* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផ្សព្វផ្សាយពីការគ្រប់​គ្រង​ ​ការលើកទឹកចិត្តពន្ធ និងអាករ ជាលើកទី១ ប្រចាំឆ្នាំ២០២៦

26-06-2026 14:44

(ភ្នំពេញ)៖ លោក ប៊ុន ជីវ ប្រធាននាយកដ្ឋានរបបគយ និងលោកបណ្ឌិត ឈន វឿន នាយកសាលាជាតិគយ តំណាងលោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «ការគ្រប់​គ្រង​​ការលើកទឹកចិត្តពន្ធ និងអាករ» នៅសាលាជាតិគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

សិក្ខាសាលានេះ រៀបចំឡើងជាលើកទី១ ប្រចាំឆ្នាំ២០២៦ អនុលោមតាមផែនការសកម្មភាព ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ដំណាក់កាលទី៤ សម្រាប់មន្រ្តីគយនិងរដ្ឋាករ សរុប​ប្រមាណជាង ១០០ រូ​ប ដើម្បីផ្សព្វផ្សាយនូវបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការលើក​ទឹកចិត្ត​​ពន្ធគយនិងអាករ សម្រាប់គម្រោងវិនិយោគ​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ការអនុវត្តវិធានការមុតស្រួចក្នុង​ការបង្ការនិងបង្រ្កាបបទល្មើស និងការរៀបចំទិន្នន័យចំណាយសារពើពន្ធ ស្របតាមច្បាប់និងបទប្បញ្ញត្តិ​​​ជាធរមាន។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ប៊ុន ជីវ បានជម្រាបជូនអង្គសិក្ខាសាលាទំាងមូល​អំពី​វឌ្ឍនភាពថ្មីៗ ពាក់ព័ន្ធនឹងការផ្តល់ការលើកទឹកចិត្ត​ពន្ធគយ និងអាករសម្រាប់គម្រោងវិនិយោគ ស្របតាមច្បាប់ និងបទប្បញ្ញត្តិ​ពាក់ព័ន្ធនឹងការវិនិយោគ ដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាននិងកំពុង​ចូលរួមយ៉ាងសកម្ម​ក្នុងការ​ពិនិត្យ​និងផ្តល់​យោបល់​លើការស្នើសុំការលើកទឹកចិត្ត ពន្ធនិងអាករនេះ នៅគ្រប់ដំណាក់កាល។

ជាមួយគ្នានេះ​ ​គម្រោងវិនិយោគមួយចំនួន ក៏បានទទួលការលើកទឹកចិត្ត ក្នុង​ក្របខ័ណ្ឌអនុគណៈកម្មាធិការ​​វិនិយោគ​​​​រាជធានី-ខេត្តផងដែរ។​

ដើម្បីគាំទ្រដល់ ការគ្រប់គ្រងការលើកទឹកចិត្តនេះ ប្រកបដោយប្រសិទ្ធភាព អគ្គនាយកដ្ឋាន​គយនិងរដ្ឋាករកម្ពុជា បានបន្តផ្សព្វផ្សាយបទប្បញ្ញត្តិ និងវិធានការចំបាច់នានា ដល់វិស័យ​​ឯកជននិងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបានបន្តអភិវឌ្ឍ និងកែលម្អប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គាំទ្រកិច្ចដំណើរការបំពេញបែបបទបញ្ចេញទំនិញពីគយ ឱ្យ​កាន់​តែ​មានភាពទុកចិត្តបាន រហ័ស សុវត្ថិភាព តម្លាភាព និងមិនផ្តល់បន្ទុកបន្ថែមដល់វិស័យឯកជន ក្នុងគោលដៅ​ចូលរួមលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត, កាត់បន្ថយ ចំណាយឡូជីស្ទីក និងកែលម្អបរិយាកាសធុរកិច្ច​​នៅកម្ពុជា ក្រោមការដឹកនាំប្រកប​ដោយ​​ចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុង​បរិការនៃស្ថានភាពសេដ្ឋកិច្ច​ និងសង្គម មានការប្រែប្រួលដោយមិនអាចប៉ាន់ប្រមាណបាន ដោយកើតចេញ​ពី​វិបត្តិជាសកលនោះផងដែរ បានតម្រូវឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដាក់ចេញនូវវិធានការមុតស្រូច ក្នុង​ការបង្រ្កាបអំពើរត់គេចពន្ធ និងកែលម្អអភិបាលកិច្ចក្នុងរដ្ឋបាលគយ ក្នុងន័យដើម្បីពង្រឹង​ប្រសិទ្ធភាពនៃ
ការប្រមូលចំណូលជូនរដ្ឋ និងបង្កើន​កិច្ចសម្រួលពាណិជ្ជកម្ម ដែលជាកាតព្វកិច្ច ត្រូវចូលរួមអនុវត្តដោយគ្រប់អង្គភាពគយ និងរដ្ឋាករ និងវិស័យ​ឯកជនពាក់ព័ន្ធ។

ជាលទ្ធផលនៃអង្គសិក្ខាសាលា តាមរយៈសំណួរ និងចម្លើយយ៉ាងផុសផុល សិក្ខាកាមទាំងមូលបានទទួលនូវចំណេះបន្ថែមលើប្រធានបទសំខាន់ៗដូចជា៖ * ការលើកទឹកចិត្តពន្ធគយ និងអាករ សម្រាប់គម្រោងវិនិយោគក្រោមក្របខ័ណ្ឌច្បាប់វិនិយោគ និងអនុក្រឹត្យ ពាក់ព័ន្ធ​នឹងការអនុវត្តច្បាប់វិនិយោគ,
* នីតិវិធីត្រួតពិនិត្យបញ្ជីមេមុខទំនិញស្នើសុំការលើកទឹកចិត្តរបស់គម្រោងវិនិយោគ,
* កិច្ចដំណើរការ​ស្នើសុំលិខិតអនុញ្ញាតគយ​ តាមប្រព័ន្ធបញ្ជរតែមួយជាតិ,
* ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការលើកទឹកចិត្តពន្ធគយ,
* ការកត់ត្រាទិន្នន័យចំណាយសារពើពន្ធ ជាពិសេសការពង្រឹងការអនុវត្តវិធានការមុតស្រួចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