* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ លើកកម្ពស់សុខភាពមាតា និងកុមារ ព្រមទាំងផ្តល់អំណោយមនុស្សធម៌ ជូនស្ត្រីមានផ្ទៃពោះ និងអ្នកផ្ទុកមេរោគអេដស៍ ១៤នាក់ នៅស្រុកតាលោសែនជ័យ

26-06-2026 14:00

(ពោធិ៍សាត់)៖ លោកស្រី អាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ការអប់រំសុខភាពជូនស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន១៤នាក់ នៅមណ្ឌលសុខភាពតាសាស់ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ លោកស្រី អាំង សុជាតា ខូយ រីដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងអាណិតស្រឡាញ់ជាទីបំផុត ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូន និងបងប្អូនអ្នកផ្ទុកមេរោគអេដស៍ ដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកស្រីបានគូសបញ្ជាក់ថា ការចុះមកជួបជុំគ្នានៅពេលនេះ មិនត្រឹមតែដើម្បីផ្តល់ជាអំណោយមនុស្សធម៌បន្តិចបន្តួចសម្រាប់សម្រាលការលំបាកក្នុងជីវភាពប៉ុណ្ណោះទេ ប៉ុន្តែគោលដៅសំខាន់បំផុតគឺការផ្តល់ចំណេះដឹង ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងដល់ស្ត្រីជាមាតា និងសហគមន៍ អំពី “អនាម័យជាជំនាញរបស់ម្តាយ” ព្រោះសុខភាពមាតា និងកុមារ គឺជាគ្រឹះដ៏សំខាន់ ក្នុងការកសាងមូលធនមនុស្សប្រកបដោយគុណភាព សម្រាប់សង្គមជាតិ។

លោកស្រី អាំង សុជាតា ខូយ រីដា បានសង្កត់ធ្ងន់លើការអនុវត្ត “រស់នៅស្អាត ៣យ៉ាង ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត” ដើម្បីការពារជំងឺរាគ គ្រុនចាញ់ គ្រុនឈាម និងជំងឺពោះវៀនផ្សេងៗ, ត្រូវពិនិត្យផ្ទៃពោះយ៉ាងតិច ៤ដង, ទទួលទានអាហារមានជីវជាតិ និងសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ, ត្រូវបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតដល់អាយុ ៦ខែ និងបន្តដល់អាយុ ២ឆ្នាំ រួមជាមួយអាហារបន្ថែម ព្រមទាំងចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួន និងកែប្រែទម្លាប់រស់នៅ តាមរយៈការកាត់បន្ថយស្ករ អំបិល ខ្លាញ់ ឈប់ជក់បារី និងគ្រឿងស្រវឹង ព្រមទាំងហាត់ប្រាណឱ្យបានទៀងទាត់។

ក្នុងឱកាសនោះ ស្ត្រី និងអ្នកចូលរួមក៏បានយល់ដឹងបន្ថែម ពីតួនាទីរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ក្នុងការដឹកនាំសកម្មភាពឆ្លើយតបបញ្ហាសុខភាពស្ត្រី កុមារ និងមេរោគអេដស៍នៅកម្ពុជា។

ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភ ក្រុមការងារបានផ្តល់អំណោយមនុស្សធម៌ដល់ ស្ត្រីចំនួន៨នាក់ (ទទួលបានមុង សារ៉ុង កន្សែង ឈុតកូនង៉ា សាប៊ូ និងថវិកាមួយចំនួន) និងអ្នកផ្ទុកមេរោគអេដស៍ ចំនួន៥នាក់ (ទទួលបានអង្ករ ២៥គីឡូក្រាម មី ត្រីខ ឃីត និងថវិកាមួយចំនួន)។ លើសពីនេះ ក៏មានការឧបត្ថម្ភថវិកាជូនដល់គ្រូពេទ្យ យុវជនកាកបាទក្រហម និងកម្លាំងការពារសន្តិសុខ ទទួលបានសាប៊ូកក់សក់ «ក្លិន» ក្នុងម្នាក់១ដបផងដែរ៕