* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងឧស្សាហកម្ម នឹងបន្តពង្រឹងវិធានការគាំទ្រ កែលម្អបរិយាកាសធុរកិច្ច និងជំរុញដំណើរការធ្វើទំនើបកម្មឧស្សាហកម្ម

26-06-2026 14:03

(ភ្នំពេញ)៖ លោក ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា ក្រសួងឧស្សាហកម្ម នឹងបន្តពង្រឹងវិធានការគាំទ្រ កែលម្អបរិយាកាសធុរកិច្ច និងជំរុញដំណើរការធ្វើទំនើបកម្មឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ផែ ច័ន្ទត្រាវុឌ្ឍ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ស្ដីពី មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្ម កម្ពុជា-ចិន ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

លោក ផែ ច័ន្ទត្រាវុឌ្ឍ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលខាងមុខ ក្រសួងនឹងបន្តពង្រឹង ការដាក់ចេញនូវវិធានការគាំទ្រ កែលម្អបរិយាកាសធុរកិច្ច និងជំរុញដំណើរការ ធ្វើទំនើបកម្មឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព»។

បន្ថែមពីនោះទៀត លោក ផែ ច័ន្ទត្រាវុឌ្ឍ បានឲ្យដឹងថា ក្រសួងក៏ទន្ទឹងរង់ចាំ ធ្វើការជាមួយដៃគូជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីរួមគ្នាជំរុញវិស័យឧស្សាហកម្មកម្ពុជា ឱ្យឈានទៅកាន់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងចីរភាព។

បើតាមលោក ផែ ច័ន្ទត្រាវុឌ្ឍ, បច្ចុប្បន្នកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់ នៃការធ្វើបរិវត្តកម្ម និងការធ្វើទំនើបកម្មវិស័យឧស្សាហកម្ម ប្រែក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមយ៉ាងសកម្មក្នុងការជំរុញ និងធ្វើឱ្យប្រសើរឡើង នៃរចនាសម្ព័ន្ធឧស្សាហកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទាក់ទាញ វិនិយោគគិន ដែលមានគុណភាពខ្ពស់ ឱ្យចូលមកវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ លោក ផែ ច័ន្ទត្រាវុឌ្ឍ ក៏សូមកោតសរសើរយ៉ាងខ្លាំងចំពោះ សមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ វិស័យឧស្សាហកម្មរវាងកម្ពុជា-ចិន។

លោក Allen Lee ប្រធានសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា បានឲ្យដឹងថា ការរៀបចំសន្និសីទសារព័ត៌មាននៅថ្ងៃនេះ គឺជាការបើកទំព័រថ្មីមួយសម្រាប់ ពិព័រណ៍ឧស្សាហកម្មកម្ពុជាឆ្នាំ២០២៦។

ក្នុងនាមសមាគម លោក Allen Lee សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងស្ថាប័នរដ្ឋពាក់ព័ន្ឋទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងការណែនាំដ៏មានតម្លៃ។ លោកក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសហគ្រាស និងតំណាងអ្នកតាំងពិព័រណ៍ទាំងអស់ ដែលបានធ្វើដំណើរមកពីទីជិតទីឆ្ងាយ។

បើតាមលោក Allen Lee, សមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា គឺជាស្ថាប័នដែលបានចុះបញ្ជី ស្របច្បាប់ក្រោមក្រសួងមហាផ្ទៃ។ គោលបំណង នៃការបង្កើតសមាគម គឺដើម្បីក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការ ឧស្សាហកម្មរវាងកម្ពុជា និងចិន។

សូមជម្រាបថា សមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា គ្រោងនឹងរៀបចំ «មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងពិព័រណ៍ឧស្សាហកម្មកម្ពុជា-ចិន ឆ្នាំ២០២៦» នៅថ្ងៃទី១៧ និងទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះ គឺជាវេទិកាឧស្សាហកម្ម ដ៏មានសារៈសំខាន់ ដែលនឹងបង្កើតឱកាសសម្រាប់សហគ្រាស ក្នុងការផ្លាស់ប្តូរ បទពិសោធន៍ ពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញការផ្ទេរបច្ចេកវិទ្យា និងការចែករំលែកធនធាន។ ទន្ទឹមនឹងនេះ វាក៏នឹងរួមចំណែកលើកកម្ពស់តួនាទី និងភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងខ្សែសង្វាក់ ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ផងដែរ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ការរៀបចំព្រឹត្តិការណ៍នេះ និងសូមលើកទឹកចិត្តដល់សហគ្រាសទាំងក្នុង និងក្រៅប្រទេសឱ្យចូលរួមយ៉ាងសកម្ម៕