* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋនៅឃុំស្រឡៅ និងឃុំទ្រៀល ត្រូវបានរដ្ឋបាលស្រុកតាំងគោក ដោះស្រាយជូនភ្លាមៗ

26-06-2026 14:02

(ភ្នំពេញ)៖ លោក ប៊ុន ឈួន ប្រធានក្រុមប្រឹក្សាស្រុកតាំងគោក លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួនពីរ គឺ ឃុំស្រឡៅ និង ឃុំទ្រៀល ក្នុងគោលបំណងស្តាប់នូវរាល់ក្តីកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

វេទិកានេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក, ប្រធានការិយាល័យ- អង្គភាពជុំវិញស្រុក, អាជ្ញាធរឃុំ, មេភូមិ, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ២៤២នាក់។

នៅក្នុងឱកាសនោះអង្គពិធីបានបើកឱកាសយ៉ាងទូលំទូលាយជូនដល់ប្រជាពលរដ្ឋក្នុងការលើកឡើងជាមតិយោបល់ សំណួរ និងសំណូមពរផ្ទាល់មាត់ ក៏ដូចជាតាមរយៈលិខិត ដែលភាគច្រើនផ្តោតទៅលើ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ៖ ការជួសជុល និងស្ថាបនាផ្លូវលំជនបទ, ប្រព័ន្ធធារាសាស្ត្រ (ប្រឡាយទឹកសម្រាប់ធ្វើស្រែចំការ)។ សេវាសាធារណៈ៖ ការផ្តល់សេវារដ្ឋបាលនៅថ្នាក់ឃុំ និងស្រុកឱ្យកាន់តែលឿន និងមានប្រសិទ្ធភាព។សន្តិសុខ សណ្តាប់ធ្នាប់៖ ការពង្រឹងភូមិ-ឃុំមានសុវត្ថិភាព និងការបង្ក្រាបបញ្ហាគ្រឿងញៀន និងល្បែងស៊ីសង។

នាឱកាសនោះលោក ហាក់ ម៉ុងហួត បានធ្វើការបកស្រាយបំភ្លឺយ៉ាងក្បោះក្បាយទៅលើរាល់កង្វល់របស់ប្រជាពលរដ្ឋ, ចំពោះសំណើដែលអាចដោះស្រាយបានភ្លាមៗ គណៈអភិបាលស្រុកបានចាត់ចែងឱ្យមន្ត្រីជំនាញចុះអនុវត្តភ្លាម។ ចំណែកឯសំណើដែលហួសពីសមត្ថកិច្ចរបស់ស្រុក គណៈកម្មការរៀបចំវេទិកានឹងកត់ត្រាចូលក្នុងរបាយការណ៍ ដើម្បីស្នើសុំទៅថ្នាក់លើជួយដោះស្រាយបន្ត។

សូមបញ្ជាក់ដែរថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះធ្វើឡើងស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ ស្រុក ខណ្ឌ ដើម្បីធានាថា ប្រជាពលរដ្ឋទទួលបានព័ត៌មានពីការងារអភិវឌ្ឍន៍របស់ស្រុក, បង្កើនភាពស្និទ្ធស្នាល និងទំនុកចិត្តរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ, ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋានតាមគោលការណ៍តម្លាភាព និងគណនេយ្យភាព។

ជាកិច្ចបញ្ចប់នាឱកាសនោះ លោក ប៊ុន ឈួន និងលោក ហាក់ ម៉ុងហួត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានចំណាយពេលចូលរួម និងផ្តល់មតិរិះគន់ដើម្បីស្ថាបនា ដែលនេះជាកត្តាជំរុញឱ្យស្រុកតាំងគោកកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត៕