* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ណែនាំលើកកម្ពស់គុណភាពសេវាឆ្មប និងរៀបចំសេវាសម្រាលកូនដោយគ្មានការឈឺចាប់ ដើម្បីផ្តល់ការថែទាំកាន់តែប្រសើរដល់មាតា និងទារក

26-06-2026 14:43

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងជំរុញឱ្យមន្ត្រីឆ្មបទាំងអស់ បន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងលើកកម្ពស់គុណភាពសេវាថែទាំមាតា និងទារក ដើម្បីអនុវត្តន៍ដោយប្រសិទ្ធភាព សំដៅចូលរួមចំណែកកាត់បន្ថយអត្រាមរណៈភាពមាតា និងទារក។

ការថ្លែងណែនាំរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសម្របសម្រួល និងសម្ព័ន្ធភាពឆ្មប (M-CAT Meeting) ដែលរៀបចំឡើងនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំធំ នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីមន្ត្រីឆ្មប និងបុគ្គលិកសុខាភិបាលដែលកំពុងបម្រើការនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពក្នុងខេត្ត។

នៅក្នុងកិច្ចប្រជុំនោះ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងផ្តល់អនុសាសន៍សំខាន់ៗ ដោយណែនាំឱ្យមន្ត្រីឆ្មបទាំងអស់ យកចិត្តទុកដាក់រៀបចំបន្ទប់សម្រាលកូន និងបន្ទប់ថែទាំមុនសម្រាលឱ្យមានភាពស្អាត មានអនាម័យ និងសុវត្ថិភាព។ ជាមួយគ្នានេះ ត្រូវស្លៀកពាក់ឯកសណ្ឋានឆ្មបឱ្យបានត្រឹមត្រូវ ស្អាត និងសមរម្យ ស្របតាមវិជ្ជាជីវៈ។

លោកប្រធានមន្ទីរ ក៏បានណែនាំឱ្យពង្រឹងការកត់ត្រា Partograph ឱ្យបានទាំងបរិមាណ និងគុណភាព ដើម្បីតាមដានដំណើរការសម្រាលកូនឱ្យមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ មន្ត្រីឆ្មបត្រូវសិក្សា និងវាយតម្លៃស្ថានភាពសុខភាពរបស់ស្ត្រីមានផ្ទៃពោះ ឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងពេលមកទទួលសេវាពិនិត្យថែទាំមុនសម្រាល (ANC) រួមមាន៖

* ប្រវត្តិមានផ្ទៃពោះ និងការសម្រាលកូនកន្លងមក
* ប្រវត្តិសុខភាពរបស់ម្តាយ
* កត្តាហានិភ័យអំឡុងពេលមានផ្ទៃពោះ *កត្តាសង្គម និងការត្រៀមសម្រាប់ការសម្រាល
* ការវាយតម្លៃស្ថានភាពការមានផ្ទៃពោះ ដើម្បីអាចរកឃើញហានិភ័យ និងផ្តល់ការថែទាំបានទាន់ពេលវេលា។

ជាពិសេស លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានថ្លែងណែនាំបន្ថែមឱ្យ មន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា ខេត្តព្រះវិហារ រៀបចំដាក់ឱ្យដំណើរការ សេវាសម្រាលកូនដោយគ្មានការឈឺចាប់ (Painless Delivery/Accouchement sans douleur) ដើម្បីជាជម្រើសសម្រាប់ស្ត្រីមានផ្ទៃពោះ និងរួមចំណែកលើកកម្ពស់គុណភាពសេវាសម្ភពឱ្យកាន់តែទំនើប និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោក គួង ឡូ ក៏បានថ្លែងណែនាំផងដែរ ដល់មណ្ឌលសុខភាពឆែប (ស្ថិតក្នុងស្រុកឆែប) និងមណ្ឌលសុខភាពច្រាច់ (ស្ថិតក្នុងស្រុកជ័យសែន) ដែលក្រុមការងារមន្ទីរសុខាភិបាលខេត្ត បានចុះធ្វើការពិនិត្យផ្ទៃពោះដោយម៉ាសុីនអេកូសាស្ត្រ ដល់ស្ត្រីមានផ្ទៃពោះនៅតំបន់ដាច់ស្រយាលកន្លងមក សូមមណ្ឌលសុខភាពទាំង២ធ្វើការទំនាក់ទំនង ជាមួយស្ត្រីមានផ្ទៃពោះឱ្យជាប់ ដើម្បីឱ្យគាត់បានមកពិនិត្យផ្ទៃពោះទៀតទាត់ និងដើម្បីមកសម្រាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ។

លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា អនុសាសន៍ទាំង៥នេះ ត្រូវបានពន្យល់លម្អិត និងលើកឧទាហរណ៍ជាក់ស្តែង ដើម្បីឱ្យមន្ត្រីឆ្មបទាំងអស់ អាចយកទៅអនុវត្តបានត្រឹមត្រូវ និងមានប្រសិទ្ធភាព សំដៅកាត់បន្ថយហានិភ័យក្នុងពេលមានផ្ទៃពោះ និងសម្រាលកូន ព្រមទាំងលើកកម្ពស់សុខុមាលភាពរបស់មាតា និងទារកនៅទូទាំងខេត្តព្រះវិហារ៕