* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីប្រកាសជ័យលាភីការប្រកួតវោហារសព្ទជាក្រុមរបស់យុវជន ស្តីពីឥទ្ធិពលនៃគ្រឿងស្រវឹង

26-06-2026 13:12

(ភ្នំពេញ)៖ លោក ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងារត្រួតពិនិត្យការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកួតវោហារសព្ទជាក្រុមវគ្គផ្តាច់ព្រ័ត្រ ស្តីពីឥទ្ធិពលនៃគ្រឿងស្រវឹង ដែលបានរៀបចំឡើងនៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិតសភាកម្ពុជា។

ពិធីនេះដែរក៏មានការចូលរួមពីលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា និងមានតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា តំណាងមកពីក្រសួងសុខាភិបាល តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា រួមទាំងមាន យុវជន និងនិស្សិតមកពីតាមបណ្តាសាកលវិទ្យាល័យជាច្រើនទៀត។

សូមជម្រាបថា កម្មវិធីប្រកួតវោហារសព្ទជាក្រុម ស្តីពីឥទ្ធិពលនៃគ្រឿងស្រវឹង មានយុវជនចំនួនជាង ៧០០នាក់ បានផ្ញើអត្ថបទចូលរួមការប្រកួតវោហារស័ព្ទជាក្រុម ស្តីពីឥទ្ធិពលនៃគ្រឿងស្រវឹង ដែលរៀបចំឡើងរាជបណ្ឌិតសភាកម្ពុជា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា ចាប់ពីថ្ងៃទី១០ ខែឧសភា រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ហើយនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតវោហារស័ព្ទជាក្រុមនេះ មានបេក្ខជនចំនួន៤ក្រុម បានឡើងបង្ហាញសមត្ថភាព ដើម្បីទទួលបានប្រសិទ្ធនាមជាជ័យលាភីនៃការប្រកួតវោហារសព្ទជាក្រុម នៅចំពោះមុខគណៈកម្មការផ្តល់ពិន្ទុ និងអ្នកចូលរួមសរុបប្រមាណ ៣០០រូប។

ថ្លែងនាឱកាសនោះលោក ម៉ែន សាម៉ន បានថ្លែងអរគុណដល់គ្រប់ស្ថាប័ន និងអង្គការក្រៅរដ្ឋាភិបាលទាំងអស់ ដែលបានរៀបចំកម្មវិធីដ៏មានសារសំខាន់នេះឡើង និងបានថ្លែងកោតសរសើរដល់ក្រុមយុវជន និងនិស្សិតទាំងអស់ ដែលមានក្លាហានក្នុងការឡើងប្រកួតវោហារសព្ទស្តីពីឥទ្ធិពលនៃគ្រឿងស្រវឹងដ៏មានសារសំខាន់មួយនេះ ព្រោះជាវេទិកាមួយដែលយើងបានស្តាប់លឺសម្លេងរបស់យុវជនព្រួយបារម្ភពីគ្រឿងស្រវឹង និងយកធាតុចូលរបស់ក្មួយៗទៅពិចារណាសម្រាប់ការចាត់វិធានការបន្តទៀត។

លោក ម៉ែន សាម៉ន ក៏បានវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមនិស្សិត​ និងយុវជនទាំងអស់​ដែលបានខិតខំស្រាវជ្រាវនូវចំណេះដឹងថ្មី​ ក៏ដូចជាក្តីកង្វល់ផ្សេងៗមកចែករំលែកនាពេលនេះ​ និងបានបញ្ជាក់ថា​ រាជរដ្ឋាភិបាលកម្ពុជាតែងតែស្តាប់នូវរាល់ក្តីកង្វល់របស់ប្រជាពលរដ្ឋ ក៏ដូចជាយុវជន​ និងយកមកពិចារណា​ ដេីម្បីធ្វើដោះស្រាយផងដែរ។

សូមបញ្ជាក់ដែរថា​ ក្រុមយុវជន​ និងនិស្សិតជ័យលាភីនៃប្រកួតវោហារសព្ទនេះ លេខ១៖ ទទួលបានមេដាយជ័យលាភី ថវិកា​ ៣លាន ២០ម៉ឺនរៀល និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី,​ លេខ២៖ មេដាយជ័យលាភី ថវិកា​ ២លាន​ ៤០ម៉ឺនរៀល និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី,​ លេខ៣៖ មេដាយជ័យលាភី ថវិកា ១លាន ៦០ម៉ឺនរៀល និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី​ និងរង្វាន់លើកទឹកចិត្តលេខ៤ ទទួលបានថវិកា​ ៤០ម៉ឺនរៀល និងវិញ្ញាបនបត្របញ្ជាក់ការចូលរួម៕