* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កាកបាទក្រហមកម្ពុជា រៀបចំពិធីបើកបាឋកថា ស្តីពី «គុណធម៌ និងចរិយាធម៌» ជូនមន្ត្រី-បុគ្គលិក ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា (Video inside)

26-06-2026 14:03

(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា, នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ កាកបាទក្រហមកម្ពុជា បានរៀបចំបើកបាឋកថាស្តីពី «គុណធម៌ និងចរិយាធម៌» ជូនដល់មន្ត្រី-បុគ្គលិក ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងអញ្ជើញផ្តល់បាឋកថាដោយលោក ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។

ពិធីនេះប្រព្រឹត្តទៅក្នុងទម្រង់ Hybrid ដែលចូលរួមផ្ទាល់នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សម្រាប់មន្ត្រីបុគ្គលិក ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ ២០០នាក់ ព្រមទាំងចូលរួមតាមអនឡាញសម្រាប់មន្ត្រីបុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជននៅតាមសាខាកាកបាទក្រហមកម្ពុជា ទាំង ២៥រាជធានី-ខេត្ត សរុបប្រមាណ​ ៣០០នាក់។

មានប្រសាសន៍បើកកម្មវិធីលោក ពិត ចំណាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះអង្គពិធីទាំងមូល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ជួន កក្កដា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញផ្តល់បាឋកថាស្តីពី «គុណធម៌ និងចរិយាធម៌» នាថ្ងៃនេះ។

លោក ពិត ចំណាន បានគូសបញ្ជាក់ឱ្យដឹងថា «នៅក្នុងសតវត្សទី២១នេះ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (ជាពិសេស AI) មានការជឿនលឿនយ៉ាងរហ័ស ដែលផ្លាស់ប្តូរទាំងស្រុងនូវការគិត របៀបរស់នៅ និងការប្រកបការងារប្រចាំថ្ងៃរបស់មនុស្ស។ ជាពិសេសទូរសព្ទដៃបានក្លាយជាវត្ថុចាំបាច់បំផុតក្នុងជីវិត ប៉ុន្តែអ្វីដែលសំខាន់គឺយុវជនត្រូវ «ចេះប្រើប្រាស់វាឱ្យចំគោលដៅ និងត្រូវផ្លូវ» ដើម្បីអភិវឌ្ឍខ្លួន ជៀសវាងការបំផ្លាញខ្លួនឯងដោយមិនដឹងខ្លួន»។

លោកបន្តថាចំណេះដឹងលើមុខវិជ្ជា និងបច្ចេកវិទ្យាគឺជារឿងមួយដែលសំខាន់ ប៉ុន្តែចរិយាធម៌ និងគុណធម៌ក្នុងខ្លួនត្រូវតែមានតម្លៃខ្ពស់ជាង។ មនុស្សដែលខ្វះគុណធម៌ និងចរិយាធម៌ គឺមិនអាចនាំផ្លូវជីវិតទៅរកភាពជោគជ័យពិតប្រាកដបានឡើយ។ ជាក់ស្តែងយុវជនត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា (ដូចជាការមើលប្រព័ន្ធអ៊ីនធឺណិត ឬ YouTube) ទៅលើអ្វីដែលជាចំណេះដឹងថ្មីៗ និងមានប្រយោជន៍ជាជាងការចំណាយពេលលើរឿងអត់ប្រយោជន៍ ឬការឈ្លោះប្រកែកគ្នា។

ជាមួយគ្នានេះលោក ពិត ចំណានបានផ្តាំផ្ញើលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ជាពិសេសក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ អភិវឌ្ឍចំណេះដឹងថ្មីៗដែលទទួលបានពីកម្មវិធីនាថ្ងៃនេះ ដើម្បីក្លាយជាពលរដ្ឋគំរូ មានសមត្ថភាពខ្ពស់ និងមានអរិយធម៌ថ្លៃថ្នូរ សមជាកូនចៅជំនាន់ក្រោយរបស់អ្នកកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។

