* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សន់ ទស្សនកិច្ចក្រុមហ៊ុនកែច្នៃម្ហូបអាហារធំនៅចិន ដើម្បីទាក់ទាញការវិនិយោគ និងការបញ្ជាទិញកសិផលពីកម្ពុជា

26-06-2026 16:03

(ក្វាងចូវ)៖ ឆ្លៀតក្នុងឱកាសបំពេញទស្សនកិច្ចសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន លោកបណ្ឌិត អូស្មាន ហាស្សន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន គ័ងទុង នីអូហ្វាម័រ ប៉ូលីត្រុន ថេកណូឡជីស អ៉ីនឃ័រ (Guangdong Neofarmer Polytron Technologies Inc.) នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងសិក្សាស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មទំនើប និងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការ។

ក្រុមហ៊ុននេះ គឺជាអ្នកផលិត និងកែច្នៃផលិតផលម្ហូបអាហារដ៏មានសក្តានុពល ដោយមានសមត្ថភាពផលិតទំនិញរហូតដល់ទៅជាង ៦,០០០ មុខ សម្រាប់ផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ ដូចជា ក្រុមហ៊ុន Nestlé ក្រុមហ៊ុនអាកាសចរណ៍ China Southern និងក្រុមហ៊ុនធំៗផ្សេងទៀត។ នៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្រុមហ៊ុននេះបានធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករ តាមរយៈការប្រមូលទិញកសិផលចម្រុះ រួមមាន បន្លែបង្ការ និងសាច់សត្វ (មាន់ ទា ក្ងាន ត្រី សាច់) ដើម្បីយកមកកែច្នៃ។

ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីម្ចាស់រោងចក្រ រួមទាំងមានការចូលរួមពីបណ្ដាសហគ្រិនផ្សេងៗទៀតផងដែរ។ ក្នុងចំណោមនោះ ក៏មានវត្តមានសហគ្រិនដែលជាម្ចាស់រោងចក្រ ផលិតផលិតផលការពារបរិស្ថានដ៏ធំមួយ ហើយជាអាជីវកម្មដ៏មានសក្តានុពលខ្ពស់ ដោយអាចរកចំណូលបានរហូតដល់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនបណ្តាវិនិយោគិនចិន អំពីសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា ដែលអាចផ្តល់នូវឱកាសក្នុងការវិនិយោគលើវិស័យជាច្រើន រួមមាន កសិកម្ម សុខាភិបាល បច្ចេកវិទ្យា ទេសចរណ៍ និងឧស្សាហកម្មហាឡាល ជាដើម។ លោកក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តការវិនិយោគជាច្រើន ដោយផ្តល់នូវការអនុគ្រោះពន្ធ មានច្បាប់ធានា និងការពារវិនិយោគិនយ៉ាងច្បាស់លាស់ ព្រមទាំងផ្តល់អត្ថប្រយោជន៍ និងបរិយាកាសវិនិយោគប្រកបដោយស្ថិរភាព សន្តិសុខ និងភាពអំណោយផល សម្រាប់វិនិយោគិនបរទេស។

បណ្តាវិនិយោគិនចិន និងតំណាងក្រុមហ៊ុនខាងលើ បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបរិយាកាសវិនិយោគនៅកម្ពុជា និងបានបង្ហាញបំណងក្នុងការបញ្ជាទិញផលិតផលកសិកម្មពីកម្ពុជា ដើម្បីយកទៅបំពេញតម្រូវការខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននាពេលខាងមុខផងដែរ៕