចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤ រួមទាំងសេចក្តីប្រកាសទីក្រុងកាហ្សាន និងផែនការសកម្មភាពរុស្ស៉ី-អាស៊ាន ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងថាមពល។

ក្នុងវេទិកាធុរកិច្ចរុស្ស៉ី-អាស៊ាន ដែលធ្វើឡើងអំឡុងកិច្ចប្រជុំកំពូលដដែល ភាគីទាំងពីរក៏បានពិភាក្សាអំពីការជំរុញការវិនិយោគ និងពាណិជ្ជកម្ម។ ឯកអគ្គរដ្ឋទូតបានលើកឡើងថា ក្រុមហ៊ុនរុស្ស៉ីធំៗ ដូចជា GAZ, AvtoVAZ, KAMAZ និង Miratorg បានបង្ហាញការចាប់អារម្មណ៍លើទីផ្សារកម្ពុជា ខណៈក្រុមហ៊ុន GAZ ក៏បានរៀបចំការបង្ហាញផលិតផល និងការបើកបរសាកល្បងនៅរាជធានីភ្នំពេញ កាលពីខែឧសភាកន្លងទៅ។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ ឯកអគ្គរដ្ឋទូតរុស្ស៉ីបានមានប្រសាសន៍ថា រុស្ស៉ីកំពុងតាមដានស្ថានការណ៍ដោយយកចិត្តទុកដាក់ និងជឿជាក់ថា សន្តិភាពយូរអង្វែងអាស្រ័យលើការស្តារទំនុកចិត្តនយោបាយរវាងភាគីទាំងពីរ។ ទន្ទឹមនឹងនេះ លោកបានអះអាងថា ស្ថានភាពនេះមិនបានប៉ះពាល់ដល់ការវាយតម្លៃរបស់វិនិយោគិនរុស្ស៉ីចំពោះបរិយាកាសវិនិយោគនៅកម្ពុជានោះទេ។

ពាក់ព័ន្ធនឹងវិស័យអប់រំ លោកឯកអគ្គរដ្ឋទូតបានឱ្យដឹងថា បច្ចុប្បន្នមាននិស្សិតកម្ពុជាប្រមាណ ១៦០នាក់ កំពុងសិក្សានៅប្រទេសរុស្ស៉ី ហើយភាគីរុស្ស៉ីកំពុងខិតខំបង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ជាពិសេសលើជំនាញបច្ចេកវិទ្យាខ្ពស់ និងថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព។

ក្នុងសន្និសីទសារព័ត៌មានដដែល ឯកអគ្គរដ្ឋទូតរុស្ស៉ីក៏បានលើកឡើងអំពីទស្សនៈ និងជំហររបស់រុស្ស៉ីចំពោះស្ថានភាពអន្តរជាតិ និងសង្គ្រាមនៅអ៊ុយក្រែន ព្រមទាំងអញ្ជើញប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឱ្យតាមដានព័ត៌មានពីប្រភពរុស្ស៉ីផងដែរ៕