* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា ចែករំលែកបទពិសោធន៍ជូននិស្សិត ៣,០០០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

26-06-2026 17:12

(ភ្នំពេញ)៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី បានអញ្ជើញចែករំលែក បទពិសោធន៍លើប្រធានបទ « តួនាទីរបស់គណៈកម្មការទី៨ និងក្រុម សភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី» ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត ជិត ៣,០០០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) ដែលមានអ្នកចូលរួមផ្ទាល់ជាង ១,៤០០នាក់ និងចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) ពីទីតាំងទី១ (ទួលស្លែង) ប្រមាណ ១,៥០០នាក់។

លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្នសាកលវិទ្យាល័យមាន ៣ទីតាំងនៅក្នុងរាជធានីភ្នំពេញ (ទីតាំងទី៣-ទួលពង្រ កំពុងសាងសង់) បាននិងកំពុងបណ្តុះបណ្តាល លើកម្មវិធី សិក្សា ៥កម្រិតធំៗ៖ ១-ថ្នាក់បំប៉នភាសា អង់គ្លេស-ចិន-កុំព្យូរទ័រ ២-ថ្នាក់បរិញ្ញាបត្ររង ៣-ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដោយសិក្សាតាមកម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ-អង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស-ចិន១០០% និងមាន ១៣មហាវិទ្យា- ល័យ (៤៥ជំនាញ)។

សាកលវិទ្យាល័យបានបញ្ចូលកម្មវិធីចែករំលែកបទពិសោធន៍ទៅក្នុងកម្មវិធីសិក្សារបស់និស្សិតនៅរៀង រាល់ឆមាស នៅគ្រប់មហាវិទ្យាល័យ ដោយបានអញ្ជើញថ្នាក់ដឹកនាំ និងឥស្សរជនជាតិ-អន្តរជាតិមកពីគ្រប់ស្ថាប័នជា វាគ្មិនកិត្តិយស មកចែករំលែកបទពិសោធន៍ ជូនដល់និស្សិត ឱ្យមានឱកាសបានរៀនសូត្របន្ថែម បង្កើនចំណេះដឹង ពង្រឹងជំនាញ សមត្ថភាព វិន័យ និងវិជ្ជាជីវៈ ស្របតាមបាវចនារបស់ប៊ែលធីគឺ «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌»។

លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បាន គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលបាន អនុញ្ញាតជូន លោកស្រី ឡោក ខេង ផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តម អញ្ជើញមកចែករំលែក បទពិសោធន៍ ការងារ ការ ដឹកនាំ និងចំណេះដឹងពាក់ព័ន្ធនឹងតួនាទី និងវិស័យទទួលខុសត្រូវរបស់គណៈកម្មការទី៨ នៃរដ្ឋសភា ព្រមទាំងក្រុមសភា ជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតប៊ែលធី។

លោកបណ្ឌិត បានគោរពថ្លែងអំណរគុណចំពោះ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមា- ញឹកផ្តល់កិត្តិយសអញ្ជើញចូលរួមជាគណៈអធិបតី ព្រមទាំងផ្តាំផ្ញើអង្គសិក្ខាសាលា ទាំងអស់ ត្រូវត្រងត្រាប់ស្តាប់ដោយយកចិត្ត ទុកដាក់ និងកត់ត្រានូវបទពិសោធន៍ និងចំណេះដឹងល្អៗ សម្រាប់ទុកប្រើប្រាស់ជាទុន ដើម្បីអភិវឌ្ឍសមត្ថភាពតទៅអនាគត។

ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកស្រី ឡោក ខេង បានអញ្ជើញចែករំលែកបទពិសោធន៍ដឹកនាំដ៏មានតម្លៃ ដោយផ្តោតសំខាន់លើវិស័យស្នូលទាំង៤ ដែលគណៈកម្មការទី៨ ទទួលបន្ទុក រួមមាន វិស័យសុខាភិបាល , វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យកិច្ចការនារី ដែលសុទ្ធសឹងតែជា ការងារសង្គមទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាំងពីនៅក្នុងផ្ទៃម្តាយ រហូតដល់ចាស់ជរា។

