* ក្នុងនាមជារដ្ឋសមាជិក, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកកិច្ចការអាទិភាពចំនួន៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ CICA
* ហ៊ូទី បើកការវាយប្រហារដ៏សាហាវ លើវិមានប្រធានាធិបតីយេម៉ែន ដែលស្ថិតនៅក្នុងទីក្រុង Aden
* ការកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ពីសំណាក់ទ័ពថៃ ត្រូវបានលើកក្នុងកិច្ចប្រជុំកំពូល CICA, សម្តេចមហាបវរធិបតី លើកឡើងថា ព្រំដែន និងអធិបតេយ្យភាព មិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះឡើយ
* វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់លោក ត្រាំ ពីលោក ពូទីន?
* ឧបនាយករដ្ឋមន្រ្តី ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទៅចូលរួមអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណកាហ្សាក់ស្ថាន
* ក្រុមអ្នកស្រាវជ្រាវ រកឃើញថាក្រុមហ៊ុនអ៊ីស្រាអែល ប្រើផ្ទាំងពាណិជ្ជកម្មអនឡាញ ដើម្បីលួចធ្វើចារកម្មទ្រង់ទ្រាយធំ
* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចតេជោ ហ៊ុន សែន ស្នើចិនបន្តយកចិត្តទុកដាក់គម្រោងកសាងព្រែកជីកហ្វូណនតេជោ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវជាតិលេខ៥០C ជាដើម (Video inside)

26-06-2026 13:32

(ប៉េកាំង)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក សុង ហៃឡាង (Song Hailiang) ប្រធានក្រុមហ៊ុន China Communications Construction Company Ltd. (CCCC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដែលជំនួបនេះ ធ្វើឡើងនៅ រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះការរីកចម្រើនរបស់ក្រុមហ៊ុន CCCC នៅក្នុងពិភពលោក ជាពិសេសក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក។

សម្ដេចតេជោ ក៏បានលើកឡើងដោយឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់ទៅលើគម្រោងនានា ដែលក្រុមហ៊ុនកំពុងតែអនុវត្តនៅក្នុងប្រទេសកម្ពុជា ដូចជាការកសាងព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវជាតិលេខ៥០C ពីកំពង់ឆ្នាំង ទៅកំពង់ធំ ជាដើម។ សម្ដេចតេជោ បានជំរុញឱ្យមានការយកចិត្តទុកដាក់ និងការគាំទ្របន្ថែមទៀតទៅលើការអនុវត្តគម្រោងទាំងអស់នេះ ដើម្បីឱ្យចេញជារូបរាងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក សុង ហៃឡាង បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួប សម្ដេចតេជោ សាជាថ្មី ហើយលោកបានចាត់ទុក សម្ដេចតេជោ ជាមេដឹកនាំដ៏ឆ្នើម និងតែងតែជួយគាំទ្រដល់ក្រុមហ៊ុនរបស់លោកនាពេលកន្លងមកនៅក្នុងដំណើរការអាជីវកម្មលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ លោក សុង ហៃឡាង ក៏បានរាយការណ៍ជូន សម្ដេចតេជោ អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនរបស់លោកនៅទូទាំងសកលលោក ជាពិសេសវឌ្ឍនភាពនៅក្នុងសាខាក្រុមហ៊ុនរបស់លោកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្រុមហ៊ុនរបស់លោកដែលមានសាខានៅក្នុងប្រទេសកម្ពុជាមានរហូតដល់ទៅ ២៣សាខា ដែលកម្មករភាគច្រើនជាង៧០% គឺជាកម្មករជាជនជាតិខ្មែរ ហើយលោកក៏បានលើកឡើងថាក្នុងរយៈពេលជាង ២០ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនរបស់លោកមានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រមាណជា ៧០គម្រោងនៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។

លោកក៏បានលើកឡើងទាក់ទងទៅនឹងការប្ដេជ្ញាចិត្តក្នុងការគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយដល់កម្ពុជាទៅលើការផ្លាស់ប្ដូរទម្រង់អភិវឌ្ឍបៃតង ដែលជាចំណុចមួយដែលលោកបានជម្រាបជូន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅពេលដែលលោកទៅទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ។

នៅក្នុងឱកាសនោះ លោក សុង ហៃឡាង បានសម្ដែងនូវការពេញចិត្តនៅក្នុងការអនុវត្តគម្រោង ដែលក្រុមហ៊ុនរបស់លោកបានចុះហត្ថលេខាជាមួយនឹងកម្ពុជា ហើយនឹងបន្តគាំទ្រនូវការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាឱ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