នៅក្នុងឱកាសនោះលោក ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានឡើងធ្វើបទបង្ហាញពីប្រធានបទ «គុណធម៌ និងចរិយាធម៌» ជូនមន្ត្រី-បុគ្គលិក ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា។ លោកបញ្ជាក់ថាពាក្យ «គុណធម៌» គឺជាសេចក្តីល្អដែលមាននៅក្នុងចិត្ត ហើយស្តែងចេញមកក្រៅតាមរយៈកាយ វាចា និងចិត្ត ចំណែកពាក្យ «ចរិយាធម៌» វិញគឺសំដៅលើប្រព័ន្ធនៃគោលការណ៍សីលធម៌របស់មនុស្សកំណត់ថា អ្វីដែលគួរធ្វើ អ្វីដែលមិនគួរធ្វើនៅក្នុងសង្គម។ ដោយសរុបជារួមមក គុណធម៌ និងចរិយាធម៌ចំពោះគ្នា គឺការរស់នៅដោយ យកចិត្តយើងទៅដាក់ក្នុងចិត្តគេ មិនធ្វើបាបអ្នកដទៃដោយសារ ភាពអាត្មានិយម និងព្រមលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនខ្លះ ដើម្បីក្តីសុខ និងសន្តិភាពក្នុងសង្គមរួមគ្នា។

ទន្ទឹមនឹងនេះអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក៏បានគូសរំលេចពីយុគសម័យឌីជីថលបច្ចុប្បន្ន ដោយយុវជនទទួលបានការមើលឃើញ និងឥទ្ធិពលពីគ្រប់ទិសទីលើពិភពលោក (ទាំងលោកខាងលិច និងខាងកើត) ជាពិសេសនៅលើបណ្តាញសង្គម (Facebook, TikTok, YouTube) មាតិកាអប់រំ ឬរឿងល្អៗ មិនសូវមានអ្នកគាំទ្រ ឬមើលឡើយ។ ផ្ទុយទៅវិញ មាតិកាឡប់ៗ ឆ្កួតៗ ឬការជេរប្រមាថគ្នា បែរជាមានអ្នកមើល (Views) អ្នកចែករំលែក (Share) និងអ្នកចូលចិត្ត (Like) យ៉ាងច្រើនលើសលប់។ ជាងនេះទៀតការពឹងផ្អែកលើ AI ខ្លាំងពេកក្នុងការឆ្លើយសំណួរ ឬជជែកកម្សាន្ត អាចធ្វើឱ្យមនុស្សបាត់បង់សមត្ថភាព និងគុណធម៌ក្នុងការស្វ័យគិត ដោយសារអ្វីៗក៏ឲ្យ AI ធ្វើជំនួស ដែលទាំងអស់នេះធ្វើឱ្យការបញ្ជ្រាបគុណធម៌ និងសីលធម៌បែបខ្មែរជួបការលំបាក និងទាមទារឲ្យមានការរួមគ្នាប្រឹងប្រែងគ្រប់វិធីសាស្ត្រពីថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធ។

ក្នុងឱកាសនេះយុវជនកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសលោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលបានបង្កើតកម្មវិធីដ៏មានតម្លៃនេះឡើង ក្នុងការតម្រង់ទិសយុវជន ហើយសង្ឃឹមថានឹងមានកម្មវិធីបែបនេះជាបន្តបន្ទាប់ទៀត ព្រោះថាវគ្គបណ្តុះបណ្តាលនេះបានផ្តល់ចំណេះដឹងថ្មីៗ ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងជីវិតយុវជន។ គុណធម៌និងចរិយាធម៌គឺជាគ្រឹះដ៏សំខាន់មិនអាចខ្វះបានសម្រាប់និស្សិតក្នុងការសិក្សា ដំណើរការការងារ និងការដើរទៅមុខក្នុងជីវិត។ ជាក់ស្តែងក្នុងសម័យកាលដែលបច្ចេកវិទ្យាកំពុងជឿនលឿន (សតវត្សរ៍ទី២១) យុវជនត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ បើកចិត្តទទួលយកបទពិសោធន៍ថ្មីៗ និងអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំ ដើម្បីដើរតួនាទីជាកម្លាំងបន្តវេនដ៏រឹងមាំសម្រាប់អភិវឌ្ឍជាតិ។

លើសពីនេះយុវជនកាកបាទក្រហមកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ថាក្រោយបញ្ចប់កម្មវិធី នឹងនាំយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តដល់មិត្តភក្តិក្នុងសាកលវិទ្យាល័យ តាមរយៈសកម្មភាពយុវជន (ដូចជាកម្មវិធីមិត្តរួមមិត្ត មិត្តជួយមិត្ត) ក៏ដូចជាចុះទៅតាមសហគមន៍ដើម្បីចែករំលែកដល់ប្អូនៗ និងប្រជាពលរដ្ឋឲ្យបានយល់ដឹង និងអនុវត្តរួមគ្នា៕