អាណិតណាស់! បុរសវ័យ៥៥ឆ្នាំម្នាក់ មានមុខរបរលក់ការ៉េម ជួបគ្រោះថ្នាក់ចរាចរណ៍រងរបស់ធ្ងន់ នាំឲ្យខកខានរកប្រាក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ

26-06-2026 17:21

(កំពង់ឆ្នាំង)៖ លោកអ៊ុំប្រុសវ័យ៥៥ឆ្នាំម្នាក់ មានមុខរបររុញធុងការ៉េមដើរលក់តាមទីសាធារណៈបានជួបគ្រោះ ថ្នាក់ចរាចរណ៍រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដែលករ ណីគ្រោះថ្នាក់ខាងលើនេះបានបង្កឡើងដោយម៉ូតូ បានបើកបុកអ៊ំប្រុស ខណៈដែលរូបគាត់កំពុងអូសធុងការ៉េមដើរឆ្លងផ្លូវនៅពេលយប់។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅច ន្លោះគីឡូម៉ែត្រលេខ៨៧-៨៨ នៅមុខហាងសម្រស់កំពង់ឆ្នាំង ជាប់របងសាលាវិទ្យាល័យព្រះបាទសុរាម្រិត ស្ថិតនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពី វេលាម៉ោង២០៖១០នាទី យប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីកើតហេតុខាងលើនេះបានបង្កឡើងរវាងម៉ូតូមួយគ្រឿងម៉ាកហុងដា សេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង1D-2040 អ្នកបើកបរឈ្មោះ ជុំ ផាដេត អាយុ ១៤ឆ្នាំ របរសិស្សរស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង (ពាក់មួកសុវត្ថិភាព) បើកបរពីទិសខាងត្បូងទៅទិសខាងជើង ក្នុងដំណើរខ្វែងទិសគ្នា ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក៏បានបុកអ៊ំប្រុស ជ្រេស ភឿន មានទីលំនៅភូមិត្របែក ឃុំជើងព្រៃ ស្រុកបាធាយ ខេត្កពង់ចាម (ស្នាក់រកស៊ីអូសធុងការ៉េមដើរលក់នៅក្នុងក្រុងកំពង់ឆ្នាំង)។

ករណីនេះបានកើតឡើងនៅពេលដែលអ៊ុំប្រុសកំពុងអូសធុងការ៉េមដើរឆ្លងផ្លូវពីលិច ទៅកើត ហើយត្រូវបានម៉ូតូបើកមកបុកបណ្ដាលឱ្យប៉ើងខ្ទាតចម្ងាយជិត២០ម៉ែត្ររងរបួសធ្ងន់។ ក្រោយពេលកើតហេតុ ម៉ូតូ និងធុងការ៉េមដែ លជាវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅកន្លែងសមត្ថកិច្ច រង់ចាំធ្វើការដោះស្រាយ ដោយឡែកអ្នកបើកបរម៉ូតូត្រូវបានសមត្ថកិច្ចយកមកធ្វើការសាកសួរតាមនីតិវិធីផងដែរ។

ក្នុងរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ទៀតថា តាមការពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ សមត្ថកិច្ចអាចសន្និដ្ឋានជាបឋមបានថា ភាគីខាងអ៊ំអ្នកលក់ការ៉េម គឺបានរុញធុងការ៉េមដើរឆ្លងផ្លូវខ្វះការ ប្រុងប្រយ័ត្នបង្កឲ្យមានករណីកើតហេតុដូចខាងលើ។

ចំណែកភាគីអ្នកបើ កបរម៉ូតូហុងដាសេ125 គឺបើកបរមានល្បឿនលឿន ពេលមកដល់កន្លែងកើតហេតុក៏បានបុកអ៊ំប្រុសអ្នកលក់ការ៉េម ដែលកំពុងរុញធុងការ៉េមដើរឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរងរបស់ធ្ងន់។

ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវ ដែលបានជួបហេតុការណ៍ខាងលើនេះមានការអាណិតអាសូរយ៉ាងខ្លាំងដល់ អ៊ំប្រុសដែលបានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ធ្ងរ ដោយសារតែរូបគាត់មានជីវភាពក្រីក្រ មិនមានមុខរបរអ្វីក្រៅពីអូសធុងការ៉េមដើរលក់ទាំងថ្ងៃទាំងយប់ដើម្បីរកប្រាក់សម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ ឥឡូវនេះអ៊ំប្រុសត្រូវខកខានក្នុងការប្រកបមុខរបរមួយនេះទម្រាំបានជាសះស្បើយឡើងវិញ៕