* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មេស៉ីម៉ាក់កម្ពុជា បង្ហាញទិដ្ឋភាពចំនួន ៣ចំណុចទៅកាន់សារព័ត៌មានថៃ ដែលចង់បង្វែរការពិត ជុំវិញគ្រាប់ទម្លាក់ពីលើយន្ដហោះប្រភេទ MK-84 ទម្ងន់ជិត ១តោន (Video inside)

26-06-2026 17:38

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់-CMAC) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ទម្ងន់ជិត ១តោន ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា ក្នុងឆ្នាំ២០២៥។

លោក ហេង រតនា បានសរសេរសារឆ្លើយតបដូច្នេះថា៖

ក្រោយពីខ្ញុំបានបង្ហាញគ្រាប់បែកទម្លាក់ ពីយន្ដហោះប្រភេទ MK-84 ទម្ងន់ជិត១តោនរបស់ទាហានសៀមឈ្លានពាន​ ដែលបានទម្លាក់មកលើបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជានោះ មានសារព័ត៌មានថៃមួយ​ចំនួន​ បានចុះផ្សាយបង្វែរការពិត​ ដោយសំអាងលើតែមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនឹងនេះ​មានបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ​ ព្រមទាំងប្រជាពលរដ្ឋខ្មែរមួយចំនួន ​បានសាកសួរ និងស្នើសុំឱ្យខ្ញុំជួយបកស្រាយបំភ្លឺបន្ថែម។

ក្នុងឱកាសនេះ​ ខ្ញុំសូមសង្ខេបខ្លឹមសាររបស់សារព័ត៌មានសៀម ដែលបានលើកឡើង និងត្រូវធ្វើការបកស្រាយលើទិដ្ឋភាពចំនួន ៣ចំនុចដូចខាងក្រោម៖

១. ការអធិប្បាយថា «គ្រាប់បែកទម្លាក់ពីយន្ដហោះរបស់ពួកគេ​ សុទ្ធតែបានផ្ទុះទាំងអស់» ខ្ញុំយល់ថាការអធិប្បាយនេះ ជាសក្ខីកម្មថ្មីមួយទៀត ដែលទាហានសៀមសារភាពទទួលស្គាល់ថា បានប្រើប្រាស់គ្រាប់បែកទម្លាក់ពីយន្ដហោះ ក្នុងការរំលោភឈ្លានពានបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាពិតប្រាកដមែន។ ដោយឡែក​ ចំពោះ​កម្រិតនៃការផ្ទុះ​គ្រាប់បែកទម្លាក់ពីយន្ដហោះ ក៏ដូចជាគ្រាប់យុទ្ធភណ្ឌដទៃទៀតដែរ សុទ្ធតែមានកម្រិតអត្រាមិនផ្ទុះ (Failing rate)។ កាលើកឡើងពេលនេះ​ មិនខុសគ្នាពីអ្វីដែលមន្រ្តីជំនាញសៀម ធ្លាប់បានលើកឡើងកន្លងមក ពាក់ព័ន្ធការផ្ទុះសំណល់គ្រាប់បែកចង្កោមសៀមស្លាប់កុមារកម្ពុជា​ ក៏ពួកគេបានអះអាងដូចគ្នានេះដែរថា គ្រាប់បែកចង្កោមសៀម បានបាញ់មកលើបូរណភាពទឹកដីកម្ពុជា សុទ្ធតែផ្ទុះទាំងអស់អញ្ចឹងដែរ​ ប៉ុន្តែធាតុពិត​ សំណល់គ្រាប់បែកចង្កោមទាំងនោះ​ នៅតែបន្តបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលជាបន្តបន្ទាប់​ ហើយអង្គភាព CMAC នៅតែបន្តរកឃើញជាហូរហែ។ ខ្ញុំយល់ថា អ្វីដែលសៀមបានលើកឡើង​នេះ ជាការបង្ហាញនូវមោទនភាព និងអំនួតអំពីឧត្តមភាពសម្ភាៈសឹក ព្រមទាំងគេចវេសពីការទទួលខុសត្រូវ​ ដោយភូតកុហកប្រជាជនសៀម និងសាធារណៈមតិអន្ដរជាតិតែប៉ុណ្ណោះ។

