នាយនគរបាលចំនួន២នាក់ ត្រូវបានបន្ថយស័ក្តិមួយផ្កាយ ពាក់ព័ន្ធភាពមិនប្រក្រតីពេលចុះបំពេញការងារ
26-06-2026 14:53
(ភ្នំពេញ)៖ នាយនគរបាលជាតិទាំង ២នាក់ ដែលទទួលរងការពិន័យរហូតដល់បន្ថយស័ក្តិមួយផ្កាយ គឺឧត្តមសេនីយ៍ទោ ហេង សារឿន និងឧត្តមសេនីយ៍ទោ អ៊ុក ណារិន អនុប្រធាននាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើតាមព្រះរាជក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។
បើទោះបីមិនមានព័ត៌មាន នៃមូលដ្ឋានដែលបន្ថយស័ក្តិនាយនគរបាលទាំង ២រូបនេះ តែតាមសេចក្តីរាយការណ៍ខ្លះលួចបង្ហើបថា អាចជាប់ពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងពេលប្រតិបត្តិការចុះបង្ក្រាបបទល្មើស Online Scams នាពេលកន្លងទៅ៕







