* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៤ លើកទី២ ឆ្នាំ២០២៦ ស្វែងយល់ពីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ

26-06-2026 16:11

(ភ្នំពេញ)៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៤ ឆ្នាំ២០២៦ បានធ្វើឡើងក្រោមវត្តមានលោក ហាំង តុលា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌចំការមន តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌចំការមន, លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក កៀង ល័ក្ស អភិបាលខណ្ឌ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រី ក្រុមប្រឹក្សាខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌចំការមនជាង៣០០នាក់។

លោក ព្រុំ សំខាន់ បានថ្លែងក្នុងវេទិកានេះថា ការប្រារព្វវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាឱកាសនេះ គឺមានគោលបំណងឲ្យក្រុមប្រឹក្សាខណ្ឌ បង្ហាញនូវនីតិវិធី និងជាឧបករណ៍សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមក្នុងដំណើរការអភិបាលកិច្ច របស់ក្រុមប្រឹក្សានៃរដ្ឋបាលខណ្ឌ ដើម្បីធានាថា៖ រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យ និងដោះស្រាយឆ្លើយតប, គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងមូលដ្ឋាន ត្រូវបានចូលរួមក្នុងដំណើរការអភិវឌ្ឍន៍តាមបែប ប្រជាធិបតេយ្យ។

ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាខណ្ឌ នឹងបង្កើតបាននូវវប្បធម៌ នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យ ភាពតាមបែបប្រជាធិបតេយ្យ តាមរយៈការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋ នូវសមិទ្ធិផលនានាដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហា ប្រឈមនានា, ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីអាទិភាពនៃការងារអភិវឌ្ឍរបស់ក្រុមប្រឹក្សា សម្រាប់ឆ្នាំខាងមុខ, ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ចូលរួមក្នុងការងារ អភិវឌ្ឍមូលដ្ឋាន និងទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប។

គួរបញ្ជាក់ថា យោងរបាយការណ៍ឆ្លើយតបទៅនឹងសំណើ សំណួរ និងសំណូមពរ របស់ប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន កាលពីឆ្នាំ២០២៥ រួមមាន សំណូមពរផ្ទាល់មាត់ចំនួន ០២ ក្នុងនោះ បានដោះស្រាយរួចរាល់ និងសំណើ សំណួរ សំណូមពរជាលាយលក្ខណ៍អក្សរសរុបចំនួន ១១ ក្នុងនោះ បានដោះស្រាយរួចរាល់។

លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានថ្លែងថា តាមរយៈវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់រយៈពេលមួយព្រឹកពេញ អ្នកចូលរួមទាំងអស់ បានពិភាក្សា និងសំណូមពរលើប្រធានបទចំនួន ០២ រួមមាន៖ ១-ការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការផ្តល់សេវាសាធារណៈ និង ២-ការងារអភិវឌ្ឍមូលដ្ឋាន និងបរិស្ថាន។

លោក កៀង ល័ក្ស បន្តថា តាមរយៈការពិភាក្សានេះ មានការចូលរួមយ៉ាងផុលផុសពី សំណាក់អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ក្រុមប្រឹក្សាសង្កាត់ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ ក្នុងនោះក្រុមប្រឹក្សាខណ្ឌចំការមន ទទួលបាននូវមតិយោបល់ សំណួរ និងសំណូមពរ ផ្ទាល់មាត់ ចំនួន ៥រូប និងសំណើ សំណូមពរជាលាយលក្ខណ៍អក្សរចំនួន ៣ច្បាប់។

ក្នុងនាមក្រុមប្រឹក្សាខណ្ឌ និងរដ្ឋបាលខណ្ឌចំការមន លោកអភិបាលខណ្ឌ បានបកស្រាយ និងផ្ដល់ដំណោះស្រាយតាមរយៈសំណួរ សំណូមពរ និងមតិយោបល់ ជូនអង្គវេទិការួចហើយ ពាក់ព័ន្ធនឹងប្រព័ន្ធលូរំដោះទឹក ការរំខានដោយសម្លេងពីទីតាំងអាជីវកម្មមួយចំនួន។ល។ ខណៈសំណូមពរមួយចំនួនដែលមិនទាន់បានដោះស្រាយជូន លោក និងក្រុមការារពាកព័ន្ធ នឹងយកទៅពិនិត្យ និងដោះស្រាយជូន ព្រមទាំងផ្តល់នូវព័ត៌មានត្រឡប់ជូនប្រជាពលរដ្ឋវិញ តាមរយៈក្រុមប្រឹក្សាសង្កាត់ ទាំងលទ្ធផល ជាវិជ្ជមាន ឬអវិជ្ជមាន ដោយមានបញ្ជាក់ ពីមូលហេតុច្បាស់លាស់ ផងដែរ។

លោក ហាំង តុលា រដ្ឋលេខាធិការក្រសួងការងារ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌចំការមន បានថ្លែងកោតសរសើរដល់អាជ្ញាធរខណ្ឌ និងសង្កាត់ ដែលបានខិតខំបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានរំលឹកដល់មន្ត្រីមូលដ្ឋាន បន្តផ្តល់សេវាសាធារណៈ ឲ្យបានកាន់តែប្រសើរឡើង និងលើកកំពស់គុណភាព ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់នានា នៃខណ្ឌចំការមន ឲ្យកាន់តែមានតម្លាភាព និងប្រសិទ្ធិភាព ។

លោកអនុប្រធានក្រុមការងារ ក៏បានជំរុញឱ្យមន្ត្រី ក្រុមប្រឹក្សាខណ្ឌ សង្កាត់ និងភូមិ ក៏ដូចជាប្រជាពលរដ្ឋដែលបានចូលរួមនាព្រឹកនេះ ជួយផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល ទៅដល់មូលដ្ឋានរបស់ប្រចាពលរដ្ឋ យុវជនគោលដៅ ដើម្បីជួយជំរុញយុវជន ឱ្យមកចុះឈ្មោះចូលរៀនជំនាញដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលនេះជាការជួយជ្រោមជ្រែង និងជាការផ្តល់ឱកាសមាសពីសំណាក់រដ្ឋាភិបាល ដើម្បីឱ្យយុវជន ក៏ដូចជាពលរដ្ឋកម្ពុជា មានជំនាញ និងមានការងារធ្វើគ្រប់ៗគ្នា៕