* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ណែនាំមន្រ្តីពង្រឹងការប្រើប្រាស់កុំព្យូទ័រ និងប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការងាររាល់ថ្ងៃ

26-06-2026 16:16

(តាកែវ)៖ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានណែនាំមន្រ្តីកងរាជអាវុធហត្ថក្រោមឱវាទ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រពីការប្រើប្រាស់កុំព្យូទ័រ និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ​​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការងារនាពេលបច្ចុប្បន្ននេះ។

ថ្លែងនៅក្នុងពិធីបើកវគ្គបំប៉ន ជំនាញកុំព្យូទ័រដល់យោធិន នៃកងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សេង មហា បានបន្តថា បច្ចុប្បន្នការងារជាច្រើនត្រូវប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យា ហេតុដូច្នោះ មន្ត្រីអាវុធហត្ថគ្រប់លំដាប់ថ្នាក់ត្រូវប្រឹងប្រែងរៀនសូត្រ និងពង្រឹងសមត្ថភាពលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គមឌីជីថលកម្ពុជាឆ្ពោះទៅរកឌីជីថល និងការទប់ស្កាត់បទល្មើសបច្ចេកវិទ្យា បង្កើនការស្រាវជ្រាវ និងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលតម្រូវឱ្យមន្ត្រីមានចំណេះដឹងផ្នែកបច្ចេកវិទ្យាខ្ពស់។

លោកឧត្តមសេនីយ៍ត្រី សេង មហា បានបញ្ជាក់ថា ការបើកវគ្គបង្រៀនកុំព្យូទ័រ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដល់មន្រ្តីអាវុធហត្ថខេត្តតាកែវ គឺស្របទៅនឹងការណែនាំជាប្រចាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចជាកាលបានណែនាំដល់មេបញ្ជាការកងរាជអាវុធតាមបណ្ដាលរាជធានី​ ខេត្ត ឱ្យបើកវគ្គជំនាញកុំព្យូរទ័រ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដល់មន្រ្តីអាវុធហត្ថ ដើម្បីបង្កើនសមត្ថភាពការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា នាំទៅរកភាពងាយស្រួលក្នុងការអនុវត្តន៍ការងារជំនាញជាពិសេសការទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។

ឆ្លៀតនៅក្នុងឱកាសនោះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ក៏បានណែនាំដល់មន្រ្តីអាវុធហត្ថតាមបណ្ដាលក្រុង ស្រុកត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ក្មេងទំនើង ការឆបោកតាមប្រព័ន្ធអនឡាញ និងត្រូវត្រៀមខ្លួនជួយសង្រ្គោះប្រជាពលរដ្ឋប្រសើនបើមានគ្រោះធម្មជាតិកើតឡើងនៅក្នុងរដូវវស្សានេះ៕