ទន្ទឹមនឹងនេះ លោកស្រីប្រធាន បានលើកឡើងនូវមុខងារស្នូលទាំង៣ របស់គណៈកម្មការ គឺមុខងារនីតិកម្ម មុខងារតាមដានត្រួត ពិនិត្យការអនុវត្តច្បាប់ និងមុខងារតំណាង ព្រមទាំងបានរំលេចអំពីតួនាទីរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី ក្នុងការគាំទ្រ និងផ្តល់ភាពអង់អាចដល់ស្ត្រីក្នុងការកាន់តំណែងដឹកនាំកាន់តែច្រើនឡើង ក្រោមគោលការណ៍ «មិនទុកនរណា ម្នាក់ឱ្យនៅឯកា»។

ជាមួយគ្នានេះ លោកស្រីប្រធាន បានចែករំលែកមេរៀនជីវិត និងសារក្រើនរំលឹកសំខាន់ៗ ជូនដល់អង្គពិធី ទាំងមូល ដោយបានជំរុញឱ្យយុវជន ត្រូវបន្តខិតខំសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងមានគំនិតច្នៃប្រតិដ្ឋជាប្រចាំ ដើម្បីដើរ ឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងសម័យ AI។

យុវជនត្រូវរក្សាខ្ជាប់នូវគុណធម៌ សីលធម៌ វិន័យ ស្មារតីទទួលខុសត្រូវ ភាពស្មោះត្រង់ និងហ៊ានផ្លាស់ប្តូរក្នុងន័យវិជ្ជមាន ព្រមទាំងត្រូវលះបង់ ការសប្បាយភ្លើតភ្លើន ការសេពគ្រឿងស្រវឹង និងគ្រឿង ញៀន ដើម្បីរួមគ្នាបម្រើជាតិ ឱ្យសមជាទំពាំងស្នងឫស្សី។ លោកស្រី ក៏បានរំលឹកពីភាពជោគជ័យ នៃការរៀបចំកម្មវិធីសភា ត្រាប់ (Mock Parliament) ដែលបានផ្តល់ឱកាសដល់យុវជន-យុវតីបានរៀនសូត្រផ្ទាល់ពីតួនាទីអ្នកតំណាងរាស្ត្រ និងភាព ជាអ្នកដឹកនាំផងដែរ។

ជាពិសេស លោកស្រីប្រធាន បានសង្កត់ធ្ងន់លើបញ្ហាសុខភាពសាធារណៈ ដោយលើកឡើងថា «សុខភាព គឺជាកូនសោគន្លឹះនៃការកាត់បន្ថយភាពក្រីក្រ» ព្រមទាំងបានអំពាវនាវដល់និស្សិត និងប្រជាពលរដ្ឋទាំងអស់ ឱ្យបញ្ឈប់ការសេព ភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិផ្អែមខ្ពស់ ហើយងាកមកថែរក្សាសុខភាព ដោយកាត់បន្ថយការបរិភោគ ខ្លាញ់ អំបិល និងស្ករ ដើម្បីធ្វើជាបង្គោលទ្រទ្រង់គ្រួសារ និងសង្គមជាតិ។

មុននឹងបញ្ចប់កម្មវិធី លោកស្រីប្រធាន បានផ្តល់កិត្តិយស អញ្ជើញចុះហត្ថលេខាលើសៀវភៅអនុស្សាវរីយ៍ និង ប្រគល់សៀវភៅលទ្ធផលការងារ របស់គណៈកម្មការទី៨ ក្នុងឆ្នាំទី១-២, សៀវភៅសមាគមសមាជិក សភាដើម្បីប្រជារាស្ត្រ និង ការអភិវឌ្ឍ (CAPPD) រយៈពេល ២៥ឆ្នាំ និងសៀវភៅក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី (២០១៥-២០២៥) ជូនដល់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទុកជាអនុស្សាវរីយ៍ និងជាឯកសារស្រាវជ្រាវផងដែរ៕