* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ជួបតំណាងក្រុមហ៊ុនកម្ពុជាចំនួន៤ នៅក្រុងសេអ៊ូល ពិភាក្សាជំរុញការនាំផលិតផលខ្មែរចូលទីផ្សារកូរ៉េ

26-06-2026 14:17

(សាធារណរដ្ឋកូរ៉េ)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សា និងសំណេះសំណាល ជាមួយតំណាងក្រុមហ៊ុនកម្ពុជាចំនួន៤ ដែលកំពុងចូលរួមតាំងពិព័រណ៍ផលិតផលខ្មែរនៅទីក្រុងសេអ៊ូល ដើម្បីស្តាប់ការចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងពិភាក្សាអំពីការជំរុញឱកាសនាំផលិតផលកម្ពុជា ចូលទីផ្សារសាធារណរដ្ឋកូរ៉េ។

ជំនួបនេះ ធ្វើឡើងនៅស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនចំនួន៤ រួមមាន៖ ១៖ TL AGRI FOOD, ២៖ AWESOME PICK, ៣៖ MAYANY ENTERPRISE និង៤៖ ក្រុមហ៊ុន SEPAKAM PONLEI THAMACHEAT ក្នុងឱកាសដែលក្រុមហ៊ុនទាំងនេះចូលរួមពិព័រណ៍ផលិតផលខ្មែរ ក្នុងកម្មវិធីចំនួន២ គឺ «ASEAN PANORAMA» ដែលរៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (ASEAN-Korea Center: AKC) និង «Korea Import Expo 2026» ដែលរៀបចំដោយសមាគមអ្នកនាំចូលកូរ៉េ (Korea Importers Association: KOIMA)។

ក្នុងជំនួបនេះ លោក ឃួន ផុនរតនៈ បានស្តាប់ការចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមពីតំណាងក្រុមហ៊ុន ដែលបានមកចូលរួមពិព័រណ៍នៅសាធារណរដ្ឋកូរ៉េដោយផ្ទាល់ ព្រមទាំងស្វែងយល់ពីបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកដៃគូវិនិយោគ និងដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនកូរ៉េ ដើម្បីពង្រីកការនាំផលិតផលកម្ពុជាចូលទីផ្សារកូរ៉េ។

ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនទាំង៤ បានថ្លែងអំណរគុណដល់ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដែលបានជួយសម្របសម្រួលឱ្យក្រុមហ៊ុនអាចចូលរួមកម្មវិធីពិព័រណ៍ទាំងពីរ និងបានបង្ហាញនូវក្ដីរីករាយ ដែលមានឱកាសនាំយកផលិតផលរបស់ខ្លួនទៅផ្សព្វផ្សាយដល់អ្នកប្រើប្រាស់នៅប្រទេសកូរ៉េ ឱ្យបានស្គាល់កាន់តែទូលំទូលាយ ព្រមទាំងបង្កើនឱកាសក្នុងការនាំចូលផលិតផល ទៅកាន់ទីផ្សារកូរ៉េ។

តំណាងក្រុមហ៊ុនក៏បានលើកឡើងថា ការចូលរួមពិព័រណ៍អន្តរជាតិនេះ បានផ្ដល់ឱកាសឱ្យពួកគេបានទស្សនា និងសិក្សាពីការរៀបចំស្តង់ និងការបង្ហាញផលិតផលរបស់បណ្តាប្រទេសផ្សេងៗ ដើម្បីយកបទពិសោធន៍មកកែលម្អគុណភាពផលិតផល និងការរៀបចំស្តង់របស់កម្ពុជាឱ្យកាន់តែមានភាពទាក់ទាញនៅក្នុងព្រឹត្តិការណ៍នាពេលខាងមុខ។

ជាចុងក្រោយ តំណាងក្រុមហ៊ុនបានស្នើសុំឱ្យមានឱកាសចូលរួមពិព័រណ៍អន្តរជាតិកាន់តែច្រើននាពេលខាងមុខ ដើម្បីបង្កើនការទទួលស្គាល់ផលិតផលកម្ពុជា ក្នុងចំណោមអ្នកប្រើប្រាស់កូរ៉េ ព្រមទាំងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធរៀបចំវេទិកាផ្លាស់ប្តូរយោបល់អំពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការនាំផលិតផលកម្ពុជាចេញទៅកាន់ទីផ្សារអន្តរជាតិ៕