នៅពេលដែលខ្សែចំណងចងនំអន្សមរបស់ខ្មែរ ចងភ្ជាប់ជាមួយនំចាំងរបស់ចិន
26-06-2026 15:33
(ណាននីង)៖ «នំអន្សមរបស់ខ្មែរ» និង «នំចាំងរបស់ចិន» ថ្វីត្បិតមានរូបរាង និងរសជាតិរៀងៗខ្លួន ប៉ុន្តែសុទ្ធតែជានំប្រពៃណីដែលបង្កប់នូវអត្ថន័យនៃការជួបជុំគ្រួសារ ការគោរពប្រពៃណី និងការបន្តមរតកវប្បធម៌ពីមួយជំនាន់ទៅមួយជំនាន់។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានឲ្យដឹងថា៖ «ការចងអន្សម និងការចងនំចាំង មិនមែនគ្រាន់តែជាសិល្បៈធ្វើម្ហូបប៉ុណ្ណោះទេ ប៉ុន្តែជា «ខ្សែចំណង» ដែលចងភ្ជាប់មនុស្សជាមួយមនុស្ស គ្រួសារជាមួយគ្រួសារ និងប្រជាជាតិជាមួយប្រជាជាតិ។ ស្លឹកចេក ស្លឹកឫស្សី ខ្សែចង និងអង្ករដំណើប ក្លាយជានិមិត្តរូបនៃសាមគ្គីភាព ការចែករំលែក និងមិត្តភាព»។
ពីទីក្រុងណានីង ភូមិភាគស្វយ័តក្វាងស៊ី ប្រទេសចិន ជាមួយរូបគំនូរមួយផ្ទាំងដែលមានរូបនំអម្សមខ្មែរ និងនំចាំងរបស់ចិន ក្នុងស៊ុមតែមួយជូនទៅកាន់មិត្តចិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថា នៅពេលដែលនំអន្សមរបស់ខ្មែរ ជួបនំចាំងរបស់ចិន គឺជាការជួបគ្នានៃអរិយធម៌ពីរដែលមានប្រវត្តិសាស្ត្រយូរអង្វែង ហើយក៏ជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាពកម្ពុជា-ចិន ដែលបន្តរីកចម្រើនតាមរយៈការផ្លាស់ប្តូរវប្បធម៌ ការយល់គ្នាទៅវិញទៅមក និងការកសាងសហគមន៍ដែលមានអនាគតរួមគ្នាកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី៕






