* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សម្តេចតេជោ ហ៊ុន សែន ប្រាប់ លោក ស៉ី ជីនពីង៖ ទោះពិភពលោក និងអាកាសធាតុប្រែប្រួល តែមិត្តភាពកម្ពុជានិងចិន មិនប្រែប្រួលឡើយ ! (Video inside)

26-06-2026 15:25

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជនចិន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណជាអនេកចំពោះបដិសណ្ឋារកិច្ចរបស់លោក ស៉ី ចំពោះសម្ដេចនិងគណៈប្រតិភូ។ សម្ដេចតេជោ បានពេញចិត្តចំពោះការលើកឡើងរបស់លោកប្រធានាធិបតី ជុំវិញទំនាក់ទំនងកម្ពុជានិងចិន។

សម្ដេចតេជោ បានលើកឡើងថា កម្ពុជានិងចិនគឺជាមិត្តដែកថែប ហើយបើទោះបីជាពិភពលោកមានការប្រែប្រួល និងអាកាសធាតុមានការការប្រែប្រួលបែបណាក្តី តែមិត្តភាពរវាងកម្ពុជាចិន មិនមានការប្រែប្រួលឡើយ។ សម្ដេចតេជោ បានលើកឡើងចំពោះមុខលោក ស៊ី ទៀតថា មិត្តភាពកម្ពុជានិងចិន ដែលកម្ពុជាចាត់ទុកចិនគឺជាមិត្តចាស់ មិត្តពិតប្រាកដ និងជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ។

លោក ជា ធីរិទ្ធ បានលើកឡើងថា ក្នុងឱកាសនោះ លោក ស៉ី ជីនពីង បានស្វាគមន៍សម្តេចតេជោ និងគណៈប្រតិភូយ៉ាងកក់ក្តៅ ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសចិន។ លោកបានហៅសម្តេចតេជោ ថាជាមិត្តចាស់ ដែលបានរួមចំណែកកសាងមិត្តភាពកម្ពុជា-ចិន ឲ្យរីកចម្រើន រឹងមាំដូចពេលបច្ចុប្បន្ននេះ។

លោកបានលើកឡើងថា ទំនាក់ទំនងកម្ពុជានិងចិន គឺមានភាពរឹងមាំដូចផ្ទាំងសិលាអីចឹងដែរ។ លោកក៏បានរំលឹកដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីឆ្នាំ២០២៥ កន្លងទៅ ដែលបានជំរុញបន្ថែមទៀតទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ជាពិសេសគឺការអនុវត្តការកសាងនូវសហគមន៍ជោគវាសនារួមកម្ពុជានិងចិនគ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានជជែកគ្នាបន្ថែមទៀត ទៅលើការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាទាំងក្របខណ្ឌសេដ្ឋកិច្ច ក្របខណ្ឌនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺកម្ពុជា សម្ដេចតេជោ ស្នើឲ្យចិនបន្តគាំទ្រដល់ការកសាងហេដ្ឋាចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាបន្តទៀត។ សម្ដេចបានលើកឡើងថា ការកសាងហេដ្ឋាចនាសម្ព័ន្ធក៏ដូចជាសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនូវតួនាទីរបស់ចិន។

ទន្ទឹមនោះ ភាគីទាំងពីរក៏បានជជែកពិភាក្សាគ្នា ទាក់ទងទៅនឹងការពង្រឹងកិច្ចការនៅក្នុងក្របខណ្ឌពង្រឹងសន្តិសុខរវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរនូវព័ត៌មានគ្នា និងការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចរវាងប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរផងដែរ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏ជជែកគ្នាទៅលើកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌនៃគណបក្សរវាងប្រទេសទាំងពីរ ដែលថ្មីៗនេះ ដែលក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ បានមានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុំមុយនិស្តចិន ដែលជាផ្នែកដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនងនៃកិចសន្ទនានយោបាយ នៅក្នុងក្របខណ្ឌបក្ស ការបណ្ដុះបណ្ដាលយុវជនរបស់បក្សរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពសកម្មបន្ថែមទៀត។

បន្ថែមពីលើនេះ ភាគីទាំងពីរក៏បានជជែកគ្នាទៅលើបញ្ហាអន្តរជាតិមួយចំនួនដែលបានកើតឡើងនៅពេលបច្ចុប្បន្ននេះ ដែលស្ថានភាពនៃការប្រែប្រួលដែលតម្រូវឲ្យកម្ពុជាចិនពួតដៃគ្នាបន្ថែមទៀត ក្នុងការសហការគ្នា និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងឆាកអន្តរជាតិ។

នៅក្នុងជំនួបនោះទាក់ទងទៅនឹងកិច្ចសហការសន្តិសុខ លោក ស៉ី ក៏បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះកម្ពុជា ដែលបានអនុវត្តនូវការបោសម្អាតឧក្រិដ្ឋកម្មអនឡាញ នៅក្នុងប្រទេសកម្ពុជា ហើយចិនតែងតែសហការនិងបន្តសហការជាមួយកម្ពុជាជានិច្ច ក្នុងការងារបោយសម្អាតនេះ៕