* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក លឹម ប៊ុនឡេង ដើមបណ្តឹងនៃសំណុំរឿងព្រហ្មទណ្ឌទាក់ទងនឹងអតីតធនាគារអង្គរ ស្នើសុំឱ្យសាលាដំបូងរាជធានីភ្នំពេញ មេត្តាពន្លឿននីតិវិធីជំនុំជម្រះ ស្របតាមស្មារតីលិខិតរបស់ក្រសួងយុត្តិធម៌

26-06-2026 13:30

(ភ្នំពេញ)៖ ករណីសុំណុំរឿងទីតាំងអតីតធនាគារអង្គរ ដែលត្រូវបានបិទបាំងជាង ២ទសវត្សរ៍ ត្រូវបានមើលឃើញថា មានពន្លឺយុត្តិធម៌បណ្តើរៗ និងឈានទៅឃើញពន្លឺកាន់តែច្បាស់ នៅក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ តាមរយៈដើមបណ្តឹងឈ្មោះ លឹម ប៊ុនឡេង ជាតំណាងធនាគារអង្គរ និងជាម្ចាស់ភាគហ៊ុនដ៏ធំម្នាក់ បានប្តឹងមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានចុះចូលជាសំណុំរឿងព្រហ្មទណ្ឌលេខ ១៤៣៤ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធទៅនឹងសកម្មភាពជាប្រព័ន្ធ ក្នុងការបម្លែងយកទ្រព្យសម្បត្តិរបស់ធនាគារអង្គរ មកជាទ្រព្យសម្បត្តិឯកជនផ្ទាល់ខ្លួន។

សំណុំរឿងនេះត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់ និងឈានដល់ការចោទប្រកាន់បញ្ជូនរឿងឱ្យស៊ើបសួរ លើជនសង្ស័យចំនួន ៣នាក់ រួមមាន៖ ១. ឈ្មោះ លី ចាន់ឌីណា ភេទស្រី, ២. ឈ្មោះ វីរក្ស វិជ្ជនី ភេទស្រី និងទី៣ ឈ្មោះ សេង សុទ្ធី ភេទប្រុស ជាប់ចោទពីបទ “រំលោភលើទំនុកចិត្តពិសេសដោយអភិបាល និងសម្អាតប្រាក់”។

ក្នុងស្ថានភាពនីតិវិធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានដំណើរកិច្ចស៊ើបសួរ ដោយបានស្រាវជ្រាវ និងសាកសួរភាគីពាក់ព័ន្ធក្នុងសំណុំរឿងនេះ ចំពោះអង្គហេតុនៃបទល្មើសចោទប្រកាន់ខាងលើ បានពិនិត្យឃើញថា ជនសង្ស័យទាំង ៣នាក់ ដែលមានអត្តសញ្ញាណខាងលើ ពិតជាបានប្រព្រឹត្តបទល្មើស ដែលមានធាតុផ្សំនៃបទល្មើសដូចការចោទប្រកាន់ក្នុងដីកាសន្និដ្ឋានស្ថាពរ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិតប្រាកដមែន។

ជាលទ្ធផលចៅក្រមស៊ើបសួរក៏បានសម្រេចបិទបញ្ចប់ការស៊ើបសួរ និងបញ្ជូនរឿងទៅជំនុំជម្រះ លើជនជាប់ចោទទាំង៣នាក់ខាងលើ ពីបទ “រំលោភលើទំនុកចិត្តពិសេសដោយអភិបាល” ដើម្បីឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន តាមលិខិតជូនដំណឹងស្តីពីការបញ្ជូលសំណុំរឿងទៅជំនុំជម្រះ ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។

រហូតមកដល់បច្ចប្បន្ន សំណុំរឿងមិនត្រូវបានដំណើរការ និងចាត់នីតិវិធីជំនុំជម្រះនៅឡើយ បើទោះជាក្រសួងយុត្តិធម៌ បានខិតខំប្រឹងប្រែងតាមដាន និងយកចិត្តទុកដាក់ខ្ពស់ ដោយបានចេញលិខិតលេខ ០៣៤៦ កយ.រប/២៦ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ជម្រាប់មកសាលាដំបូងរាជធានីភ្នំពេញ ឱ្យពិនិត្យ និងជម្រុញចំណាត់ការសំណុំរឿងនេះឱ្យបានឆាប់រហ័ស និងឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ជាធរមាន ក៏ដោយ។

បច្ចុប្បន្ននេះ សំណុំរឿងព្រហ្មទណ្ឌនេះ នៅតែស្ថិតក្នុងស្ថានភាពជាប់គាំ មិនទាន់ដំណើរការនីតិវិធីជំនុំជម្រះបាននៅឡើយ ដោយមិនដឹងពីមូលហេតុអ្វីទាំងអស់។ ហេតុនេះ លោក លឹម ប៊ុនឡេង ស្ថិតក្នុងជន្មាយុ ៨៤ឆ្នាំ ជាភាគីជនរងគ្រោះ សូមស្នើសុំឱ្យសាលាដំបូងរាជធានីភ្នំពេញ មេត្តាចាត់មានចំណាត់ការចាត់នីតិវិធីជំនុំជម្រះផ្តន្ទាទោសលើជនល្មើស ទៅតាមផ្លូវច្បាប់ នឹងទទួលបានទ្រព្យសម្បត្តិមកធ្វើការចាត់ចែងតាមផ្លូវច្បាប់ ស្របតាមស្មារតី នៃលិខិតលេខ ០៣៤៦ កយ.រប/២៦ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងយុត្តិធម៌។

លោក លឹម ប៊ុនឡេង មានក្តីសង្ឃឹម និងភាពជឿជាក់យ៉ាងមុតមាំថា ខ្លួនពិតជាអាចមានឱកាសទទួលបានភាពយុត្តិធម៌ក្នុងសំណុំរឿងនេះ ក្រោមគោលនយោបាយនៃការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងយុត្តិធម៌ជាសេនាធិការ៕