* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកជនបទក៏មានទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់ដូចអ្នកទីក្រុង! គម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងផ្លាស់ប្តូរជីវភាពពលរដ្ឋនៅស្រុករវៀង ខេត្តព្រះវិហារ

26-06-2026 16:15

(ព្រះវិហារ)៖ ប្រជាពលរដ្ឋរស់នៅតាមតំបន់ជនបទក្នុងឃុំរមទម និងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ កំពុងទទួលបានអត្ថប្រយោជន៍យ៉ាងសំខាន់ពីគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលអនុវត្តដោយ ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ឱ្យមានភាពប្រសើរឡើងស្របតាមស្តង់ដាររស់នៅសម័យទំនើប។

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក ទិត្យ សុផា នាយកកម្មវិធី ទឹកស្អាតនិងអនាម័យជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្ត គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យជនបទ នៅក្នុងឃុំរមទម និងឃុំរមណីយ ស្រុករវៀង។

ក្នុងដំណើរចុះពិនិត្យនេះ គណៈប្រតិភូបានវាយតម្លៃលើសមិទ្ធិផលជាក់ស្តែងដែលកំពុងសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ដើម្បីធានាថាប្រជាពលរដ្ឋនៅតំបន់ជនបទអាចទទួលបានសេវាទឹកស្អាត និងអនាម័យប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។

សមិទ្ធិផលសំខាន់ៗដែលសម្រេចបាន និងកំពុងអនុវត្តរួមមាន ស្ថានីយចែកចាយទឹកស្អាតសហគមន៍ចំនួន១កន្លែង កំពុងសាងសង់ ដោយមានអាងស្តុកទឹកចំណុះ១០ម៉ែត្រគូប និងប៉មទឹកកម្ពស់១៥ម៉ែត្រ សម្រាប់ផ្គត់ផ្គង់ ទឹកស្អាតដល់ប្រជាពលរដ្ឋក្នុងសហគមន៍។

ទន្ទឹមនឹងនេះ គម្រោងក៏បានសាងសង់បង្គន់អនាម័យសាធារណៈ និងអាងត្រងទឹកភ្លៀងសាធារណៈចំណុះ១០,០០០លីត្រ នៅសាលាបឋមសិក្សាស្រែធ្នង់ ដើម្បីលើកកម្ពស់សុខភាព និងអនាម័យសម្រាប់សិស្សានុសិស្ស និងសហគមន៍។

ជាមួយគ្នានេះ គម្រោងបានផ្តល់អណ្តូងទឹកបំពាក់ម៉ូទ័រប្រើប្រាស់ថាមពលព្រះអាទិត្យ ពាងត្រងទឹកភ្លៀងចំណុះ១ម៉ែត្រគូប និងបង្គន់អនាម័យគ្រួសារ ដែលជួយឱ្យប្រជាពលរដ្ឋមានប្រភពទឹកស្អាតប្រើប្រាស់ និងលើកកម្ពស់ការរស់នៅប្រកបដោយអនាម័យនៅតាមមូលដ្ឋាន។

ការអនុវត្តគម្រោងនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងដៃគូអភិវឌ្ឍន៍ ក្នុងការពង្រីកវិសាលភាពសេវាទឹកស្អាត និងអនាម័យទៅកាន់តំបន់ជនបទ ដើម្បីកាត់បន្ថយគម្លាត រវាងទីក្រុង និងជនបទ និងធានាថាប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានសិទ្ធិជាមូលដ្ឋានក្នុងការប្រើប្រាស់ទឹកស្អាត និងអនាម័យប្រកបដោយគុណភាព៕