* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សន្តិបណ្ឌិត ឡូយ សុផាត អញ្ជើញចុះពិនិត្យរោងចក្រ​ផលិត​ចំណីសត្វ និងកសិដ្ឋានចិញ្ចឹមសត្វរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅ​ខេត្ត​ព្រះសីហនុ

26-06-2026 14:27

(ព្រះសីហនុ)៖​ សន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ​ទី៣​ នៃរដ្ឋសភា​ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំ​គណៈ​ប្រតិភូសមាជិក និងសមាជិកាគណៈកម្មការទី៣​ អញ្ជើញចុះពិនិត្យ និង​សិក្សាស្វែងយល់អំពីការគ្រប់គ្រង ការដឹកនាំ និងការអនុវត្តបច្ចេកទេស​កសិកម្មទំនើបនៅរោងចក្រផលិតចំណីសត្វ អិមភីក (M's Pig ACMC) ដែលស្ថិតនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ និងកសិដ្ឋានចិញ្ចឹមត្រី និងកសិដ្ឋានពាណិជ្ជកម្ម អិមភិក ទី៣ (ចិញ្ចឹមជ្រូក) នៅភូមិអន្លង់ក្រពើ ឃុំតានៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឧកញ៉ា ម៉ុង ចាន់ថុល អគ្គនាយករងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានស្វាគមន៍និងធ្វើបទបង្ហាញអំពីសកម្មភាពនិងសមិទ្ធផល​សំខាន់ៗ​របស់ក្រុមហ៊ុនក្នុងវិស័យកសិកម្មនិងបសុសត្វជូនដល់គណៈ​​ប្រតិភូរដ្ឋសភា។

រោងចក្រផលិតចំណីសត្វ អិមភីក(M's Pig ACMC) ជាសមិទ្ធផល​ដ៏​សំខាន់មួយក្នុងការអភិវឌ្ឍវិស័យកសិកម្មនិងបសុសត្វនៅកម្ពុជា។រោង​ចក្រ​នេះផលិតចំណីសត្វដែលមានគុណភាពខ្ពស់សម្រាប់ជ្រូក ត្រី មាន់ និងសត្វចិញ្ចឹមផ្សេងៗ ដោយប្រើប្រាស់វត្ថុធាតុដើមប្រមូលទិញ​ពីប្រជា​កសិករក្នុងស្រុក។ ក្រៅពីរួមចំណែកធានាគុណភាពផលិតកម្មបសុសត្វ រោងចក្រនេះក៏បានជួយបង្កើតទីផ្សារសម្រាប់ផលិតផលកសិកម្មក្នុងស្រុក និងលើកកម្ពស់ជីវភាពប្រជាកសិករផងដែរ។

ដោយឡែក កសិដ្ឋានចិញ្ចឹមជ្រូក និងចិញ្ចឹមត្រីរបស់ក្រុមហ៊ុន ត្រូវបាន​វិនិយោគ និងគ្រប់គ្រងតាមបច្ចេកវិទ្យាទំនើប ស្របតាមស្តង់ដារអន្តរជាតិ ដើម្បីធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃផលិតកម្ម។

កសិដ្ឋានចិញ្ចឹមជ្រូក M's Pig ACMC ត្រូវបានគេទទួលស្គាល់ថា​ជា​កសិដ្ឋាន​បង្កាត់ពូជជ្រូកដ៏ធំមួយនៅកម្ពុជា ខណៈការចិញ្ចឹមត្រី​ក៏ជា​ផ្នែកមួយ​ដ៏សំខាន់នៃខ្សែច្រវាក់ផលិតកម្មកសិកម្មរួម ដែលជួយ​បង្កើន​ការផ្គត់ផ្គង់ផលិតផលក្នុងស្រុក និងកាត់បន្ថយការពឹង​ផ្អែកលើការ​នាំចូល។

ដំណើរទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់​គណៈ​កម្មការទី៣ នៃរដ្ឋសភា ក្នុងការតាមដានស្ថានភាពជាក់ស្តែង និង​ជំរុញការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែមាននិរន្តរភាព និង​សមត្ថភាពប្រកួតប្រជែងខ្ពស់។

ក្នុងឱកាសចុះពិនិត្យ និងសិក្សាស្វែងយល់នេះ សន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់​ចំពោះការវិនិយោគ និងការអភិវឌ្ឍរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក្នុងវិស័យកសិកម្ម និងបសុសត្វដែលបានអនុវត្តបច្ចេក​វិទ្យាទំនើបស្របតាម​ស្តង់ដារគុណភាពនិងសុវត្ថិភាព។

លោកបានមានប្រសាសន៍ថា៖ ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម​កសិកម្ម​ចាប់ពីការផលិតចំណីសត្វ ការបង្កាត់ពូជ ការចិញ្ចឹម រហូត​ដល់ការផ្គត់ផ្គង់ទីផ្សារ គឺជាគំរូដ៏ល្អមួយដែលរួម​ចំណែកលើក​កម្ពស់​សន្តិសុខស្បៀង បង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកសន្តិបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រីក​ការ​វិនិយោគ ការផ្ទេរបច្ចេកទេស និងការសហការជាមួយប្រជាកសិករ ដើម្បីលើកកម្ពស់ផលិតភាព គុណភាព និងការប្រកួតប្រជែងនៃ​ផលិតផលកសិកម្មកម្ពុជា ទាំងក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ ស្រប​តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព៕