២. ការលើកឡើងថា គ្រាប់បែកទម្លាក់ពីយន្ដហោះប្រភេទMK-84នោះ គឺជាសំណល់គ្រាប់ទម្លាក់ពីយន្ដហោះរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមនៅកម្ពុជានាទសវត្សរ៍១៩៦០-៧០​នោះ​ គឺជាការបម្លែងការពិតតែប៉ុណ្ណោះ និងជាការទម្លាក់កំហុសព្រមទាំងមួលបង្កាច់លើភស្តុតាងពិតប្រាកដនេះ​។ សុំបញ្ជាក់ថា​ រាល់គ្រាប់បែកទម្លាក់ពីយន្ដហោះ ក៏ដូចជាគ្រាប់យុទ្ធភណ្ឌទាំងអស់សុទ្ធតែមានការកំណត់អត្តសញ្ញាណច្បាស់លាស់ដូចជា លេខកូដ ថ្ងៃខែឆ្នាំនិងក្រុមហ៊ុន ព្រមទាំងប្រទេសផលិត ដែលនេះជាបទដ្ឋានអន្ដរជាតិ។

ជាក់ស្ដែងគ្រាប់បែកទម្លាក់ពីយន្ដហោះប្រភេទMK-84 ដែលបានបង្ហាញក្នុងរូបភាពទាំង២គ្រាប់នេះ មានលេខកូដ៖ 30003-923AS105 លេខឡូតិ៍គ្រាប់៖ IMI96G015-011 ផលិតដោយក្រុមហ៊ុនឧស្សាហកម្មយោធាអ៉ីស្រាអ៊ែល​ នៅឆ្នាំ១៩៩៦។ ផ្អែកលើមូលដ្ឋាននេះ​ សួរថា​ តើគ្រាប់បែកដែលផលិតក្នុងឆ្នាំ១៩៩៦ អាចយកទៅប្រើប្រាស់ក្នុងសង្គ្រាមសហរដ្ឋអាមេរិកនៅកម្ពុជាក្នុងអំឡុងឆ្នាំ១៩៦២-១៩៧៥ បានដែរឬ?

៣. ដោយឡែកចំពោះការលើកឡើងថា គ្រាប់បែកMK-84 នេះ មិនអាចផ្ទៀងផ្ទាត់បាន​ ដោយសារគ្មានប្រភពត័ត៌មានច្បាស់លាស់ឡើយ។ ​ត្រង់ចំនុចនេះ តាមធម្មតាការផ្ទៀតផ្ទាត់អាចដំណើរការបាន​ ដោយការត្រួតពិនិត្យភស្តុតាងជាក់ស្តែងដូចជា​ គ្រឿងបង្គំគ្រាប់បែក​ ទីតាំងរណ្តៅគ្រាប់​ សាក្សី​ និងទិន្នន័យការហោះហើរទម្លាក់គ្រាប់បែកជាដើម។ ជាក់ស្តែង​ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្ដល់ទិន្នន័យការទម្លាក់គ្រាប់បែកនៅកម្ពុជាជូនរាជរដ្ឋាភិបាល​ ដើម្បីគាំទ្រសកម្មភាពបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ​ និងគ្រាប់បែកទម្លាក់ពីយន្តហោះជាកិច្ចការមនុស្សធម៌​ ក៏ដូចជាបង្ហាញនូវស្មារតីការទទួលខុសត្រូវខាងសីលធម៌ផងដែរ​។

អង្គភាព CMAC ក៏បានប្រើប្រាស់ទិន្នន័យនោះ​ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ សូមបញ្ជាក់បន្ថែមជាថ្មីថា ទីតាំងគ្រាប់បែករបស់ទាហានសៀម ដែលអង្គភាព CMAC ​បានរកឃើញ គឺគ្មាននៅក្នុងទិន្នន័យការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនោះទេ។

សរុបរួម គ្រាប់បែកទម្លាក់ពីយន្ដហោះ MK-84 គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌដទៃទៀត ដែលអង្គភាព CMAC បោសសម្អាត និងប្រមូលបាននោះ សុទ្ធតែមានកំណត់ត្រាទីតាំង អត្តសញ្ញាណគ្រាប់ ក៏ដូចជាស្ថានភាពគ្រាប់ច្បាស់លាស់ ដែលអាចផ្ដល់លទ្ធភាពដល់អ្នកជំនាញជាតិនិងអន្ដរជាតិ អាចពិនិត្យផ្ទៀងផ្ទាត់ និងសិក្សាលម្អិតបាន។​ ចំណែកខ្លះនៃតឹងតាងទាំងនេះ​ត្រូវថែរក្សាទុកជាមរតកប្រវត្តិសាស្ត្រ ដើម្បីរំលឹកចងចាំនូវទុកសោកនាដកម្មសង្គ្រាម និងការផ្សព្វផ្សាយនូវវប្បធម៌សន្តិភាពសម្រាប់មនុស្សជាតិ!។

ការពិតនៅតែជាការពិត (ជួបរបស់ពិត)​ ដោយគ្មានការក្លែងបន្លំ លាបពណ៌ និងមួលបង្កាច់អ្វីឡើយ!!៕