* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មូលនិធិ ម៉េងលី ជេ. គួច សហការផ្តល់អំណោយជាកង់ ២០គ្រឿង អាវយឺត ១៦៥ឈុត និងសម្ភារៈសិក្សា ១៥០ឈុត ដល់សិស្សានុសិស្សខ្វះខាត

26-06-2026 15:29

(ភ្នំពេញ)៖ ក្រោមកិច្ចសការជាមួយមូលនិធិ ម៉េងលី ជេ. គួច របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលភាសា អេ អាយ អាយចំនួនបី សាខា គឺសាខាចាក់អង្រែ ចោមចៅ និងចំការដូង បានរួមគ្នារៀបចំនូវកម្មវិធីផ្តល់អំណោយជាកង់ និងសម្ភារៈសិក្សាដល់សិស្សានុសិស្សខ្វះខាតនៅសាលាមិត្តភាពកម្ពុជា-វៀតណាមក្រោមប្រធានបទ «កង់នៃក្តីសង្ឃឹម» ដោយមានអ្នកចូលរួមសរុប ៥៨៤ នាក់។ ក្នុងនោះមានគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីសាខាទាំងបីនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងប្អូនៗសិស្សានុសិស្សនៃសាលាមិត្តភាពកម្ពុជា-វៀតណាម។

សម្ភារៈដែលត្រូវផ្តល់ជូនសិស្សានុសិស្សក្នុងកម្មវិធីនេះមានដូចជា កង់ចំនួន២០ គ្រឿង អាវយឺត ១៦៥ឈុត សម្ភារៈសិក្សាមានដូចជាប៊ិក សៀវភៅ បន្ទាត់ ខ្មៅដៃ និងសម្ភារៈផ្សេងៗដទៀតសរុប ១៥០ឈុត គិតជាថវិកាប្រមាណជា ១ ៩០០ ដុល្លារអាមេរិច។

ថ្លែងក្នុងឱកាសបើកកម្មវិធីនេះផងដែរ លោកស្រី នៅ សុជ្ជនា ជានាយិកា និងតំណាងឱ្យមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងថា «ថ្ងៃនេះ យើងជួបជុំគ្នាមិនត្រឹមតែដើម្បីបរិច្ចាគនូវកង់ និងសម្ភារៈសិក្សាដល់សិស្សានុសិស្សខ្វះខាតប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមប្រកបដោយសាមគ្គីភាពដើម្បីបង្កើតឱកាស បំផុសក្តីសង្ឃឹម និងវិនិយោគលើអនាគតដល់កុមារ និងសហគមន៍តាមរយៈការបញ្ចូលសកម្មភាពសប្បុរសធម៌ កិច្ចការងារសង្គមដែលផ្តល់ឱកាសឱ្យសិស្សយើងគ្រប់រូបបានអនុវត្តទាំងមេរៀននៅក្នុងថ្នាក់ និងជីវិតពិតដែលជាផ្នែកមួយនៃទស្សនៈអប់រំស្នូល និងគុណតម្លៃរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ»។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ បន្តផ្តល់ជូននូវគុណភាពអប់រំដែលល្អបំផុតដោយរួមបញ្ចូលគ្នារវាងស្តង់ដារជាតិ និងអន្តរជាតិ ដោយផ្អែកលើកម្មវិធីសិក្សានៅសតវត្សរ៍ទី២១ ជាពិសេស កម្មវិធីភាសាអង់គ្លេស និងភាសាចិនយ៉ាងទូលំទូលាយដើម្បីបំពេញតម្រូវការខុសៗគ្នារបស់សិស្សគ្រប់វ័យ និងគ្រប់កម្រិតចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់មនុស្សពេញវ័យ និងចាប់ពីថ្នាក់កម្រិតដំបូងរហូតដល់ថា្នក់ត្រៀមប្រឡងថលហ្វល (TOEFL)៕